ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​តារា​ល្បី ៤​រូប​រក​ចំណូល​បាន​ច្រើន​ជាងគេ​លើ Instagram

4 ឆ្នាំ មុន

Instagram ជា​ប្រព័ន្ធ​សង្គម​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​គ្រប់​រូប​មាន​អារម្មណ៍​ថា​ខ្លួន​ប្រៀប​បានជា​អ្នកជំនាញ​ថតរូប ប៉ុន្តែ​មាន​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ទៀត​បាន​ប្រើប្រាស់​វា​ដើម្បី​រក​លុយ​បាន​រាប់​លាន​ដុល្លារ ។ អ្នក​ប្រើប្រាស់​ទាំងនេះ​មាន​ដូច​ជា​កីឡាករ​ល្បី​ៗ និង​អ្នក​ច្នៃ​ម៉ូ​ដ​ដ៏​មាន​ទេ​ព្យ​កោសល្យ​ផង​ដែរ ហើយ​ខាងក្រោម​នេះ គឺជា​តារា​ដែល​រក​ចំណូល​បាន​ច្រើន​ជាងគេ​លើ Instagram កាលពី​ឆ្នាំ…

Instagram ជា​ប្រព័ន្ធ​សង្គម​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​គ្រប់​រូប​មាន​អារម្មណ៍​ថា​ខ្លួន​ប្រៀប​បានជា​អ្នកជំនាញ​ថតរូប ប៉ុន្តែ​មាន​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ទៀត​បាន​ប្រើប្រាស់​វា​ដើម្បី​រក​លុយ​បាន​រាប់​លាន​ដុល្លារ ។ អ្នក​ប្រើប្រាស់​ទាំងនេះ​មាន​ដូច​ជា​កីឡាករ​ល្បី​ៗ និង​អ្នក​ច្នៃ​ម៉ូ​ដ​ដ៏​មាន​ទេ​ព្យ​កោសល្យ​ផង​ដែរ ហើយ​ខាងក្រោម​នេះ គឺជា​តារា​ដែល​រក​ចំណូល​បាន​ច្រើន​ជាងគេ​លើ Instagram កាលពី​ឆ្នាំ ២០១៩ កន្លង​មក​៖

១. លោក គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Christiano Ronaldo)៖
កីឡាករ​បាល់ទៀត​ដែល​មាន​ប្រជាប្រិយភាព​ស្ទើរតែ​គ្រប់​ប្រទេស​ជុំវិញ​ពិភពលោក​រូប​នេះ​មាន Follower លើ Instagram ប្រមាណ ១៩៥​លាន​នាក់ ហើយ​លោក​អាច​រក​ចំណូល​ពី​ប្រព័ន្ធ​សង្គម​ខាងលើ​បាន​ប្រមាណ ៤៧.៨​លាន​ដុល្លារ ដោយ​រាល់​ការ​ផ្សាយពាណិជ្ជកម្ម​ម្តង​លើ Instagram ថ្លៃ​ប្រមាណ ៩៧៥,០០០​ដុល្លារ ។

២. លោក លី​អូ​នែ​ល មេ​ស៊ី (Lionel Messi)៖
តារា​បាល់​ទាល់​មួយ​រូប​នេះ​ក៏​ជាតា​រា​លើ Instagram ដែរ ដែល​បាន​ទាក់ទាញ Follower លើ​ប្រព័ន្ធ​សង្គម​សរុប​ដល់​ទៅ​ប្រមាណ ១៤០​លាន​នាក់ ។ លោក​រក​ចំណូល​ពី Instagram បាន​ប្រមាណ​២៣.៣​លាន​ដុល្លារ និង​អាច​រកបាន ៦៤៨,០០០​ដុល្លារ​សម្រាប់​រាល់​ការ​ផ្សាយពាណិជ្ជកម្ម​ម្តង ។

៣. កញ្ញា ខេន​ដល ជេ​នើ (Kendall Jenner)៖
តារា​ស្រី​ដែល​ចូល​ក្នុង​កម្មវិធី​ទូរទស្សន៍ Keeping Up with the Kardashians នេះ​គឺជា​នារី​វ័យក្មេង​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ព្រោះតែ Follwer ចំនួន​ប្រមាណ​១២០​លាន​នាក់​លើ Instagram របស់​ខ្លួន ។ ប្រាក់​ចំណូល​ដែល​បាន​ពី​ប្រព័ន្ធ​សង្គម​នេះ​មាន​ប្រមាណ ១៥.៩​លាន​ដុល្លារ ហើយ​កញ្ញា​រកបាន ៦១១,០០០​ដុល្លារ​សម្រាប់​ការ​ផ្សាយពាណិជ្ជកម្ម​ម្តង ។

៤. លោក ដេ​វី​ដ បេ​ក​ខេ​ម (David Beckham)៖
រឿង​ជីវិត​របស់​កីឡាករ​បាល់ទៀត​មួយ​រូប​នេះ​បាន​ជំរុញ​ទឹកចិត្ត​ដល់​មនុស្ស​ជា​ច្រើន​ឲ្យ​ចាប់ផ្តើម​លេង​បាល់ទាត់ ។ បន្ទាប់​ពី​ចូល​និវត្តន៍​និង​ចាក​ចេញពី​វិស័យ​បាល់ទាត់ លោក​នៅ​តែ​បន្ត​លើកទឹកចិត្ត​អ្នក​ដទៃ​ដដែល​ជា​ពិសេស​គឺ Follower ចំនួន ៦០​លាន​នាក់​របស់​លោក​លើ Instagram ។ លោក​ក៏​រក​ចំណូល​ពី Instagram បាន​ប្រមាណ ១០.៧​លាន​ដុល្លារ​ផង​ដែរ ដោយ​យក​ថ្លៃ​ផ្សាយពាណិជ្ជកម្ម ៣៥៧,០០០​ដុល្លារ​សម្រាប់​ការ​ផ្សាយ​ម្តង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ