ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស​កម្ពុជា​អះអាង​ថា គ្មាន​ប្រជាជន​ខ្មែរ​នៅ​ចិន​ឆ្លង​ជំងឺ​កូ​រ៉ូ​ណា​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​កម្ពុជា​បាន​អះអាង​ថា មក​ដល់​ពេល​នេះ​គ្មាន​ប្រជាជន​ខ្មែរ​ក៏​ដូច​ជា សិស្ស និស្សិត​កម្ពុជា​រស់នៅ​ប្រទេស​ចិន​ឆ្លង​ជំងឺ​កូ​រ៉ូ​ណា​នោះ​ទេ ។ យោង​តាម​ការ​ចេញផ្សាយ​របស់​ក្រសួងការបរទេស​ស្តី​ពី​ការ​ពាក់ព័ន្ធ​នឹង​សភាពការណ៍​វិ​វ​ឌ្ឍ​នៃ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ថា កន្លង​មក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​តាមដាន​ដោយ​យកចិត្តទុកដាក់​នៃ​ការណ៍​វិ​វត្ត​នៃ​ការ​រាលដាល​ជំងឺឆ្លង​កូ​រ៉ូ​ណា…

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​កម្ពុជា​បាន​អះអាង​ថា មក​ដល់​ពេល​នេះ​គ្មាន​ប្រជាជន​ខ្មែរ​ក៏​ដូច​ជា សិស្ស និស្សិត​កម្ពុជា​រស់នៅ​ប្រទេស​ចិន​ឆ្លង​ជំងឺ​កូ​រ៉ូ​ណា​នោះ​ទេ ។ យោង​តាម​ការ​ចេញផ្សាយ​របស់​ក្រសួងការបរទេស​ស្តី​ពី​ការ​ពាក់ព័ន្ធ​នឹង​សភាពការណ៍​វិ​វ​ឌ្ឍ​នៃ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ថា កន្លង​មក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​តាមដាន​ដោយ​យកចិត្តទុកដាក់​នៃ​ការណ៍​វិ​វត្ត​នៃ​ការ​រាលដាល​ជំងឺឆ្លង​កូ​រ៉ូ​ណា ។

ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ និង​បណ្តា​ស្ថាន​តំណាង​នៅ​សាធារណរដ្ឋ​ប្រជាមានិត​បាន​ធ្វើការ​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ និង​ក្រសួងការបរទេស ដើម្បី​តាមដាន​នៃ​សុខុមាលភាព​របស់​ប្រជាជន ជា​ពិសេស​និស្សិត​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ចិន ។ ទន្ទឹម​នឹង​ការ​ផ្តល់​ទំនុកចិត្ត​លើ​ចំណាត់ការ​ប្រកបដោយ​ទទួលខុសត្រូវ​របស់​អាជ្ញាធរ​ចិន ក្រសួង​ការ និង​សហប្រតិបត្តិការ​បាន​ណែនាំ​ឱ្យ​ស្ថាន​តំណាង​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ទាក់ទង​ជា​ប្រចាំ​ជាមួយនឹង​អាជ្ញាធរ​របស់​ចិន ដើម្បី​ផ្ញើ​ជូន​និស្សិត​ខ្មែរ​នូវ​គ្រឿង​បរិភោគ និង​អនាម័យ​ចាំបាច់​នានា ។

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​ក៏​បាន​ទទួល​ការ​បញ្ជាក់​ប្រកបដោយ​ភាព​កក់ក្តៅ​ដោយ​ថា​សាកលវិទ្យាល័យ​ចិន​បាន​ឧបត្ថម្ភ​ស្បៀង និង​សម្ភារៈ​នានា​ដល់​និស្សិត ហើយ​បាន​សំណូមពរ​អោយ​អនុវត្ត និង​គោរព​តាម​វិធានការ និង​ទប់ស្កាត់​ដែល​អាជ្ញាធរ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​សុខភាព​ផ្ទាល់ខ្លួន​និង​សាធារណៈ​ផង ។ ក្រសួង​បាន​បញ្ជាក់​ថា​៖«​មក​ដល់​បច្ចុប្បន្ន​ពុំ​មាន​ករណី​ឆ្លង​មេរោគ​នេះ​ក្នុង​ស្មារតី​យកចិត្ត និង​តាមដាន​សុខុមាលភាព ជា​ពិសេស​និស្សិត​ខ្មែរ និង​សិក្សា​នៅ​ប្រទេស​ចិន​ទេ​» ។

ក្នុង​ស្មារតី​យកចិត្តទុកដាក់​ជួយ​ឧបត្ថម្ភ និង​តាមដាន​សុខុមាលភាព​របស់​ពលរដ្ឋ​យើង​ជា​ពិសេស​និស្សិត​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ និង​សិក្សា​នៅ​ប្រទេស​ចិន ក្រសួងការបរទេស​សហប្រតិបត្តិការ​និង​ស្ថាន​តំណាង​កម្ពុជា​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​បង្កើត WeChat ជាមួយ​និស្សិត​ខ្មែរ​នៅ​ប្រទេស​ចិន​ដើម្បី​សម្រួល​ដល់​ដល់​ទំនាក់ទំនង និង​ការ​ផ្តល់​ព័ត៌មាន​បាន​ទាន់​ពេលវេលា ។ ជាមួយ​គ្នា​ក្រសួង​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រសួង​ក៏​បាន​រៀបចំ​ជា​ប្រព័ន្ធ​ទូរស័ព្ទ​ដល់​មាតាបិតា ឬ​អាណាព្យាបាល​និស្សិត​ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​ចិន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ