ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ ៣ រូប​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជាងគេ​លើ​ពិភពលោក

4 ឆ្នាំ មុន

ក្រៅពី​មាន​អំណាច​នយោបាយ​ច្រើន​ជាងគេ​ក្នុង​ប្រទេស​ហើយ អ្នកដឹកនាំ​មួយ​ចំនួន​ក៏​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ដែរ ហើយ​ពួក​គេ​មិន​ចាំបាច់​ជា​អ្នកដឹកនាំ​របស់​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​មហាអំណាច​ធំ​ៗ​ទេ ។ ខាងក្រោម​នេះ គឺជា​អ្នកដឹកនាំ​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ជុំវិញ​ពិភពលោក​៖ ១. លោក​ប្រធានាធិបតី វ្លា​ឌី​មៀ…

ក្រៅពី​មាន​អំណាច​នយោបាយ​ច្រើន​ជាងគេ​ក្នុង​ប្រទេស​ហើយ អ្នកដឹកនាំ​មួយ​ចំនួន​ក៏​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ដែរ ហើយ​ពួក​គេ​មិន​ចាំបាច់​ជា​អ្នកដឹកនាំ​របស់​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​មហាអំណាច​ធំ​ៗ​ទេ ។ ខាងក្រោម​នេះ គឺជា​អ្នកដឹកនាំ​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ជុំវិញ​ពិភពលោក​៖

១. លោក​ប្រធានាធិបតី វ្លា​ឌី​មៀ ពូ​ទី​ន (Vladimir Putin)៖
មានរឿង​សម្ងាត់​ជា​ច្រើន​ទាក់ទិន​នឹង​ទ្រព្យសម្បត្តិ​ពិតប្រាកដ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រធានាធិបតី​របស់​ប្រទេស​រុ​ស្ស៊ី​នេះ ប៉ុន្តែ​យោង​ទៅ​តាម​ការ​សន្មត​របស់​លោក ប៊ី​ល ប្រោ​ឌើ (Bill Browder) ដែល​ជានា​យក​ប្រតិបត្តិ​របស់ Hermitage Capital Management កាលពី​ឆ្នាំ ២០១៧ បាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី​រូប​នេះ​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​ដល់​ទៅ ២០០​ប៊ី​លាន​ដុល្លារ​ឯណោះ​ក្នុង​មួយ​ឆ្នាំ​ដែល​ច្រើន​ជាង​លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​បច្ចុប្បន្ន​ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក​ទៅ​ទៀត ។ ប៉ុន្តែ​យោង​ទៅ​តាម​គណៈកម្មាធិការ​គ្រប់គ្រង​ការ​បោះ​ឆ្នោត​កណ្តាល​របស់​សហព័ន្ធ​រុ​ស្ស៊ី​កាលពី​ឆ្នាំ ២០១៨ បាន​ឲ្យ​ដឹង​ថា លោក​រក​ប្រាក់​ចំណូល​ជា​ផ្លូវការ​បាន​តែ ៦៧៣,០០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​កំឡុង​ពី​ឆ្នាំ ២០១១ ដល់ ២០១៦ កន្លង​មក ។

២. លោកនាយក​រដ្ឋមន្ត្រី មហា​ធា មហាម៉ាត់ (Mahathir Mohamad)៖
នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​ដែល​មាន​អាយុប្រមាណ ៩៤​ឆ្នាំ​រូប​នេះ​ជា​នាយក​រដ្ឋមន្ត្រី​ដែល​មាន​អាយុ​ចាស់​ជាងគេ​នា​ពេល​បច្ចុប្បន្ន​បន្ទាប់​ពី​លោក​បាន​ជាប់​ឆ្នោត​នៅ​ឆ្នាំ ២០១៨ កន្លង​មក ។ មាន​សេចក្តីរាយការណ៍​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា លោក​មានទ្រព្យ​ប្រមាណ ៤៥​ប៊ី​លាន​ដុល្លារ​លាក់​ទុក និង​ថែម​ទាំង​មាន​គណនី​ធនាគារ​ប្រមាណ ៥០​ធនាគារ​ជុំវិញ​ពិភពលោក​ទៀត​ផង ។ កូនប្រុស​របស់​លោក​គឺ ម៉ូ​ខា​ហ្សា​នី មហា​ធា (Mokhazani Mahathir) ជា​សហគ្រិន​មួយ​រូប​ដែល​មានទ្រព្យ​សម្បត្តិ​រួម ៣២៥​លាន​ដុល្លារ​ផង​ដែរ ។

៣. មេដឹកនាំ​កូរ៉េ​ខាងជើង​គឺ​លោក គី​ម ជុង​អ៊ុ​ន (Kim Jong-un)៖
មានការ​សន្មត​មក​ថា មេដឹកនាំ​រូប​នេះ​មានទ្រព្យ​សម្បត្តិ​សរុប​ដល់​ទៅ ៥​ប៊ី​លាន​ដុល្លារ​តាំងពី​ឆ្នាំ ២០១៣ មក ។ ក្នុង​កំឡុង​ពេល​នោះ មន្ត្រី​រដ្ឋាភិបាល​អា​មេ​រិ​ក និង​កូរ៉េ​ខាងត្បូង​បាន​ប្រទះ​ឃើញ​ទ្រព្យ និង​គណនី​ធនាគារ​ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​មេដឹកនាំ​រូប​នេះ និង​ក្រុម​គ្រួសារ​របស់​លោក ។ ពួក​គេ​បាន​ប្រទះ​ឃើញ​ថា ទ្រព្យសម្បត្តិ​របស់​លោក​ត្រូវ​បាន​ដាក់​ក្នុង​គណនី​ធនាគារ​ប្រមាណ​២០០ ផ្សេង​ៗ​គ្នា​ក្នុង​ប្រទេស​ចិន និង​ប្រទេស​ដទៃ​ទៀត​ដូច​ជា​រុ​ស្ស៊ី និង​ស្វ៊ី​ស​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ