ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ស្លាប​រាប់​ពាន់​ក្បាល​កំពុង​រស់នៅ​រហាល​កេះ និង​អូរ​វៀន​ត្រូវ​បាន​អភិរក្ស

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​ស្រុក​បាន​ចុះ​កំណត់​តំបន់​អភិរក្ស​សត្វ​ស្លាប​នៅ​រហាល​កេះ និង​អូរ​វៀន ដែល​មាន​សត្វ​ស្លាប​ច្រើន​កំពុង​រស់នៅ កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២០…

បន្ទាយ​មាន​ជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​ស្រុក​បាន​ចុះ​កំណត់​តំបន់​អភិរក្ស​សត្វ​ស្លាប​នៅ​រហាល​កេះ និង​អូរ​វៀន ដែល​មាន​សត្វ​ស្លាប​ច្រើន​កំពុង​រស់នៅ កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២០ នៅ​ឃុំ​ឈ្នួ​រ​មាន​ជ័យ​ស្រុក​ព្រះនេត្រព្រះ ។

លោក ហែម សា​រិ​ន អភិបាលរង​ស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់​ថា ៖ ដោយ​មានការ​ណែនាំ​ពី​អភិបាល​ខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី មន្ត្រី​មន្ទី​បរិស្ថាន​ខេត្ត​រួម​ជាមួយ​អាជ្ញាធរ​ស្រុក​ព្រះនេត្រព្រះ​បាន​ចុះ​ទៅ​កំណត់​តំបន់​អភិរក្ស​សត្វ​ស្លាប​នៅ​ចំណុច​រហាល​កេះ និង​អូរ​វៀន ដែល​ស្ថិត​ក្នុង​ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ដែល​មាន​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​ដែល​កំពុង​រស់នៅ​មាន​សម្បុក និង​ពង​ដែល​ត្រូវ​បាន​មន្ត្រី​ជំនាញ​ធ្វើការ​អភិ​រក្សា និង​រក្សា​សត្វ​ស្លាប​ទុក ។

លោក​បាន​បញ្ជាក់​ថា ៖ នៅ​តំបន់​ដែល​ត្រូវ​កំណត់​អភិរក្ស​សត្វ​ស្លាប​នេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មិន​ត្រូវ​ចូល​លួច​ចាប់ ឬ​ទាក់​សត្វ​ឡើយ នេះ​ជា​តំបន់​អភិរក្ស​សត្វ​ស្លាប ហើយ​ត្រូវ​ចូល​អភិរក្ស​សត្វ​ស្លាប​ទុក ។ បើ​រក​ឃើញ​មាន​ជនខិលខូច​ណាមួយ​ចូល​តំបន់​អភិ​រក្សា​សត្វ​ចាប់ និង​ទាក់​សត្វ​ស្លាប​ត្រូវ​មាន​វិធានការ​តាម​ច្បាប់ ។

លោក ហែម សា​រិ​ន បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​មន្ត្រី​ជំនាញ​ចុះ​កំណត់​តំបន់​អភិរក្ស​សត្វ​ស្លាប​រស់​ជា​ច្រើន​ពាន់​ក្បាល គឺ​មន្ត្រី​ជំនាញ​បាន​ធ្វើ​ប៉ុស្តិ៍​ការពារ​ដោយ​មន្ត្រី​អភិ​រក្សា​ការពារ និង​ដាក់​ផ្លា​ក​សញ្ញា​ការពារ​សត្វ​ស្លាប ដោយ​ណែនាំ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ត្រូវ​ចូលរួម​ការពារ និង​អភិរក្ស​សត្វ​ស្លាប ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ