ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍​សហការ​រៀបចំ​អភិវឌ្ឍន៍​ទីក្រុង​ទេសចរណ៍​តំបន់ឆ្នេរ

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍សហការ​ជាមួយ​អាជ្ញាធរ​នៃ​ប្រទេស​អូស្ដ្រាលី​បាន​បើក​ សិក្ខាសាលា​ស្ដី​អំពី​ការ​រៀបចំ​អភិវឌ្ឍន៍​ទីក្រុង​ទេសចរណ៍​ឆ្នេរសមុទ្រ​ កែបប្រកបដោយ​និរន្ដរភាព និង​ការ​ទទួលខុសត្រូវ​ក្រោម​អធិបតីភាព លោក​ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​។ សិក្ខាសាលា​នេះប្រព្រឹត្ដ​ទៅ​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២៤ និង​ទី ២៥ មីនា​) នៅ​សាល​ប្រជុំ​សាលាខេត្ដ​កែបដោយ​មានការ​ចូលរួម​ពី​លោក​ជំទាវ​ឯកអគ្គរដ្ឋ​ទូត ​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍សហការ​ជាមួយ​អាជ្ញាធរ​នៃ​ប្រទេស​អូស្ដ្រាលី​បាន​បើក​សិក្ខាសាលា​ស្ដី​អំពី​ការ​រៀបចំ​អភិវឌ្ឍន៍​ទីក្រុង​ទេសចរណ៍​ឆ្នេរសមុទ្រ​កែបប្រកបដោយ​និរន្ដរភាព និង​ការ​ទទួលខុសត្រូវ​ក្រោម​អធិបតីភាព លោក​ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​។ សិក្ខាសាលា​នេះប្រព្រឹត្ដ​ទៅ​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២៤ និង​ទី ២៥ មីនា​) នៅ​សាល​ប្រជុំ​សាលាខេត្ដ​កែបដោយ​មានការ​ចូលរួម​ពី​លោក​ជំទាវ​ឯកអគ្គរដ្ឋ​ទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ ប្រទេស​អូស្ដ្រាលី​ប្រចាំ​នៅ​កម្ពុជា​, លោក ហាស់ សា​រ៉េ​ត អភិបាលខេត្ដ​កែប​, លោក Jinai Teruo  តំណាង UNESCO ប្រចាំកម្ពុជា​, លោក Michael Donovan ប្រធានក្រុមប្រឹក្សា​ទេសចរណ៍​នៃ​ទីក្រុង Noosa  របស់​ប្រទេស​អូស្ដ្រាលី​, លោក​បណ្ឌិត​សាស្ដ្រាចា​រ្យ Bill Carter និង​លោកស្រី​បណ្ឌិត Gayle Mayes នៃ​សាកលវិទ្យាល័យ Sunshine Coast​,  លោកស្រី Kym Cheatham នាយក​ប្រតិបត្ដិ​នៃ​សមាគម Ecotourism Australia និង​មន្ដ្រី​មក​ពីក្រសួង​មន្ទីរ​ពាក់ព័ន្ធព្រមទាំង​អង្គការ​អន្ដរជាតិ​នានា​យ៉ាងច្រើន​កុះករ ។

Noosa  គឺជា​ទីក្រុង​ទេសចរណ៍​ដ៏​ប្រណីតរបស់​ប្រទេស​អូស្ដ្រាលី​ដែល​បាន​អភិវឌ្ឍន៍អស់​រយៈពេល​៣០​ឆ្នាំ​មក​ហើយ ។ កន្លង​មកលោក​ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​គណៈប្រតិភូ​ធ្លាប់​បាន​ទៅ​ធ្វើ​ទស្សនកិច្ចផ្លូវការ​នៅ​ទីនោះ ព្រមទាំង​បាន​ទំនាក់ទំនងសហការ​ល្អជា​មួយ​ក្រុមប្រឹក្សា​រដ្ឋបាល​នៃទីក្រុង Noosa  ។  ដោយ​មើលឃើញ​ថាសក្ដានុពល​ទេសចរណ៍​នៅ​ខេត្ដ​កែបមាន​ភាពប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ទីក្រុង​ទេសចរណ៍របស់​ក្រុង Noosa ​ របស់​ប្រទេស​អូស្ដ្រាលីកាលពី​៣០​ឆ្នាំ​មុន លោក​រដ្ឋមន្ដ្រី​បាន​ស្នើ​ដល់ក្រុមប្រឹក្សា​រដ្ឋបាល​ក្រុង Noosa ដើម្បី​ចងសម្ព័ន្ធមេត្រីភាព និង​ជួយ​អភិវឌ្ឍន៍​ទីក្រុងទេសចរណ៍​តំបន់ឆ្នេរខេត្ដ​កែប​នៃ​ប្រទេសកម្ពុជា​ឱ្យ​កាន់តែ​ស្រស់បំព្រង និង​ទាក់ទាញ​។