មិន​គួរ​ខូចចិត្ត​ខ្លាំង​ព្រោះតែ​បាត់​របស់ទ្រព្យ


ទ្រព្យសម្បត្តិ​ដែល​បាត់បង់​ទៅ​ជួនកាល​បាត់​ដោយ​អស់បុណ្យ ជួន​ក៏​បាត់​ដោយ​អកុសល​បៀតបៀន ជួនកាល​ក៏​បាត់​ដោយ​អាស្រ័យ​ការ​ធ្វេសប្រហែស​នៃ​ម្ចាស់​របស់​ដែល​មិន​បាន​ថែរក្សា​ឱ្យ​បាន​ដិត​ដល់ ។

បើទុកជា​ទ្រព្យសម្បត្តិ​នោះ​ត្រូវ​បាត់បង់​ទៅ​ដោយ​ប្រការ​ណា​ក៏​ដោយ ក៏​ត្រូវ​ស្វែងរក​ដែរ ព្រោះថា​ជួនកាល​អាច​រក​ឃើញ​មក​វិញ​ដោយ​ពិត តែ​ថាបើ​រក​មិនឃើញ​ទេ ក៏​ត្រូវ​ចេះ​ទទួលស្គាល់​ការ​ពិត​ផង ត្រូវ​ចេះ​ហាមប្រាម​ចិត្ត​ដែល​សោកស្ដាយ​ខ្លាំង និង​សេចក្ដី​ក្រោធ​ខឹង​កុំ​ឲ្យ​កើតឡើង​ហួសហេតុ​ពេក ។

ព្រោះ​បើ​មិន​ដូច្នោះ​ទេ​យើង​មិនមែន​បាត់បង់​ត្រឹមតែ​ទ្រព្យ​របស់​ប៉ុណ្ណោះ​ទេ គឺ​ទ្រព្យ​ដែល​បាត់​នោះ បាន​ឆក់​យក​នូវ​សេចក្ដីសុខ​របស់​យើង​ទៅ​ជាមួយ​ផង​ដែរ ។ សាន សារិន

ជ្រុង​មួយ​នៃ​សាសនា

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ