អ្នកគាំទ្រ Liverpool ចង់ឱ្យក្លិបចុះហត្ថលេខាយក Gerrard ត្រឡប់មកវិញដើម្បីឈ្នះពាន Premier League
អ្នកគាំទ្រហង្សក្រហម Liverpool ចង់អោយក្លិបចុះហត្ថលេខានាំយក Steven Gerrard មកវិញ ដើម្បីអាចលើកពាន Premier League នេះបើតាមប្រភពពី…
អ្នកគាំទ្រហង្សក្រហម Liverpool ចង់អោយក្លិបចុះហត្ថលេខានាំយក Steven Gerrard មកវិញ ដើម្បីអាចលើកពាន Premier League នេះបើតាមប្រភពពី…
អ្នកគាំទ្រហង្សក្រហម Liverpool ចង់អោយក្លិបចុះហត្ថលេខានាំយក Steven Gerrard មកវិញ ដើម្បីអាចលើកពាន Premier League នេះបើតាមប្រភពពី Sportbible ។
បន្ទាប់ពីយកឈ្នះក្រុម Southampton ដោយលទ្ធផល ៤-០ កន្លងទៅថ្មីៗនេះ បានធ្វើឱ្យក្រុមលោក Jurgen Klopp មានសង្ឃឹមកាន់តែខ្ពស់ ក្នុងការឈ្នះជើងឯកលីគ បន្ទាប់ពីបច្ចុប្បន្នដាច់ ២២ពិន្ទុពីក្រុមចំណាត់ថ្នាក់ទី២ Manchester City ខណៈពួកគេត្រូវការត្រឹមតែ ៦ប្រកួតពី ១៣ប្រកួតដែលនៅសល់ ដើម្បីដណ្តើមពានរង្វាន់លីគកំពូលអង់គ្លេសក្រោយខកខានក្នុងរយៈពេល ៣០ឆ្នាំ។
កត្តានេះហើយបានធ្វើឱ្យអ្នកគាំទ្ររបស់ពួកគេ មួយចំនួនចង់អោយ Gerrard ត្រឡប់មកវិញ ដែលបច្ចុប្បន្នរូបគេមានតួនាទីជាអ្នកចាត់ការក្លិប Ranger s។
សូមបញ្ជាក់ថា ក្នុងអាជីពជាកីឡាករបាល់ទាត់របស់ Steven Gerrard ជាមួយLiverpool ធ្លាប់ឈ្នះពានជាច្រើនរាប់ទាំង UEFA Champions League, UEFA Super Cup និង FA Cup ប៉ុន្តែបុរសវ័យ៣៩ឆ្នាំរូបនេះមិនដែលស្គាល់រសជាតិ Premier League នោះទេ ៕
ចែករំលែកព័តមាននេះ