ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលក្រុងប៉ៃលិន រកដំណោះ​ស្រាយ​រវាង​​ម្ចាស់និង​​អាជីវករពីការដំឡើង​ថ្លៃ​​​

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖​ បន្ទាប់​ពី​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ត្រី ស្ថិតក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិ​ន ខេត្ត​ប៉ៃលិន ធ្វើការតវ៉ាពីការឡើង​តម្លៃតូបនិងតម្លៃផ្ទះជួល​មក ​មក​ទល់​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤…

ខេត្តប៉ៃលិន ៖​ បន្ទាប់​ពី​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ត្រី ស្ថិតក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិ​ន ខេត្ត​ប៉ៃលិន ធ្វើការតវ៉ាពីការឡើង​តម្លៃតូបនិងតម្លៃផ្ទះជួល​មក ​មក​ទល់​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ​កុម្ភ​: នេះ លោកស៊ុន យី អភិបាលក្រុង​ប៉ៃលិន ក៏​បាន​ដឹកនាំ​គណ​:​ក​ម្មាធិ​ការធ្វើការ​ដោះស្រាយ​ជូន​ពួក​គេ​ភ្លាម​ៗ នៅក្នុង​សាលា​ក្រុងប៉ៃលិន ។

បើតាម​​លោកម៉ា​ន អាយុ​៤៥​ឆ្នាំ ជាអាជីវករ​ជួល​តូប​លក់​បន្លែ និង​ជួល​ផ្ទះ​ក្នុង​ផ្សារ​ស្នាក់​នៅ បាន​រៀបរាប់​ឱ្យ​ដឹង​ថា លោក​ជួល​ផ្ទះ​ស្នាក់​នៅ​ក្នុង​ផ្សារ​ត្រី​ឯកជន​នេះតម្លៃ​២០​ម៉ឺន​រៀល (ក្នុង​១​ខែ) ហើយ​ត្រូវ​បង់ថ្លៃ​ភ្លើង​១​គីឡូវ៉ាត់ម៉ោង​តម្លៃ​១៥០០​រៀល, ថ្លៃ​ទឹក​១​គូបអស់​៣០០០​រៀល ថ្លៃ​ភាស៊ី​១​តូប​៥០០​រៀល និង​ថ្លៃ​ឆត្រ​១​ដើម​៧០០​រៀល ។ លោក​បន្ត​ទៀត​ថា ក្រោយមក​ម្ចាស់​ផ្សារ​ចង់​តម្លើង​ថ្លៃ​ខ្ពស់​ជាង​នេះ ទើប​ពួក​គាត់​បាន​នាំ​គ្នា​ទៅ​តវ៉ា ​រហូត​ដល់​ក្នុង​បរិវេណ​សាលាក្រុង ដើម្បី​ឱ្យ​អាជ្ញាធរ​ក្រុង​ជួយ​អន្តរាគ​មន៍ ព្រោះ​រាល់ថ្ងៃ​អាជីវ​ករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ត្រី គឺ​លក់​តែ​ពេល​ព្រឹក​ប៉ុណ្ណោះ ដោយពេល​ថ្ងៃ​អត់​មាន​ម៉ូយ ឬ​អតិថិជន​ចូល​ទៅ​ទិញ​នោះ​ឡើយ ។

ដូច្នេះ បើ​ម្ចាស់​ផ្សារ​តម្លើង​ថ្លៃ​ផ្ទះ ថ្លៃ​តូប ថ្លៃ​ទឹក ថ្លៃ​ភ្លើង និង​ថ្លៃ​ភាស៊ី ពួក​គាត់​ពិតជា​មិន​អាច​រក​ប្រាក់​ទៅ​
បង់​ជូន​ម្ចាស់​ផ្សារ​នេះ​បាន​ឡើយ ។ គាត់​បញ្ជាក់​ទៀត​ថា ក្នុង​នាម​តំណាង​ឱ្យ​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ឯកជន (​ផ្សារ​​ត្រី​)​ទាំងអស់ សូម​អំពាវនាវ​ឱ្យ​ម្ចាស់​ផ្សារ​យោគយល់ និង​អធ្យាស្រ័យ ក៏​សូម​ឱ្យ​អាជ្ញាធរ​ក្រុងប៉ៃលិន ជួយ​ដោះស្រាយ​ជូន​ឱ្យ​បាន​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

ដោយឡែក លោកអូន អាយុ​ជាង​៤០​ឆ្នាំ ជា​ម្ចាស់​ផ្សារ​ត្រី​ខាងលើក៏បានឱ្យ​ដឹង​​​ថា ខាង​លោក​យក​ថ្លៃ​ភាស៊ី​ទៅ​តាម​សៀវភៅ​បន្ទុក គឺ​តូប​លក់ទំនិញ​គ្រប់​ប្រភេទ​ក្នុង​១​តូប រាន​លក់ទំនិញ​គ្រប់​ប្រភេទ ត្រឹមតែ​៥០០​រៀល ផ្ញើ​កង់​គ្រប់​ប្រភេទ​២០០​រៀល ផ្ញើ​ម៉ូតូ​គ្រប់​ប្រភេទ​៥០០​រៀល ។ ចំណែក​ម្ចាស់​ឆ​ត្រ គេ​យក​ថ្លៃ​ឆ​ត្រ​១​តម្លៃ​៣០០​រៀល រថយន្ត​ផ្ទេរ​ទំនិញ​ក្នុង​ផ្សារ​១០០០​រៀល ផ្ញើ​រថយន្ត​គ្រប់​ប្រភេទ​ក្នុង​ផ្សារ​១០០០​រៀល ហើយ​តូប​ឬ​រាន​ដែល​មាន​ទំហំ​ធំ​ជាង​៤​ម៉ែត្រ​ថែម​១​ម៉ែត្រ តម្លៃ​១០០​រៀល ​។

​លោក ស៊ុន យី អភិបាលក្រុង​ប៉ៃលិន ក៏​បានឱ្យ​ដឹងដែរ​ថា ​លោក​បាន​ដឹកនាំ​ក្រុម​គណ​:​ក​ម្មា​ការ​ចុះ​ដោះ​ស្រាយ​ជូន​ហើយ គឺ​ខាង​អាជីវករ​សុំ​ឱ្យ​ម្ចាស់​ផ្សារ​បញ្ចុះតម្លៃ​ផ្ទះ​នៅ​សល់​២២​ម៉ឺន​រៀល (ក្នុង​១​ខែ), ថ្លៃ​
ភាស៊ី​ត្រឹម​៣០០​រៀល, ថ្លៃ​ឆ​ត្រ​ត្រឹម​៣០០​រៀល ថ្លៃ​ទឹក​១​គូបត្រឹម​២៥០០​រៀល ថ្លៃ​ភ្លើង​១​គីឡូវ៉ាត់ ត្រឹម​១២០០​រៀល ។ លោក​បន្ត​ទៀត​ថា ចំណែក​ថ្លៃ​តូប​ គឺ​នៅ​ដដែល​មិន​ចុះថ្លៃ​ជាង​នេះ ក៏​មិន​តម្លើង​ថ្លៃ​ដែរ គឺ​ម្ចាស់​​ផ្សារត្រូវ​តែ​កំណត់​ឱ្យ​អាជីវករ​បង់​ដូច​សព្វមួយដង ដើម្បី​ចៀសវាង​មាន​បញ្ហា​ទៅ​ថ្ងៃ​ខាង​មុខ ។ ​

អត្ថបទសរសេរ ដោយ