ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ Sterling នឹង​ទទួល​បាន​ការ​ព្យាបាល​ពិសេស ដើម្បី​ឱ្យ​ទាន់​ការ​ប្រកួត​

4 ឆ្នាំ មុន

កីឡាករ Raheem Sterling អាច​នឹង​អវត្តមាន​សម្រាប់​ការ​ប្រកួត Manchester City ទល់​នឹង​ក្រុម Real Madrid បន្ទាប់​ពី​រង​របួស​សរសៃពួរ…

កីឡាករ Raheem Sterling អាច​នឹង​អវត្តមាន​សម្រាប់​ការ​ប្រកួត Manchester City ទល់​នឹង​ក្រុម Real Madrid បន្ទាប់​ពី​រង​របួស​សរសៃពួរ កំឡុង​ការ​ប្រកួត​ទល់​នឹង​ក្រុម Tottenham Hotspur កាលពី​ថ្ងៃអាទិត្យ នេះ​បើ​យោង​តាម​ប្រភព​ពី Goal.com​។

ខ្សែបម្រើ​ប្រយុទ្ធ​ជម្រើសជាតិ​អង់គ្លេស​រូប​នេះ ត្រូវ​បាន​ប្តូរ​ចេញ​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​ទល់​នឹង​ក្រុម Tottenham​។ រូបគេ​នឹង​ត្រូវ​កំណត់ពេល​សម្រាប់​ការ​ស្កេ​ន​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ដើម្បី​ឈាន​ដល់​ការ​ព្យាបាល​ពិសេស​ផ្នែក​កាយសម្បទា ឱ្យ​ជា​ទាន់​ពេលវេលា​សម្រាប់​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League របស់​ក្រុម Man City ជាមួយ​ក្រុម Real Madrid ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ នៅ​ចុងខែ​នេះ​ក្នុង​ជើង​ទី​មួយ នៅ​ឯ​ទឹកដី Bernabéu ប្រទេស​អេ​ស្ប៉ា​ញ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ