ធ្វើ​ល្អ​បាន​សុខ​សាង​អាក្រក់​នាំទុក្ខ​នេះ​ជា​រឿង​ពិត​នៃ​ជីវិត


នៅ​ក្នុង​ពំនោល​ព្រះពុទ្ធ​សាសនា​បាន​ពោល​ធៀប​យ៉ាងនេះ​ថា មាន​សត្រូវ​ម្នាក់​ក្នុង​ជីវិត​ដូច​មាន​ខ្សាច់​មួយ​គ្រាប់​នៅ​ក្នុង​ភ្នែក​ពិតជា​មិន​បាន​សុខ​ឡើយ ដូច្នេះ​ដើម្បី​បានជា​ទីស្រឡាញ់​នៃ​អ្នកផង​ទាំងពួង បុគ្គល​គួរ​ប្រព្រឹត្ត​សេ​ចក្តី​ល្អ ធ្វើបុណ្យ បំពេញ​ទាន សាង​តែ​សុចរិតធម៌​ឱ្យ​បាន​ច្រើន និង​កសាង​តែ​មិត្តភាព​ទៅ​បាន​ហើយ ។

ប៉ុន្តែ​បើ​យើង​លះបង់​អំពើ​ល្អ​ចោល​ដោយ​ខ្លួនឯង​ហើយ នោះ​សេចក្តី​ទុក្ខ​ប្រាកដជា​នឹង​កើត​មាន​ដល់​ខ្លួន​ដោយ​ប្រការ​ណាមួយ​មិន​ខាន គឺ​គ្មាន​នរណា​អាច​ជួយ​យើង​បាន​ឡើយ ឪពុក​ម្ដាយ ញាតិ​មិត្ត បងប្អូន គ្រូអាចារ្យ​បាន​ត្រឹមតែ​ជា​អ្នក​ទូន្មាន ប្រៀនប្រដៅ អប់រំ​ណែនាំ បង្ហាត់​បង្ហាញផ្លូវ​ប៉ុណ្ណោះ ចំណែក​ការ​ប្រព្រឹត្ត​ធ្វើ​ផ្ទាល់ ជា​រឿង​របស់​យើង​សុទ្ធសាធ ធ្វើ​ល្អ​បាន​សុខ ប្រព្រឹត្ត​អាក្រក់ នាំទុក្ខ នេះ​ជា​រឿង​ពិត​នៃ​ជីវិត ។

ព្រះ​មានបុណ្យ​បាន​ត្រាស់​ថា គុណធម៌​គឺ​សេចក្ដី​ល្អ​ក្នុង​ខ្លួន មនុស្ស​គ្រប់​រូប​ត្រូវ​សាង​ដោយ​ខ្លួនឯង មិន​មាន​ព្រះ​ឯណា​អាច​សាង​ឲ្យ​យើង​បាន​ឡើយ អ្នក​ណា​ធ្វើ អ្នក​នោះ​នឹង​ទទួលផល ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ