ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អែក​នេះ​! សម្តេច​តេ​ជោ​ទៅ​ជួប​និស្សិត​ទីក្រុង​វូ​ហាន​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សម្តេច​នឹង​ទៅ​ជួប​និស្សិត​កម្ពុជា​រៀន​នៅ​ក្នុង​ទីក្រុង​វូ​ហាន​ប្រទេស​ចិន​ស្អែក​នេះ ។ ក្នុង​ជំនួប​ជាមួយ​លោកស្រី ហាក់…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សម្តេច​នឹង​ទៅ​ជួប​និស្សិត​កម្ពុជា​រៀន​នៅ​ក្នុង​ទីក្រុង​វូ​ហាន​ប្រទេស​ចិន​ស្អែក​នេះ ។ ក្នុង​ជំនួប​ជាមួយ​លោកស្រី ហាក់ ចា​ហាន​មូ​ន (Hak Ja Han Moon) ស្ថាបនិក​អង្គការ​សហព័ន្ធ​សន្តិភាព​សកល នា​ថ្ងៃ​ទី​០៤ កុម្ភៈ ឆ្នាំ​២០២០ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា នៅ​ថ្ងៃស្អែក​ទី​០៥ កុម្ភៈ សម្តេច​បាន​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ចិន​រួច​ហើយ​ថា សម្តេច​នឹង​អញ្ជើញ​ទៅ​សួរសុខទុក្ខ​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​ទីក្រុង​វូ​ហាន ដើម្បី​បង្ហាញ​ពី​ភាព​កក់ក្តៅ និង​ដើម្បី​កុំ​ឲ្យ​និស្សិត​ខ្មែរ​នៅ​ទីក្រុង​វូ​ហាន​មានការ​ភ័យ​ខ្លាច​ចំពោះ​ការ​ឆ្លង ឬ​ការ​កើត​រីក​រាលដាល​នៃ​ជំងឺ​ប្រភេទ​ថ្មី​កូ​រ៉​ណា​វី​រ៉ុ​ស​» ។ នេះ​បើ​តាម​បណ្តាញ​សង្គម​សម្តេច​ផ្ទាល់ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា បញ្ហា​នៃ​ការ​បម្រែបម្រួល​អាកាសធាតុ និង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ប្រភេទ​ថ្មី កូ​រ៉​ណា​វី​រ៉ុ​ស គឺ​មិនមែន​តែ​ជា​កង្វល់​របស់​ប្រទេស​ចិន​នោះ​ទេ គឺជា​កង្វល់​របស់​យើង​ទាំងអស់​គ្នា​ពោល គឺ​យើង​ត្រូវ​រួម​គ្នា​រិះរក​វិធីសាស្ត្រ​ក្នុង​ការ​ដោះស្រាយ និង​មិន​ត្រូវ​បង្ក​នូវ​ការ​ភ័យ​ខ្លាច​សម្រាប់​មនុស្សជាតិ​នោះ​ទេ ។ សម្តេច​តេ​ជោ និង​លោកស្រី​ស្ថាបនិក​អង្គការ​សហព័ន្ធ​សន្តិភាព​សកល​ក៏​បាន​ធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅ​លើ​បញ្ហា​ផ្សេង​ៗ​ទៀត ដែល​ជា​កង្វល់​ពិតប្រាកដ​ក​របស់​សម្តេច និង​លោកស្រី ។

ក្នុង​កិច្ច​សន្ទនា​គ្នា​នោះ លោកស្រី ហាក់ ចា ហាន​មូ​ន បាន​សំដែង​នូវ​ការ​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិភពលោក ឆ្នាំ​២០២០ នៅ​ទីក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ ស្រប​ពេល នៃ​ការ​ផ្ទុះ​មាន​ឡើង​នៃ​ជំងឺ​ប្រភេទ​ថ្មី​កូ​រ៉ូ​ណា​វី​រ៉ុ​ស នៅ​ទីក្រុង​វូ​ហាន សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

ទាក់ទិន​ទៅ​នឹង​ប្រសាសន៍​លើក​ឡើង​របស់​លោកស្រី​ស្ថាបនិក​អង្គការ​សហព័ន្ធ​សន្តិភាព​សកល សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា សម្តេច​មិន​បាន​ចាត់​ទុក​ថា ការ​ផ្ទុះ​នៃ​ជំងឺ​ប្រភេទ​ថ្មី​មិនមែន​ជា​ឧបសគ្គ​សម្រាប់​សម្តេច​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​សម្តេច​មាន​ឆន្ទៈ​ពិតប្រាកដ​ជាមួយ​មេដឹកនាំ​ពិភពលោក ក្នុង​ការ​រួម​គ្នា​ដោះស្រាយ​លើ​បញ្ហា​ដែល​កើត​មាន​ឡើង​ចំពោះ​សន្តិភាព សន្តិសុខ​មនុស្សជាតិ ការ​ប្រែប្រួល​អាកាសធាតុ និង​បញ្ហា​ប្រឈម​ដទៃ​ទៀត ដែល​ពិភពលោក​កំពុង​ប្រឈម និង​រួម​គ្នា​ដោះស្រាយ ។ សម្តេច​តេ​ជោ​បន្ត​ថា កាលពី​ឆ្នាំ​២០១៣-២០១៤ កន្លង​ទៅ នៅ​ពេល​ដែល​ប្រទេស​កូរ៉េ​ខាងជើង គំរាម​ធ្វើសង្គ្រាម​មក​លើ​សាធារណរដ្ឋ​កូរ៉េ គេ​បាន​ទាមទារ​ឲ្យ​សម្តេច​អន្តរាគមន៍​ជម្លៀស​ជនជាតិ​កម្ពុជា នៅ​សាធារណរដ្ឋ​កូរ៉េ​វិល​ត្រឡប់​មក​កាន់​កម្ពុជា​វិញ តែ​សម្តេច​យល់​ពី​អារម្មណ៍ និង​ភាព​ភ័យ​ខ្លាច​ដែល​ថ្នាក់ដឹកនាំ និង​ពី​ប្រជាជន​មួយ​ចំនួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ