ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តែង​ៗ! បាក់ដង​សន្ទូច​សង្កត់ពីលើ​រថយន្ត​របស់​ស្ថានទូត​អា​មេ​រិ​ក (​​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សម្ថ​កិច្ច​បាន​ចាប់ខ្លួន​បុរស​ជា​មេការ​ជនជាតិ​ចិន​២​នាក់ និង​បុរស​ខ្មែរ​ម្នាក់​ដែល​ជា​អ្នកបើកបរ​អា​ហ្គ្រែ​ន ក្រោយ​ពី​ធ្វើការ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង ហើយ​បាន​បាក់ដង​សន្ទូច​សង្កត់ពីលើ​រថយន្ត​របស់​ស្ថានទូត​អា​មេ​រិ​ក​១​គ្រឿង​រង​ការ​ខូចខាត និង​ធ្វើ​ឱ្យ​យ​ស្ត្រី​ជា​មន្ត្រី​របស់​ស្ថានទូត​អា​មេ​រិ​កម្នា​ក់រង​របួស បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៤ ខែ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សម្ថ​កិច្ច​បាន​ចាប់ខ្លួន​បុរស​ជា​មេការ​ជនជាតិ​ចិន​២​នាក់ និង​បុរស​ខ្មែរ​ម្នាក់​ដែល​ជា​អ្នកបើកបរ​អា​ហ្គ្រែ​ន ក្រោយ​ពី​ធ្វើការ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង ហើយ​បាន​បាក់ដង​សន្ទូច​សង្កត់ពីលើ​រថយន្ត​របស់​ស្ថានទូត​អា​មេ​រិ​ក​១​គ្រឿង​រង​ការ​ខូចខាត និង​ធ្វើ​ឱ្យ​យ​ស្ត្រី​ជា​មន្ត្រី​របស់​ស្ថានទូត​អា​មេ​រិ​កម្នា​ក់រង​របួស បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៤ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅ​ចំណុច​ការដ្ឋាន​សំណង់ ផ្លូវ​កៅស៊ូ​ថ្មី ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

បើ​តាម​ប្រភព​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ទាំង​៣​នាក់​ខាងលើ​នេះ ១-​ឈ្មោះ FAN YUA HANG ជនជាតិ​ចិន អាយុ​៤០​ឆ្នាំ មុខរបរ​ជា​អ្នកគ្រប់គ្រង​ការដ្ឋាន​សំណង់ ២-​ឈ្មោះ ZHANG JIN ZHU ជនជាតិ​ចិន អាយុ​៥០​ឆ្នាំ មុខរបរ​ប្រធាន​ផ្នែក​បុក​គ្រឹះ ទាំង​ពីរ​នាក់​ស្នាក់​នៅ​ដី​ឡូ​តិ៍​គ្មាន​លេខ ផ្លូវ​លេខ​៧៨ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រីឯ​បុរស​ទី​៣​ជា​ជនជាតិ​ខ្មែរ​មិន​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​។ ចំណែកឯ​ជន​រង​គ្រោះ​មានឈ្មោះ JESSICA MOONING អាយុ​៣៧​ឆ្នាំ មុខរបរ​ជា​មន្ត្រី​ទូត​អា​មេ​រិ​ក ស្នាក់​នៅ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

នគរបាល​បន្ត​ថា មុន​កើតហេតុ ខណៈ​ពេល​ការដ្ឋាន​សំណង់​ខាងលើ កំពុង​តែ​ដំណើរការ​បុក​គ្រឹះ​នៅ​ក្នុង​ការដ្ឋាន​របស់​ខ្លួន​ជា​ធម្មតា ដោយ​មាន​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង និង​អា​ហ្គ្រែ​ន​១​គ្រឿង​កំពុង​តែ​ស្ទូច​ដែក​ពុម្ព​សសរ​គ្រឹះ​ខាងក្នុង​ផង​ដែរ​។ ហើយ​ខណៈ​ដែល​មាន​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង និង​អា​ហ្គ្រែ​ន​មួយ​គ្រឿង​កំពុង​តែ​ស្ទូច​ដែក​ពុម្ព​សសរ​គ្រឹះ​នៅ​ខាងក្នុង​ការដ្ឋាន​នោះ ក៏​ស្រាប់​តែ​បាក់ដង​សន្ទូច​មក​លើ​ផ្លូវ ហើយ​ក៏​ត្រូវ​លើ​រថយន្ត​ពណ៌​ស​មួយ​គ្រឿង ដែល​កំពុង​តែបើ​កប​រលើ​ផ្លូវ​នោះ បណ្តាល​ឱ្យ​ក្រពឹត​ដំបូល និង​បែក​កញ្ចក់ ថែម​ទាំង​បណ្តាល​ឱ្យ​ស្ត្រី​ជ មន្ត្រី​ស្ថាន​ទូត​ម្នាក់​រង​របួស​ត្រង់​ដៃ និង ផ្ទៃមុខ​ស្រាល​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​ជា​មន្ត្រី​របស់​ស្ថានទូត​ត្រូវ​បាន​គេ​បញ្ជូន​យក​ទៅ​ព្យាបាល ចំណែកឯ​បុរស​ជា​មេការ​ជនជាតិ​ចិន និង​បុរស​ជនជាតិ​ខ្មែរ​ជា​អ្នកបញ្ជា​អា​ហ្គ្រែ​ន​ស្ទូច​ទាំង ៣​នាក់ ក៏​ត្រូវ​កម្លាំង​​សមត្ថកិច្ច​ធ្វើការ​ចាប់​ឃាត់ខ្លួន​បញ្ជូន​យក​ទៅ​កាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ចំណែកឯ​ការដ្ឋាន​សំណង់​ខាងលើ​ក៏​ត្រូវ​បាន​គណៈកម្មការ​ចម្រុះ​ចុះ​មក​ធ្វើការ​បិទ​ការដ្ឋាន​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ