ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ដឹក​ជញ្ជូន​លក់​ផ្លា​ក​លេខ​ពិសេស​បាន​ជាង​៤០០​លេខ​ស្មើ​ថវិកា​ជិត​២​លាន​ដុល្លារ​អា​មេ​រិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​សារ​ធា​រណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​ក្រសួង​បាន​លក់​ផ្លា​ក​លេខ​ពិសេស​បាន​ជាង​៤០០​លេខ ហើយ​ថវិកា​បាន​ប្រមាណ​ជិត​២​លាន​ដុល្លារ​អា​មេ​រិ​ក ។ លោក ហ៊ា​ង សុទ្ធា​យុ​ត្តិ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​សារ​ធា​រណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​ក្រសួង​បាន​លក់​ផ្លា​ក​លេខ​ពិសេស​បាន​ជាង​៤០០​លេខ ហើយ​ថវិកា​បាន​ប្រមាណ​ជិត​២​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក ហ៊ា​ង សុទ្ធា​យុ​ត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​កោះសន្តិភាព​ដឹង នា​ថ្ងៃ​ទី​០៤ ខែកុម្ភៈ​នេះ យ៉ាង​ដូច្នេះ​ថា ៖«​ចាប់ពី​ដំណើរការ​លក់​ផ្លា​ក​លេខ​ពិសេស​ថ្មី​មក​ក្រសួង​បាន​លក់​ផ្លា​ក​លេខ​ពិសេស​ថ្មី​បាន​ជាង​៤០០​លេខ ដែល​ស្មើ​ប្រមាណ​ជិត​២​លាន​ដុល្លារ​អា​មេ​រិ​ក​» ។ ការ​បញ្ជាក់​ឲ្យ​ដឹង​របស់​អ្នកនាំពាក្យ​បន្ទាប់​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ប្រកាស​លក់​ផ្លា​ក​លេខ​ពិសេស​ដល់​អ្នក​ប្រើប្រាស់ កាលពី​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២០​កន្លង​មកនេះ ។

ជាមួយ​គ្នា​អ្នកនាំពាក្យ​ក៏​បាន​ឲ្យ​ដឹង​ថា ក្រសួង​មិន​ទាន់​បាន​ដាក់​ដំណើរការ​ដូរ​ផ្លា​ក​លេខ​រថយន្ត​ចាស់​ដែល​គ្មាន QR Code ទៅ​ដូរ​យក​ផ្លា​ក​លេខ​ថ្មី​ដែល​មាន QR Code នោះ​ទេ ។ លោក​បាន​បញ្ជាក់​ថា ៖«​ការ​ដូរ​ផ្លា​ក​លេខ​មាន​ទម្រង់ QR Code នេះ គឺ​មិន​ទាន់​ដំណើរ​ទេ ។ ហើយ​ខ្ញុំ​ក៏​មានការ​សោកស្តាយ​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​មួយ​ចំនួន​ថា ក្រសួង​បើក​ឲ្យ​ដូរ​ផ្លា​ក​លេខ​គ្មាន QR Code មិន​គិតថ្លៃ ប៉ុន្តែ​តាម​ពិត​ព័ត៌មាន​នេះ​មិន​ទាន់​ពេញលេញ​នោះ​ទេ ព្រោះ​ពេល​ក្រសួង​បាន​កំពុង​តែ​ធ្វើការ​ចរចា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ហិ​រ​វត្ថុ​ប៉ុណ្ណោះ​» ។

លោក​បន្ត​ថា ចំណុច​នេះ​ក្រសួង​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​សិក្សា​ពី​នីតិវិធី ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​មាន​លក្ខ​ខណៈ​សុវត្ថិភាព ដោយ​ថា ធ្វើ​យ៉ាងណា​ពេល​ប្តូរ​ទៅ​មាន​តម្លាភាព​ភាព​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ ហើយ​កុំ​ឲ្យ​មាន​ជន​ខិល​ខូ​ត​ឆ្លៀតឱកាស​ធ្វើ​ខិលខូច​នៅ​ពេល​ក្រសួង​ផ្លាស់​ប្តូរ​លេខ​ថ្មី​ឲ្យ ។ លោក​គូសបញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​យើង​កំពុង​ស្ថិត​ក្នុង​កំណា​ក់​កាល​នឹង​នៅ​ឡើង​ទេ​មិន​ទាន់​មាន​ចេញ​ជា​នីតិវិធី​នោះ​ទេ ។ បើ​ចេញ​ជា​នីតិវិធី​នោះ​យើង​នឹង​ចេញផ្សាយ​ជា​ផ្លូវការ​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​សាធារណការ និង​មាន​សេចក្តីជូនដំណឹង​ពី​ក្រសួង​ច្បាស់លាស់​» ។

យ៉ាងណា​ក្តី​អ្នកនាំពាក្យ​បាន​អះអាង​ចំពោះ​ករណី​ផ្លាស់​ប្តូរ​ផ្លា​ក​លេខ​ចាស់​គ្មាន QR Code​នេះ​ដឹង​តែ​ចេញ​ជា​ផ្លូវការ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មក​ដូរ​យក​ថ្មី​ព្រោះថា ថ្នាក់ដឹកនាំ​បាន​ឯកភាព​គ្នា​ជា​គោលការណ៍​រួច​ហើយ ។ ប៉ុន្តែ​ថ្នាក់​បច្ចេកទេស​កំពុង​សិក្សា ។ លោក​បញ្ជាក់​ថា ៖«​រឿង​ចេញ គឺ​នឹង​ដំណើរ​ព្រោះ​ថ្នាក់​លើក​ភាព​គ្នា​រួច​ហើយ​នៅ​ពេល​ថ្នាក់លើ​ឯកភាព​ហើយ ថ្នាក់​ក្រោម​ក៏​ខិតខំ​សិក្សា​ឲ្យ​ចេញ​លឿន​ដែរ ។ អី​ញ្ចឹ​ង​អ្វី​ដែល​សំខាន់​យើង​ត្រូវ​សិក្សា​នីតិវិធី​ឲ្យ​លម្អិត​ឲ្យ​ត្រូវ​គ្នា ដើម្បី​ផ្តល់​សេវា​ស្រួល​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មាន​បញ្ហា​» ។

ទោះបីជា​បញ្ជាក់​ជំហរ​ថា នឹង​មានការ​ផ្លាស់​ប្តូរ​លេខ​រថយន្ត​គ្មាន QR Code យក​លេខ​ថ្មី មាន​QR Code យ៉ាងណា​ក្តី​អ្នកនាំពាក្យ​ក៏​មិន​បាន​បញ្ជាក់​ពី​ថ្ងៃ​ជាក់លាក់​នូវ​ការ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ផ្លាស់​ប្តូរ​នោះ​ទេ ។ គ្រាន់តែ​បញ្ជាក់​ថា ៖«​ជា​ធម្មតា​កាលណា​ថ្នាក់លើ​អូ​ខេ​ហើយ ថ្នាក់​ក្រោម​ត្រូវ​តែ​ធ្វើ​ឲ្យ​ហើយ​» ។ ចំពោះ​សំណួរ តើ​នៅ​ពេល​ដាក់​ដំណើរ តើ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​រថយន្ត​មាន​ផ្លា​ក​លេខ QR Code​ត្រូវ​យក​ឯកសារ​អ្វីខ្លះ ? អ្នកនាំពាក្យ​ឆ្លើយ​ចំណុច​នេះ​មិន​ទាន់​ដឹង​នោះ​ទេ ព្រោះថា​កំពុង​ស្ថិត​ក្នុង​ការ​សិក្សា​ក្នុង​នោះ​មាន​ទាំង​ទីតាំង​ផ្លាស់​ប្តូរ​ក៏​មិន​ទាន់​កំណត់​ដែរ ។ ប៉ុន្តែ​ក្រសួង​មាន​បំណង​ថា ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុង​ផ្លាស់​ប្តូរ និង​គ្រប់គ្រង​ឲ្យ​បាន​ដូច​គ្នា ។

លោក​បាន​បញ្ជាក់​ថា ៖«​ឧទាហរណ៍ ៖ បើ​សុខ​ៗ​យើង​ហៅ​គាត់​មក​ដូរ​ដោយ​មាន​ឯកសារ​ស្មុគស្មាញ​មក ហើយ​រថយន្ត​គាត់​ចាស់​អី​ញ្ចឹ​ង​ទេ​គាត់​មិន​មក​ទេ ។ អី​ញ្ចឹ​ង​ទេ យើង​គិត​កន្លែង​នឹង​ជា​ចំណុច​គន្លឹះ ដើម្បី​ជោគជ័យ​យើង​ត្រូវ​គ្រប់​គ្រង់​ឲ្យ​បាន​ហើយ​សាមញ្ញ​ស្រួល​ធ្វើ​ឲ្យ​បាន​ទើប​មានការ​សហការ​ជាមួយ​គ្នា​បាន​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ