ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ស្តារ​បារាយ​មេ​ប្រាសាទ​បុណ្យ ស្រាប់​តែ​ប្រទះ​ឃើញ​តោ​ទំងន់​ជិត​១​តោន

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ខណៈ​ពេល​ដែល​កំពុង​បើក​ការដ្ឋាន​ស្តារ​បារាយ​មេ​ប្រាសាទ​បុណ្យ​នោះ ក៏​ប្រទះ​ឃើញ​តោ​ទំងន់​ជិត​១​តោន​ដែល​មាន​អាយុ​មិន​តិច​ជាង​រយ​ឆ្នាំ ដែល​ត្រូវ​បាន​យក​ចេញពី​ក្នុង​ដី​នៅ​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិត​ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក​។…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ខណៈ​ពេល​ដែល​កំពុង​បើក​ការដ្ឋាន​ស្តារ​បារាយ​មេ​ប្រាសាទ​បុណ្យ​នោះ ក៏​ប្រទះ​ឃើញ​តោ​ទំងន់​ជិត​១​តោន​ដែល​មាន​អាយុ​មិន​តិច​ជាង​រយ​ឆ្នាំ ដែល​ត្រូវ​បាន​យក​ចេញពី​ក្នុង​ដី​នៅ​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិត​ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក​។

បើ​តាម​មន្ត្រី​ក្រុមការងារ​ការដ្ឋាន​បាន​ប្រាប់​ថា ក្រោយ​ពេល​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ ដែល​ជា​ភរិយា​​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត បាន​រៀបចំ​ស្តារ​បារាយ​មេ​ប្រាសាទ​មេបុណ្យ ដែល​ការ​បើក​ការដ្ឋាន​នេះ​នា​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២០​កន្លង​ទៅ ក្រុមបច្ចេកទេស​បាន​ជីកដី​ដើម្បី​ស្តារ ស្រាប់​តែ​ប្រទះ​ឃើញ​តោ​ដែល​គេ​គប់​ក្នុង​ដី​បារាយ​ប្រាសាទ​មេបុណ្យ មាន​ជម្រៅ​ជាង​២​ម៉ែត្រ​។

មន្ត្រី​ដដែល​បញ្ជាក់​ថា ក្រោយ​ពេល​ជីក​ប្រទះ​ឃើញ​តោ​ក្នុង​បារាយ​ប្រាសាទ​មេបុណ្យ​នោះ​ហើយ ក្រុមការងារ​ការដ្ឋាន​បាន​ជីក​ឃើញ​តោ​ដែល​កប់​ក្នុង​ដី ដោយ​ជើង​ឡើង​លើ​ក្បាល​ចុះ​ក្រោម ហើយ​តោ​នេះ​អាច​ជា​តោ​ដែល​កប់​ក្នុង​ភក់​មិន​តិច​ជាង​រយ​ឆ្នាំ​នោះ​ទេ​។ ក្រោយមក​មន្ត្រី​ជំនាញ​បាន​ប្រើ​ពេល​ជីក​រយៈពេល​២​ថ្ងៃ ទើប​អាច​ប្រើ​ម៉ាស៊ីន​សន្ទូច​យក​ឡើង​លើ​បាន ក៏​ឃើញ​តោ​នេះ​មាន​រូប​រាង​នៅ​ល្អ​ស្អាត​ដែល​ធ្វើ​អំពី​ថ្ម​ភួ​ក​មានកំ​ពស់​១.៩០​ម៉ែត្រ បណ្តោយ​៨៨​សង់ទីម៉ែត្រ ទទឹង​៧២​សង់ទីម៉ែត្រ ដែល​មាន​ទំងន់​ជិត​១​តោន​។

មន្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា តោ​ដែល​រក​ឃើញ​នោះ ស្ថិត​នៅ​ខាងលិច និង​ខាងត្បូង​ស្ពាន​ភ្ញា​ប់​និស្ស័យ​បារាយណ៍​មេបុណ្យ ចម្ងាយ​ពី​ប្រាសាទ​ប្រមាណ​៨០០​ម៉ែត្រ ហើយ​បារាយណ៍​មេបុណ្យ​មាន​បណ្តោយ​ប្រវែង​១.៧០០​ម៉ែត្រ និង​ទទឹង​៨០០​ម៉ែត្រ ដែល​ត្រូវ​បាន​ស្តារ​បារាយ​មេបុណ្យ​នេះ​ឡើង​វិញ ទើប​ប្រទះ​ឃើញ​តោ​ដែល​មាន​អាយុ​មិន​តិច​ជាង​រយ​ឆ្នាំ​កប់​ក្នុង​ដី ហើយ​ត្រូវ​បាន​កាយ​សន្ទូច​យក​ឡើង​មក​លើ រួច​ក្រុមការងារ​ធ្វើការ​លាង​សំអាត និង​រក្សា​ទុក​នៅ​ក្បែរ​កន្លែង​ប្រទះ​ឃើញ​នោះ​។

មន្ត្រី​បាន​បញ្ជាក់​ថា តោ​ដែល​រក​ឃើញ​នេះ មាន​ចំនួន​៤ ហើយ​មាន​តោ​ចំនួន​៣ ត្រូវ​បាន​រក​ឃើញ​នៅ​ប្រាសាទបន្ទាយឆ្មារ ដែល​តោ​ទាំង​៣​គឺ​បាក់បែក​ទៅ​ហើយ ចំណែក​តោ​ដែល​រក​ឃើញ​នៅ​បាយ​​រាយ​ណ៍​មេបុណ្យ​នា​ពេល​នេះ ល្អ​ស្អាត​រូបរាង​ដូច​ស្តេច​តោ ហើយ​មាន​តោ​ចំនួន​២​ទៀត ដែល​​ទុក​នៅ​សាលាស្រុក​ថ្មពួក ដែល​ជា​តោ​នៅ​បារាយណ៍​ប្រាសាទ​មេបុណ្យ​ដែល​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នា​សម័យ​សង្គ្រាម ដោយ​ខា្ល​ច​ជនខិលខូច​លួច​ទៅ​បាត់​។​

ទើប​ពេល​នេះ​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ ភរិយា​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន និង​យក​តោ​២​នៅ​សាលាស្រុក​ថ្មពួក មក​ទុក​ជុំ​គ្នា​ជាមួយ​តោ​ដែល​រក​ឃើញ និង​និមន្ត​ព្រះសង្ឃ​ប្រោះ​ព្រហ្ម​សុំ​សេចក្តីសុខ​សេចក្តីចំរើន និង​សន្តិភាព​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ