ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះបង្ក្រាប​មុខ​សញ្ញា​​​បទល្មើស​​៦​នាក់​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ កម្លាំង​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​គ្រឿងញៀន មន្ទីរ​យុត្តិធម៌ និង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ឡុ​ង គឹ​ម​ហួរ នាយការិយាល័យ​បទល្មើស​គ្រឿងញៀន បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ…

ខេត្ត​ព្រះ​សីហ​នុ​ ៖ កម្លាំង​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​គ្រឿងញៀន មន្ទីរ​យុត្តិធម៌ និង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ឡុ​ង គឹ​ម​ហួរ នាយការិយាល័យ​បទល្មើស​គ្រឿងញៀន បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​៦​នាក់​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ កុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុម​ទី​៦ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ​។

ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ​រួម​មាន ៖ ១-​ឈ្មោះ សឿង សា​រ៉ា​វ័ន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត និង​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ២-​ឈ្មោះ ខឹ​ម សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មានស្រុក​កំណើត​ភូមិ​ព្រៃ​ទួល ឃុំ​វ័ល​សរ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ៣-​ឈ្មោះ ជា សំណាង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស មានស្រុក​កំណើត​និង​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ៣ សង្កាត់​១ ក្រុង​ព្រះ​សីហ​នុ​។

៤-​ឈ្មោះ ហែម សុភ​ត្រា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ភូមិ​ឈូក ឃុំ​ឈូក ស្រុក​ក្រូចឆ្មា ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុង ព្រះ​សីហ​នុ ៥-​ឈ្មោះ ធាន ហ៊ួ​ត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​បើកបរ មានស្រុក​កំណើត​នៅ​ភូមិ​បាត់​ក្បាលដំរី ឃុំ​មា​ក់​ប្រាំង ស្រុក​ទឹក​ឈូក ខេត្តកំពត បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​១ សង្កាត់​៤ ក្រុងព្រះសីហនុ និង​៦-​ឈ្មោះ សន សា​រឹទ្ធ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូ មានស្រុក​កំណើត​នៅ​ភូមិ​ដី​ខ្មុល ឃុំ​គិរី​ចុង​កោះ ស្រុក​គិរី​វង្ស ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ​។

ចំណែក​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​រួម​មាន ម្សៅ​ស​ថ្លា​ចំនួន​១៥​កញ្ចប់​, ទូរស័ព្ទ​ចំនួន​៣​គ្រឿង​, ដែកកេះ​ចំនួន​១០, ដប​សម្រាប់​ជក់​ចំនួន​២, ខ្សៀ​សម្រាប់​ជក់​ចំនួន​២, ក្បាលមាន់​ផ្សារ​ចំនួន​១​គ្រឿង​, កន្ត្រៃ​ចំនួន​៣ និង​ថង់​សម្រាប់​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន ។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​មក​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​តាម​នី​តី​វិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ