ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ចី​ម៉ូតូ​កង់​បី​គេ​ជិះ ស្រាប់តែ​ឮ​សូរ​ប្រាវ ម្ចាស់ផ្ទះ​ចេញ​មក​មើល​ខ្ទេចខ្ទី​អស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ខ្ចី​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​គេ​បើក​ហើយ​សង្ស័យ​ផឹក​ស្រវឹង​ក៏​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​ជួសជុល​ម៉ូតូ​មួយ​កន្លែង បណ្តាល​អោយ​រង​ការ​ខូចខាត​ម៉ូតូ​ចំនួន​៣​គ្រឿង និង​បែក​ទូ​ដាក់​ប្រេងម៉ាស៊ីន​អស់​មួយ​ផង​ដែរ ចំណែក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំ​ល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ខ្ចី​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​គេ​បើក​ហើយ​សង្ស័យ​ផឹក​ស្រវឹង​ក៏​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​ជួសជុល​ម៉ូតូ​មួយ​កន្លែង បណ្តាល​អោយ​រង​ការ​ខូចខាត​ម៉ូតូ​ចំនួន​៣​គ្រឿង និង​បែក​ទូ​ដាក់​ប្រេងម៉ាស៊ីន​អស់​មួយ​ផង​ដែរ ចំណែក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំ​ល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​ជួសជុល​ម៉ូតូ​យីហោ​ជាង​គី​ម​ច្រា​យ តាម​បណ្តោយ​ផ្លូវ​62R ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ។

រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ខាងលើ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១HU-០៦៦៤ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។ ចំណែក​ម្ចាស់ផ្ទះ​រង​គ្រោះ​មិន​ស្គាល់ឈ្មោះ​នោះ​ទេ ។

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​រង​គ្រោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​ជាមួយ​ប្រពន្ធ​កំពុង​តែ​សម្រាន្ត​លង់លក់​នៅ​ខាងក្នុង​ផ្ទះ លុះដល់​វេលា​កើតហេតុ ស្រាប់តែ​ឮ​សូរ​ប្រាវ ពេល​នោះ​គាត់​ក៏​ដើរ​ចេញ​មក​មើលឃើញ​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ពណ៌​ស​បុក​ចូល​ផ្ទះ​របស់​គាត់ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ម៉ូតូ​ចំនួន​៣​គ្រឿង និង​ខូចខាត​ទ្វារ ព្រមទាំង​ទូ​ដាក់​ប្រេងម៉ាស៊ីន​បែក​អស់​មួយ​ផង​ដែរ រីឯ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​វិញ​បាន​រង​ការ​ខូចខាត​ខ្ទេច​កាង​ខាង​មុខ​តិចតួច​តែ​ប៉ុណ្ណោះ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​ភ័យ​ស្លន់ស្លោ​ពេក​បំរុង​នឹង​ទាញ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​អូស​ចេញ​ក្រៅ​ដែរ ប៉ុន្តែ​ត្រូវ​គាត់​ចេញ​មក​ទាន់ ហើយ​អ្នកបើកបរ​បាន​រត់​ចោល​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា និង​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​តែ​ម្តង​លុះ​មួយសន្ទុះ​ក្រោយមក ក៏​មាន​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​បាន​មក​ដល់​កន្លែង​កើតហេតុ​និង​បាន​ត្រឹម​សោកស្តាយ​នូវ​ហេតុការណ៍​ដែល​បាន​កើតឡើង​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ធ្វើការ​វាស់វែង រួច​យក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ឯ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទួល​សង្កែ និង​រង់ចាំ​ភាគី​ទាំង​សងខាង​មក​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៅ​ទៀត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ