ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ វត្តមាន​ខ្ញុំ​នៅ​ក្រៅ​ប្រទេស​​តែង​មាន​អ្នក​ស្វាគមន៍​ច្រើន​ជាង​ក្រុម​ប្រឆាំង

4 ឆ្នាំ មុន

សាធារណរដ្ឋ​កូរ៉េ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​ពលករ សិស្ស និស្សិត នៅ​កូរ៉េ​ប្រមាណ​ជាង​១​ពាន់​នាក់…

សាធារណរដ្ឋ​កូរ៉េ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​ពលករ សិស្ស និស្សិត នៅ​កូរ៉េ​ប្រមាណ​ជាង​១​ពាន់​នាក់ នា​រសៀល​ថ្ងៃ​ទី​៣ កុម្ភៈ ឆ្នាំ​២០២០ ដោយ​អះអាង​ថា សម្តេច​ទៅ​ទីណា​ជា​ពិសេស​នៅ​ក្រៅប្រទេស​តែងតែមាន​អ្នក​ស្វាគមន៍​ច្រើន​ជាង​ក្រុមប្រឆាំង ។

សម្តេច​តេ​ជោ​បន្ត​ថា ៖«​ម្សិ​ុ​ល​មិ​ញ​ថ្ងៃ​ឈប់ (​ថ្ងៃអាទិត្យ​) ខ្ញុំ​ស្មាន​តែ​មាន​បាតុកម្ម​ឬ​មនុស្ស​ច្រើន​ជន់​លិច​ទីក្រុង​សេ​អ៊ូ​ល​ទៅ​ហើយ ។ តែ​អម្បាញ់មិញ​នេះ ខ្ញុំ​បើក​មើល​ហ្វេ​ស​ប៊ុ​ក​គេ​បញ្ជូនមក​មាន​អ្នកស្រែ​កមួយ ហើយ​មាន​អ្នក​ស្រែក​ពីក្រោយ ដោយ​ស្រែក​យ៉ាង​តឹក​ឡឹ​ក​ៗ​ប៉ុន្មាន​នាក់ ហើយ​មក​ធ្វើ​បាតុកម្ម​ប្រឆាំង ហ៊ុន សែន នោះ​មិន​អាច​ទៅ​រួច​ទេ​» ។សម្តេច​តេ​ជោ​បន្ត​ថា ស្ថានភាព​ដូច​ជា​មាន​ភាព​ខុស​គ្នា​ឆ្ងាយ ទោះបី​គេ​បើក​ឲ្យ​ធ្វើ តែ​មាន​ចំនួន​តិច​យ៉ាងហ្នឹង​ធ្វើ​អ្វី​កើត ។ ជាក់ស្តែង​កាល ពី​ម្សិលមិញ ថ្ងៃ​ឈប់​គួរ​មាន​មនុស្ស​ច្រើន ។

សម្តេច​តេ​ជោ​បញ្ជាក់​ថា ៖ «​ខ្ញុំ​ទៅ​ញូ​វ​យ៉​ក ទឹកដី​អា​មេ​រិ​ក ក៏​នៅ​តែ​មាន​អ្នក​ស្វាគមន៍ ហ៊ុន សែន ច្រើន​ជាង ទៅ​បារាំង​ក៏​មាន​អ្នក​ស្វាគមន៍​ហ៊ុន សែន ច្រើន​ជាង ! ទៅ​បែ​ល​ហ្សុ​ិ​ក​ក៏​មាន​អ្នក​ស្វាគមន៍ ហ៊ុន សែន ច្រើន​ជាង ! លើកលែង​ទីក្រុង​ហ្សឺ​ណែវ​ទេ ពួក​បាតុករ​ធ្វើ​បាតុកម្ម​អត់​មាន​ទាល់តែ​សោះ មិនដឹង​ឆុង​អ្វី​ទេ​» ។
សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា កាល​ទៅ​ទីក្រុង​ហ្សឺ​ណែវ​លើក​ក្រោយ ទាល់តែ ហ៊ុន សែនចេញ​បាត់​ទើប​មាន​បាតុកម្ម​កើតឡើង តែ​បា​តុកម្មនេះ​មិន​មាន​លទ្ធផល​អី្វ​ទេ ។

សម្តេច​តេ​ជោ​បន្ថែម​ថា សម្រាប់​កម្មករ សិស្សនិស្សិត និង​ប្រជាពលរដ្ឋ ដែល​មាន​ប្តី ប្រពន្ធ​ជា​ជនជាតិ​កូរ៉េ មក​ដល់​ពេល​នេះ​មាន​បញ្ហា​នោះ​គឺ​សឹង​និយាយ​ថា​ដន្លង​នឹង​គ្នា​ទៅ​ហើយ ។សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា ៖ «​កម្ពុជា និង​កូរ៉េ បច្ចុប្បន្ន​នេះ​សឹង​ជា​ដន្លង​នឹង​គ្នា​ទៅ​ហើយដែល​ទាំង​ស្ត្រី​និង​បុរស​មាន​ជាង​៨​ពាន់​នាក់​ដែល​គ្រួសារ​ជា​កូរ៉េ បើ​អុ​ី​ចឹ​ង​កូន​ឡើងជា​១​ម៉ឺន​នាក់​ហើយ​» ។សម្តេច​តេ​ជោ ថ្លែង​ថា សម្តេច​ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​កូរ៉េ ដោះស្រាយ​បញ្ហា​កូន​ៗ ចៅ​ៗ​ដែល​ជា​កូនកាត់ ដែល​គេ​ចេះ​ទាំង​ភាសារ​ខ្មែរ​ផង និង​កូរ៉េ​ផង ។

សម្តេច​តេ​ជោ​បន្ត​ថា ទំនាក់ទំនង​កម្ពុជា​-​កូរ៉េ បាន​ធ្វើ​ទំនាក់ទំនង​ការទូត​តាំងពី​ឆ្នាំ​១៩៩៦​មក​ម្ល៉េះ ។ លោក ឡុ​ង ឌី​ម៉​ង ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​ប្រជាជន​កម្ពុជា​ជាង​៦​ម៉ឺន​៥​ពាន់​នាក់​រស់នៅ​ប្រទេស​កូរ៉េ ។ សម្តេច​តេ​ជោ​បាន​ផ្ញើ​សារ​ថា​ទៅ​កាន់​ក្រុម ប្រឆាំង​ដែល​រិះគន់​ថា ចេះ​តែ​បញ្ជូន​ពលករទៅ​ក្រៅប្រទេស​ដោយ​មិន​ស្វែងរក​ការងារ​ឲ្យពលករ​ដោយ​មាន​ប្រសាសន៍​ថា អាច​បញ្ចប់​វត្តមាន​ពលករ​នៅ​ក្រៅប្រទេស​ពេល​ណា​ក៏​បាន​ប៉ុន្តែ​មិន​ធ្វើ​នោះ​ទេ ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ពលករ ខ្មែរ សិស្ស និស្សិត នៅ​សាធារណរដ្ឋ​កូរ៉េ​នា រសៀល​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២០ សម្តេច​តេ​ជោបាន​លើក​ឡើង​ថា ៖ «​នៅ​ពេល​ពូ​ខិតខំ​ប្រឹងប្រែងប​ញ្ចូ​ន​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ដូច​ជា កូរ៉េជប៉ុន និង​ធ្វើ​ឲ្យ​ពលករ​ស្របច្បាប់ ដូច​ជា​នៅ​ប្រទេស​ថៃ ម៉ា​ឡេ​ស៊ី និង​ខិតខំ​ធ្វើការ​នៅ​មជ្ឈិម​បូ​ពាគេ​ថា​ពូ​ដឹកនាំ​ប្រទេស​គិតតែ​ឲ្យ​ខ្មែរ​ធ្វើ​ខ្ញុំគេ​» ។

សម្តេច​តេ​ជោ ក៏​បាន​បង្ហាញ​តួ​លេខ​ពលករ ខ្មែរ​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ ទាំង​ធ្វើការ​ស្របច្បាប់ ឬ​សហគមន៍ តាម​របាយការណ៍​ខាង​ទូត​កូរ៉េ​ថា ពលករ​ចិន​មាន​ចំនួន​១,១​លាន​នាក់ ថៃ​២០​ម៉ឺន​នាក់ ហ្វ៊ី​លី​ពី​ន​៧​ម៉ឺន​៨​ពាន់​នាក់ ម៉ុង​ហ្គោ​លី​៤​ម៉ឺន​៥​ពាន់​នាក់ មី​យ៉ា​ន់​ម៉ា​៣​ម៉ឺន​១​ពាន់​នាក់ បង់​ក្លា​ដែ​ស​១​ម៉ឺន​៧​ពាន់​នាក់ វៀតណាម​២២​ម៉ឺន នាក់ អូ​៊​ស្បេ​គី​ស្ថាន​៨​ម៉ឺន​៣​ពាន់​នាក់ ឥណ្ឌូ​ណេ​ស៊ី​៧​ម៉ឺន​៣​ពាន់​នាក់ នេ​ប៉ា​ល់​៣​ម៉ឺន​៤​ពាន់​នាក់ ស្រី​លង្កា​២​ម៉ឺន​៦​ពាន់​នាក់ ប៉ា​គី​ស្ថាន​១​ម៉ឺន​៣​ពាន់ នាក់ ។

 ​ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ​បាន​លើក​ឡើងថា ពលករ​ដែល​កាន់​ប័ណ្ណ​ការងារ​នៅ​ក្នុង​ប្រទេស​កូរ៉េ​មាន​ដូច​ជា រៀត​ណា​ម​មាន​៣៦.៨៩៩​នាក់ ថៃ​២៥.៤៦២​នាក់ អូ​៊​ស្បេ​គី​ស្ថាន​១៣.៩៥២​នាក់ហ្វ៊ី​លី​ពី​ន​២៥.៣៦៥​នាក់ ម៉ុង​ហ្គោ​លី​៥.៨៤១​នាក់ កម្ពុជា​៣៨.០០៦​នាក់ ឥណ្ឌូ​ណេ​ស៊ី​២៨.២៥៩នាក់ នេ​ប៉ា​ល់​៣៥.៣២៥​នាក់ មី​យ៉ា​ន់​ម៉ា​២៥.២៣១នាក់ ស្រី​លង្កា​២២.០៨៨​នាក់ បង់​ក្លា​ដែ​ស​១០.១៧៣​នាក់ ។សម្តេច​តេ​ជោ​បន្ត​ថា ទោះបីជា​ថៃ​បាន​បញ្ជូនពលករ​ទៅ​ក្រៅប្រទេស​ច្រើន​ក្តី តែ​ថៃ​ត្រូវការ​ពលករ​ពី​កម្ពុជា​ប្រមាណ​១​លាន​នាក់ ពី​ភូមា​២លាន​នាក់ ពី​ឡាវ​ជាង​កន្លះ​លាន​នាក់ ។ ហេតុ​អ្វី​ថៃ​បញ្ជូន​ពលករ​ទៅ​ក្រៅប្រទេស0x017d7 បើ​ថៃ​ត្រូវការ​ពលករ​ពី​កម្ពុជា ពី​មី​យ៉ា​ន់​ម៉ា និង​ពី​ឡាវ ។

សម្តេច​តេ​ជោ​គូស​បញ្ចា​ក់ថា ៖ «​អុ​ី​ចឹ​ង​អ្នកដែល​ចោទ​ខ្ញុំ​ថា ដឹកនាំ​ប្រទេស​ត្រឹមតែ​បញ្ជូន​មនុស្ស​ទៅ​ធ្វើ​ខ្ញុំគេ តើ​អ្នក​ចង់​សាក​ទេ ខ្ញុំ​អាច​ធ្វើ​បាន ដើម្បី​បញ្ចប់​នូវ​វត្តមាន​ពលករ​ខ្មែរ​នៅ​ក្រៅប្រទេស អត់​លំបាក​ទេ ។ ម៉េច​ថា​មិន​ពិបាក​នោះ គឺ​ខ្ញុំ​សុំ​លុប​កិច្ចព្រមព្រៀង ឧទាហរណ៍​ជាមួយ​កូរ៉េ អំពី​ការ​បញ្ជូន​ពលករ​មក​ធ្វើ​នៅ​កូរ៉េ
ហើយ​បញ្ជូន​ទៅ​កម្ពុជា​វិញ ។ ប៉ុន្តែ​បើ​ធ្វើ​តាម​ក្រុមប្រឆាំង​នេះ អ្វី​ដែល​ខូចខាត​គឺ​ក្មួយ​ៗ​ជា​ពលករ​តែ​ម្តង​» ។
សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា សម្តេច​នឹង​ទៅ​សួរសុខទុក្ខ​និស្សិត​ខ្មែរ​នៅ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន ប្រសិនបើ​រដ្ឋាភិបាល​ចិន​អនុញ្ញាត ។ ការ​ប្រកាស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺជា​ការ​ឆ្លើយ​តប​នឹង​ក្រុមប្រឆាំង​មួយ​ចំនួន​ដែលបាន​លើក​ឡើង​តាម​បណ្តាញ​សង្គម ដោយ​ទាមទារ​ឱ្យ​សម្តេច​ទៅ​សួរសុខទុក្ខ​និស្សិត​ខ្មែរ​នៅ​ក្រុង​វូ​ហាន ប្រទេស​ចិន ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា​៖«​សុំ​ឆ្លើយ​ទៅ​វិញ ហ៊ុន សែន នឹង​ទៅ បើរ​ដ្ឋាភិ​បាល​ចិន​អនុញ្ញាត ។ ឯង​មិន​ចាំបាច់​ឌឺ​ជាមួយ​ហ៊ុន សែន នោះ​ទេ ហ៊ុន សែន ហ៊ាន​ចូល​ប្រយុទ្ធ​ក្នុង​ភ្លើងសង្គ្រាម ហ៊ាន​យក​ក្បាល​ធ្វើ​ដើមទុន​ដើម្បីសង្គ្រោះ​ជាតិ ហ៊ាន​យក​ជីវិត​ធ្វើ​ដើមទុន​ដើម្បី​ការ​ឯកភាព​ជាតិ បញ្ចប់សង្គ្រាម​នាំ​មក​នូវ​ការ​ឯកភាព​ជាតិ រឿង​អ្វី​ដែល ហ៊ុន សែន មិន​ហ៊ាន​ទៅ​ក្រុង​វូ​ហាន ដើម្បី​សួរសុខទុក្ខ​និស្សិត​ខ្មែរ​» ។សម្តេច​តេ​ជោ​ក៏​បាន​បញ្ជាក់​ដែរ​ថា មន្ត្រី​ជាន់ខ្ពស់​និង​ឧកញ៉ា​ទាំងអស់​ដែល​កំពុង​មាន​វត្តមាននៅ​សាធារណរដ្ឋ​កូរ៉េ នឹង​អមដំណើរ​សម្តេច​ទៅ​កាន់​ទីក្រុង វូ​ហាន ដើម្បី​សួរសុខទុក្ខ​និស្សិត​ខ្មែរ​នៅ​ទីនោះ​ផង​ដែរ ៕ ​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ