ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ញ៉ាំ​ទឹក​ឃ្មុំ​ផ្អែម​ជាប់​មាត់ ពេល​នេះ​មក​ដឹង​អត្ថប្រយោជន៍​ក្នុង​ទឹកឃ្មុំម្តង

4 ឆ្នាំ មុន

ក្រៅពី​ជាតិ​ស្ករ ទឹកឃ្មុំ មាន​ផ្ទុក​នូវ​សមាសភាព​មួយ​ចំនួន​ផ្សេង​ទៀត អាស្រ័យ​លើ​បរិស្ថាន​ដែល​ឃ្មុំ​ប្រមូល​ផល​មក​នោះ ដែល​មាន​ដូច​ជា ៖ ១- ទឹកឃ្មុំ ជា​ឱសថ​ធម្មជាតិ ដែល​អាច​សម្លាប់​បាក់តេរី…

ក្រៅពី​ជាតិ​ស្ករ ទឹកឃ្មុំ មាន​ផ្ទុក​នូវ​សមាសភាព​មួយ​ចំនួន​ផ្សេង​ទៀត អាស្រ័យ​លើ​បរិស្ថាន​ដែល​ឃ្មុំ​ប្រមូល​ផល​មក​នោះ ដែល​មាន​ដូច​ជា ៖

១- ទឹកឃ្មុំ ជា​ឱសថ​ធម្មជាតិ ដែល​អាច​សម្លាប់​បាក់តេរី និង​បង្កើន​ល្បឿន​នៃ​ការ​ជា​សះ​របួស​។

២- សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នៅ​ក្នុង​ទឹកឃ្មុំ ៖ ទឹកឃ្មុំ​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម​ជា​ច្រើន​ប្រភេទ ដែល​មាន​សារៈសំខាន់​សម្រាប់​សុខភាព​។

និយាយ​ជា​រួម សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​របប​អាហារ ត្រូវ​បាន​ភ្ជាប់​ជាមួយនឹង​ការ​ជួយ​ឲ្យ​សុខភាព​ប្រសើរ​ឡើង និង​ការ​ថយ​ចុះ​ហានិភ័យ​នៃ​ជំងឺ​។

អ្នកជំងឺ​ប្រភេទ​ណា ដែល​មិន​គួរ​ទទួល​ទឹកឃ្មុំ?
ប្រសិនបើ​អ្នកមាន​សុខភាព​ល្អ ជា​មនុស្ស​ដែល​សកម្ម និង​មិន​ចង់​សម្រក​ទម្ងន់ អ្នក​គួរតែ​ទទួល​ទាន​ទឹកឃ្មុំ ប៉ុន្តែ សម្រាប់​មនុស្ស​ដែល​លើស​ទម្ងន់ និង​មាន​ជំងឺ​ទឹកនោមផ្អែម អ្នក​គួរតែ​ជៀសវាង​ការ​ទទួលទាន​ទឹកឃ្មុំ តាមតែ​អាច​ធ្វើ​ទៅ​បាន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ