ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​នេះ​វីរុស​ថ្មី​​​​កំពុង​​​វាយ​ប្រហារ​លើ​ដំណាំ​​៣​មុខ​ នៅ​បារាំង

4 ឆ្នាំ មុន

ប្រទេស​បារាំង ៖ បើតាម​ទីភ្នាក់ងារ​សន្តិសុខ​សុខាភិបាល​បារាំង ​ANSES កាលពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ​ ឆ្នាំ​២០២០ បាន​ព្រមាន​ពី​វីរុស​ថ្មី ដែល​វាយប្រហារ​លើ​ដំ​ណាំប៉េងប៉ោះ ម្ទេស​…

ប្រទេស​បារាំង ៖ បើតាម​ទីភ្នាក់ងារ​សន្តិសុខ​សុខាភិបាល​បារាំង ​ANSES កាលពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ​ ឆ្នាំ​២០២០ បាន​ព្រមាន​ពី​វីរុស​ថ្មី ដែល​វាយប្រហារ​លើ​ដំ​ណាំប៉េងប៉ោះ ម្ទេស​ និង​ម្រេច ហើយ​ស្នើ​ឲ្យ​តាម​រក​វីរុស​នោះ​លើ​បណ្ដា​ដំណាំ​នៅ​បារាំង ហើយ​រាយការណ៍​ឲ្យ​បាន​ឆាប់​ពី​វត្តមាន​របស់​វា ដើម្បី​ចៀសវាង​ការ​ឆ្លង​រាលដាល​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​កាលពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ​​ANSES​ គូសបញ្ជាក់​ថា វីរុស​ TOMATO BROWN RUGOSE FRUIT VIRIS(TOBRFV)​ មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ សម្រាប់​បណ្ដា​ដំណាំ​ដែល​រសើប​បំផុត​។ វា​អាច​ចម្លង​តាម​គ្រាប់ពូជ តាម​រុក្ខជាតិ ​និង​តាម​បណ្ដា​ផ្លែ​ឈើ​ដែល​បាន​​ឆ្លង ហើយ​វីរុស​នោះ​អាច​នៅរ​ស់បាន​យូរ​នៅ​ខាងក្រៅ​។ ដំណាំ​នានា​ក្នុង​ចម្ការ​អាច​រង​ការ​ឆ្លង។

លោក​ហ្វី​លី​បរៃ​៉​ណូ​ល នាយក​នៃ​មន្ទីរពិសោធន៍​សុខភាព​រុក្ខជាតិ​របស់ ​ANSES ​ពន្យល់​ថា លក្ខណៈ​ពិសេស​របស់​វីរុស​នេះ ត្រង់​មិន​ទាន់​មានការ​ព្យាបាល​ប្រកបដោយ ប្រសិទ្ធភាព​មួយ​នៅ​ឡើយ រួម​ទាំង​មធ្យោបាយ​ប្រឆាំង​វីរុស​នេះ​។ បណ្ដា​រុក្ខជាតិ​ដែល​រង​ការ​ប៉ះពាល់​បាន​ប្រែ​ពណ៌​ពិសេស​ស្លឹក​ក៏​ដូច​ជា​ផ្លែ​។​ចំណែក​ម្រេច​និង​ម្ទេស​ដែល​រង​ប៉ះពាល់​មាន​លក្ខណៈ​មិន​អាច​លក់ដូរ​បាន​។

ក្នុង​ឋានៈ​ជា​ប្រទេស​ផលិត​ប៉េងប៉ោះ​ដ៏​ធំ បារាំង​អាច​ជួប​ប្រទះ​បណ្ដា​ផលវិបាក​នៃ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ក្នុង​ខែ​សង្វា​ក់​ផលិតកម្ម​ក៏​ដូច​ជា​ក្នុង​ផលិតកម្ម​បែប​គ្រួសារ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ