ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ហុងកុង ​មាន​អ្នក​បាត់​បង់​ជីវិត​​​ដំបូង​ម្នាក់ ដោយ​សារ​វីរុស​កូរ៉ូណា

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ បើតាម​ប្រភព​មន្ទីរពេទ្យ​រាយការណ៍​នា​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២០នេះ​​ថា អ្នកជំងឺ​ម្នាក់​ដែល​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី បាន​បាត់​បង់​ជីវិត​​​នៅ​ក្រុង​ហុងកុង​ ដែល​នោះ​ជា​អ្នក​បាត់​បង់​ជីវិត​ទី២ ដោយសារ​វីរុស​នេះ​នៅ​ខាងក្រៅ​ចិនដីគោក ដោយនៅ​ទីនោះ​មាន​អ្នក​បាត់​បង់​ជីវិត​​ឡើង​ដល់​៤២៥​នាក់​។…

ប្រទេស​ចិន ៖ បើតាម​ប្រភព​មន្ទីរពេទ្យ​រាយការណ៍​នា​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២០នេះ​​ថា អ្នកជំងឺ​ម្នាក់​ដែល​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី បាន​បាត់​បង់​ជីវិត​​​នៅ​ក្រុង​ហុងកុង​ ដែល​នោះ​ជា​អ្នក​បាត់​បង់​ជីវិត​ទី២ ដោយសារ​វីរុស​នេះ​នៅ​ខាងក្រៅ​ចិនដីគោក ដោយនៅ​ទីនោះ​មាន​អ្នក​បាត់​បង់​ជីវិត​​ឡើង​ដល់​៤២៥​នាក់​។ បន្ថែម​អ្នក​បាត់​បង់​ជីវិត​​​២​នាក់​នៅ​ក្រៅ​ចិនដីគោក ដូច្នេះ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​​ដោយ​វីរុស​កាច​សាហាវ​នេះ​ឡើង​ដល់​សរុប​៤២៧​នាក់​។

បុគ្គលិក​មន្ទីរពេទ្យ​ហុងកុង​គូសបញ្ជាក់​ថា ​បុរស​អាយុ​៣៩​ឆ្នាំ ដែល​មាន​ជំងឺ​រ៉ាំ​រៃ​ ហើយ​បាន​ទៅ​កាន់​វូ​ហាន​កាលពី​ខែមករា មុន​ពេល​ធ្លាក់ខ្លួន​ឈឺ​។ ហើយ​អ្នក​បាត់​បង់​ជីវិត​​​ដំបូង​គេ​ក្រៅពី​ចិន​ត្រូវ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២ ​កុម្ភៈ ​នៅ​ហ្វ៊ី​លី​ពី​ន​។ នោះ​ជា​ជនជាតិ​ចិន​អាយុ​៤៤​ឆ្នាំ​មាន​ដើម​កំណើត​ក្នុង​ទីក្រុង​វូ​ហាន​។

ចិន​យល់ព្រម​ទទួល​ជំនួយ​អា​មេ​រិ​ក
ប្រទេស​ចិន​ថ្លែង​កាលពី​ថ្ងៃ​ទី​៤​កុម្ភៈ​ថា ខ្លួន​យល់ព្រម​ទទួល​យក​ជំនួយ​អា​មេ​រិ​ក ដើម្បី​តស៊ូ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ 2019-nCoV ដែល​ការ​ព្រម​ទទួល​ជំនួយ​នេះ ​គឹ​ក្រោយ​ពី​ចិន​ចោទប្រកាន់​អា​មេ​រិ​កថា បាន​ចូលរួម​ចំណែក​ក្នុង​ការ​បង្កើត​បរិយាកាស​ចលាចល​មួយ ដោយសារ​ការ​ឆ្លង​រាលដាល​វីរុស​នេះ​ដែល​កាន់តែ​សាហាវ​។ ក្រុង​ប៉េ​កាំ​ង​ កាលពី​ថ្ងៃ​ទី​៣​ ខែកុម្ភៈ បាន​បរិហារ​ឥ​រិ​ប​ថ​អា​មេ​រិ​ក​ហើយ​ចោទប្រកាន់​ថា បាន​រួមចំណែក​បង្កើត​បរិយាកាស​ជ្រួលច្របល់​ជា​ជាង​ជួយ​។

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងការបរទេស​ចិន​ថ្លែង​កាលពី​ថ្ងៃ​ទី​៤​កុម្ភៈ​ថា សហរដ្ឋអាមេរិក​ត្រូវ​ប្រកាន់​យក​ឥរិយាបថ​ប្រាកដនិយម ត្រឹមត្រូវស្ងប់ស្ងាត់​ និង​សម​ហេតុ​សម​ផល​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួង​នោះ​និយាយ​ថា ចិន​កត់សម្គាល់​ឃើញ​ថា សហរដ្ឋអាមេរិក​បាន​សម្ដែង​ជា​ច្រើន​លើក ពី​បំណង​ផ្ដល់​ជំនួយ​ដល់​ចិន ហើយ​សង្ឃឹមថា​ជំនួយ​នោះ​នឹង​ផ្ដល់​ក្នុង​ពេល​ឆាប់​ៗ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ