ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មូលហេតុមួយ​ចំនួន​នាំ​ឱ្យ​អ្នក​​ជួប​​​នឹង​បញ្ហា​​​អ​ញ្ចា​ញ​ធ្មេញ

4 ឆ្នាំ មុន

សុខភាព និង​អនាម័យ​មាត់​ធ្មេញ​មាន​សារៈសំខាន់​ណាស់​។ តាម​ការ​សិក្សា​ថ្មី​បាន​ភ្ជាប់​ទំនាក់​ទំនង​រវាង​សុខភាព​មាត់​ធ្មេញ​ជាមួយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង និង​ជំងឺ​រលាក​ផ្សេង​ៗ​ទៀត​។ យក​ល្អ​គួរតែ​អនុវត្ត​អនាម័យ​ឲ្យ​បាន​ល្អ និង​ប្រាកដ​ថា អញ្ចាញធ្មេញ និង​ធ្មេញ​នៅ​តែ​មាន​សុខភាព​ល្អ​។ ក្រៅពី​អនាម័យ និង​ការ​ថែរក្សា…

សុខភាព និង​អនាម័យ​មាត់​ធ្មេញ​មាន​សារៈសំខាន់​ណាស់​។ តាម​ការ​សិក្សា​ថ្មី​បាន​ភ្ជាប់​ទំនាក់​ទំនង​រវាង​សុខភាព​មាត់​ធ្មេញ​ជាមួយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង និង​ជំងឺ​រលាក​ផ្សេង​ៗ​ទៀត​។ យក​ល្អ​គួរតែ​អនុវត្ត​អនាម័យ​ឲ្យ​បាន​ល្អ និង​ប្រាកដ​ថា អញ្ចាញធ្មេញ និង​ធ្មេញ​នៅ​តែ​មាន​សុខភាព​ល្អ​។

ក្រៅពី​អនាម័យ និង​ការ​ថែរក្សា អាហារ​ដែល​អ្នក​ញ៉ាំ និង​ប្រភេទ​នៃ​របៀប​រស់នៅ​ដែល​អ្នក​ធ្វើ​ក៏​អាច​​មាន​ឥទ្ធិពល​ចំពោះ​សុខភាព​មាត់​ដែរ​។ យក​ល្អ​គួរតែ​យកចិត្តទុកដាក់​ប​ន្ថែម​អំពី​អាកា​រៈ​បញ្ហា​អញ្ចាញធ្មេញ​ផង​ ដើម្បី​ពិគ្រោះ​ជាមួយ​ពេទ្យធ្មេញ​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​មូលហេតុ​មួយ​ចំនួន​ដែល​នាំ​ឲ្យ​ឈាម​អញ្ចាញធ្មេញ​៖

១-បម្រែបម្រួល​អ័រម៉ូន ៖ អ័រម៉ូន​មនុស្ស​យើង​ប្រហែលជា​អាច​ធ្វើ​ឲ្យ​ឈាម​អញ្ចាញធ្មេញ​បាន​។ ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​ច្រើន​តែ​ជួប​បញ្ហា​ឈាម​អញ្ចាញធ្មេញ​ដោយសារ​តែ​បម្រែបម្រួល​អ័រម៉ូន​។ បើសិនជា​រឿង​នេះ​កើតឡើង​មែ​ណ អ្នក​ត្រូវ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ការ​ប្រើប្រាស់​ថ្នាំ​សម្រាប់​បញ្ហា​អ​តុល្យភាព​អ័រម៉ូន និង​ព្យាយាម​ថែរក្សា​អនាម័យ​មាត់​ធ្មេញ​ក្នុង​ពេល​តែ​មួយ​។

២-ដុសធ្មេញ​ខ្លាំង​ពេក ៖ ពេល​ខ្លះ មូលហេតុ​នៃ​ការ​ឈាម​អញ្ចាញធ្មេញ​អាច​ជា​រឿង​សាមញ្ញ​ទេ ជា​ពិសេស​ការ​ដុសធ្មេញ​ខ្លាំង​ពេក​។ ការ​ដុសធ្មេញ​ដោយ​ប្រើ​កម្លាំង​ខ្លាំង​អាច​ធ្វើ​ឲ្យ​រហែក​អញ្ចាញ​ធ្មេញ​រហូត​ដល់​ហូរ​ឈាម​បាន​។ ចូរ​ចាំ​ថា យក​ល្អ​គួរតែ​ថែរក្សា​អនាម័យ​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ ដោយ​កុំ​ដុសធ្មេញ​ខ្លាំង​ៗ​ពេក តែ​ត្រូវ​ដុសធ្មេញ​ជា​ទៀងទាត់​មួយ​ថ្ងៃ​ពីរ​ដង និង​ប្រាកដ​ថា​អ្នក​បាន​សម្អាត​មាត់​ទាំងមូល​ហើយ​។

៣-ប្រើ​អំបោះ​សម្អាត​ចន្លោះ​ធ្មេញ​មិន​ត្រឹមត្រូវ ៖ ការ​ប្រើ​អំបោះ​សម្អាត​ចន្លោះ​ធ្មេញ​មើលទៅ​អាច​ជា​រឿង​ងាយស្រួល តែ​ត្រូវ​រៀន​ដែរ​ទើប​ចេះ​។ ការ​ប្រើ​អំបោះ​សម្អាត​ចន្លោះ​ធ្មេញ​មិន​បាន​ត្រឹមត្រូវ​អាច​នាំ​ឲ្យ​ដាច់ដោច​ដល់​អញ្ចាញធ្មេញ​ដែល​នាំ​ឲ្យ​ហូរ​ឈាម​តាម​អញ្ចាញធ្មេញ​បាន​។ អ្នក​ត្រូវ​តែ​ប្រាកដ​ថា អ្នក​បាន​រៀន​ចេះ​ដឹង​អំពី​វិធីសាស្ត្រ​ត្រឹមត្រូវ​ក្នុង​ការ​ប្រើ​អំបោះ​សម្អាត​ចន្លោះ​ធ្មេញ​។

៤-ការ​កង្វះ​វីតាមីន C ៖ ការ​កង្វះ​វីតាមីន C ឬ​ហៅ​ថា Scurvy អាច​នាំ​ឲ្យ​ហូរ​ឈាម​តាម​អញ្ចាញ​ធ្មេញ​បាន​។ អាកា​រៈ​ផ្សេង​ៗ​ទៀត​នៃ​ជំងឺ​នេះ​មាន​ដូច​ជា ខ្សោយ អស់កម្លាំង ឬ​ហូរ​ឈាម​តាម​ស្បែក​។ ថ្នាំ​បំប៉ន​វីតាមីន C និង​របប​អាហារ​សម្បូរ​ដោយ​វីតាមីន C អាច​ជួយ​ដល់​ការ​ព្យាបាល​ជំងឺ​នេះ​បាន​។

៥-មហារីក​គ្រាប់​ឈាមស ៖ ជំងឺមហារីក​គ្រាប់​ឈាមស​គឺជា​មហារីក​ឈាម​មួយ​ប្រភេទ​ដែល​អាច​ធ្វើ​ឲ្យ​ឈាម​អញ្ចាញធ្មេញ​បាន​។ នេះ​ជា​ហេតុផល​មួយ​ដែល​អ្នកជំងឺ​គួរតែ​យកចិត្តទុកដាក់​ឲ្យ​មែនទែន​។ អាកា​រៈ​ផ្សេង​ៗ​ទៀត​នៃ​ជំងឺ​នេះ​មាន​ដូច​ជា វិលមុខ អស់កម្លាំង មិន​ឃ្លាន​អាហារ និង​ផ្សេង​ៗ​ទៀត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ