ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​មួយប៉ប្រិចភ្នែក​អ្នក​ស្លា.ប់​ដោយសារ​ជំងឺ​កូ​រ៉ូ​ណា​ហក់​ឡើង​យ៉ាង​គំហុក

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៣៦២​នាក់ នៅ​ត្រឹម​ម៉ោង ៥៖៣២​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​៤…

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៣៦២​នាក់ នៅ​ត្រឹម​ម៉ោង ៥៖៣២​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយសារ​វា​នៅ​តែ​បន្ត​រាលដាល​ហួស​ប្រទេស​ចិន ។

ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ស​ប្តា​ហ៍​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជម្ងឺឆ្លង​វីរុស​នៅ​ចិនដីគោក​បាន​វ៉ា​ដាច់​ការ​រីក​រាលដាល​នៃ​ជម្ងឺសា ដែល​ធ្លាប់​បាន​ផ្ទុះ​ឡើង​កាលពី​ឆ្នាំ​២០០៣ ។ ចាប់តាំងពី​ការ​ផ្ទុះ​ឡើង​នៅ​ក្នុង​ខែធ្នូ មនុស្ស​ជាង​៣៦០​នាក់​បាន​ស្លាប់​ដោយសារ​ជម្ងឺ​នេះ​(​កូ​រ៉ូ​ណា​)​នៅ​ក្នុង​ប្រទេស​ចិន បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ស្លាប់​ដោយសារ​ជំងឺសា​គឺ​មាន​ចំនួន​ត្រឹម​៣៤៩​នាក់​ក្នុង​រយៈពេល​៩​ខែ​តែ​ប៉ុណ្ណោះ ។

វីរុស​នេះ​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ប្រទេស និង​តំបន់​ជាង​២៥​ចាប់តាំងពី​វា​ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​នៅ​ក្នុង​ទីក្រុង​វូ​ហាន​របស់​ប្រទេស​ចិន​កាលពី​ខែធ្នូ ។ មនុស្ស​ជិត ៦០​លាន​នាក់​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​ជាប់​គាំង​នៅ​ក្នុង​ទីក្រុង​របស់​ប្រទេស​ចិន ខណៈ​អ្នក​ស្រាវជ្រាវ​អន្តរជាតិ​ដុតដៃដុតជើង នាំ​គ្នា​ព្យាយាម​ផលិត​ថ្នាំ​វ៉ាក់សាំង និង​បញ្ឈប់​ការ​រីក​រាលដាល​នៃ​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ ៕

ប្រភព ៖ cnn , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ