ចុះឃាត់ខ្លួន​បុរសម្នាក់ដល់លំនៅ​ដ្ឋាន ក្រោយរកឃើញជាប់ពាក់ព័ន្ធបទល្មើស​


ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សហការ​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿង​ញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​រក្សា​ទុក និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ព្រមទាំង​លាក់​ទុក​អាវុធ​ខុសច្បាប់ កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​៣ កុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​លំនៅ​ដ្ឋា​នមួយកន្លែង​ ស្ថិត​​ក្នុង​​ភូមិ​ត្រពាំង​ទឹម ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ សាំង សៀម ហៅ​ក្រាញ់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ទឹម ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង (​រក​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។

ចំណែក​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក ចំនួន​១​កញ្ចប់ សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន និង​កាំភ្លើង​កែ​ច្នៃ​ចំនួន​២​ដើម​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន​ន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ