ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ការ​បញ្ចប់​វត្តមាន​ពលករ​ដែល​ធ្វើការ​នៅ​ក្រៅប្រទេស​ពេល​ណា​ក៏​បាន​តែ​មិន​ធ្វើ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ បាន​បញ្ជាក់ ទៅ​កាន់​ក្រុមប្រឆាំង​ដែល​រិះគន់​ថា ចេះ​តែ​បញ្ជូន​ពលករ​ទៅ​ក្រៅប្រទេស​ដោយ​មិន​ស្វែងរក​ការងារ​ឲ្យ​ពលករ​ដោយ​ព្រមាន​ថា អាច​បញ្ចប់​វត្តមាន​ពលករ​នៅ​ក្រៅប្រទេស​ពេល​ណា​ក៏​បាន ប៉ុន្តែ​មិន​ធ្វើ​នោះ​ទេ ។ ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ពលករ​ខ្មែរ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ បាន​បញ្ជាក់ ទៅ​កាន់​ក្រុមប្រឆាំង​ដែល​រិះគន់​ថា ចេះ​តែ​បញ្ជូន​ពលករ​ទៅ​ក្រៅប្រទេស​ដោយ​មិន​ស្វែងរក​ការងារ​ឲ្យ​ពលករ​ដោយ​ព្រមាន​ថា អាច​បញ្ចប់​វត្តមាន​ពលករ​នៅ​ក្រៅប្រទេស​ពេល​ណា​ក៏​បាន ប៉ុន្តែ​មិន​ធ្វើ​នោះ​ទេ ។ ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ពលករ​ខ្មែរ សិស្ស និស្សិត​នៅ​ប្រទេស​កូរ៉េ នា​រសៀល​ថ្ងៃ​ទី​០៣ ខែកុម្ភៈ​នេះ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា ៖«​នៅ​ពេល​ពូ​ខិតខំ​ធ្វើការ​ប្រឹងប្រែង​បញ្ជូន​ពលករ​ធ្វើការ​នៅ​ក្រៅប្រទេស​ដូច​ជា កូរ៉េ ជប៉ុន និង​ធ្វើ​ឲ្យ​ពលករ​ស្របច្បាប់​ដូច​ជា​នៅ​ប្រទេស​ថៃ ម៉ា​ឡេ​ស៊ី និង​ខិតខំ​ធ្វើការ​នៅ​មជ្ឈិមបូព៌ា គេ​ថា ពូ​ដឹកនាំ​ប្រទេស​គិត​ដែល​ឲ្យ​ខ្មែរ​តែ​ធ្វើ​ខ្ញុំគេ​» ។ ពលករ​ខ្មែរ​បម្រើ​ការងារ​ស្របច្បាប់​នៅ​កូរ៉េ​មាន​ចំនួន ៣៨០០៦​នាក់ តែបើ​គិត​ទាំង​អ្នក​ស្របច្បាប់​មិន​ស្របច្បាប់ អ្នកមាន​ប្តី ឬ​មាន​ប្រពន្ធ​ជា​ជនជាតិ​កូរ៉េ មាន​ដល់​ទៅ​៦៥៥០០​នាក់ ។

សម្តេច​ក៏​បាន​បង្ហាញ​តួលេខ​ពលករ​ខ្មែរ​ធ្វើការ​នៅ​កូរ៉េ ទាំង​ធ្វើការ​ស្របច្បាប់ ឬ​សហគមន៍​តាម​របាយការណ៍​ដែល​ខាង​ទូត​កូរ៉េ​ថា ពលករ​ចិន​មាន​ចំនួន​១​លាន​១​សែន​នាក់ ថៃ​២០​ម៉ឺន​នាក់ ហ្វី​លី​ពី​ន​៧ ម៉ឺន ៨​ពាន់​នាក់ ម៉ុង​ហ្គោ​លី​៤​ម៉ឺន​៥​ពាន់​នាក់ មី​យ៉ាង​ម៉ា​៣ ម៉ឺន​១​ពាន់​នាក់ បង់​ក្លា​ដេ​ស ១​ម៉ឺន​៧​ពាន់​នាក់ វៀតណាម​២២​ម៉ឺន​នាក់ កូ​បេ​គី​ស្ថាន ៨​ម៉ឺន​៣​ពាន់​នាក់ ឥណ្ឌូ​នេ​ស៊ី​៧​ម៉ឺន ៣​ពាន់​នាក់ នេ​ប៉ា​ល់​៣​ម៉ឺន​៤​ពាន់​នាក់ ស្រី​ល​ង្គ​ការ​២ ម៉ឺន​៦​ពាន់​នាក់ ប៉ា​ហ្គី​ស្ថាន​១​ម៉ឺន​៣​ពាន់​នាក់ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ឡើង​ពលករ​ដែល​ដែល​កាន់​បណ្ណ​ការងារ​នៅ​ក្នុង​ប្រទេស​កូរ៉េ​មាន​ដូច​ជា ៖ រៀត​ណា​ម​មាន​ចំនួន​៣៦៨៩៩​នាក់ ថៃ​២៥៤៦២​នាក់ កូ​បេ​គី​ស្ថាន​១៣៩៥២​នាក់ ហ្វី​លី​ពី​ន​២៥៣៦៥​នាក់ ម៉ុង​ហ្គោ​លី​៥៨៤១​នាក់ កម្ពុជា ៣៨០០៦​នាក់ ឥណ្ឌូ​នេ​ស៊ី ២៨២៥៩​នាក់ នេ​ប៉ា​ល់ ៣៥៣២៥​នាក់ មី​យ៉ា​ន់​ម៉ា ២៥២៣១​នាក់ ស្រី​ល​ង្គា​២២០៨៨​នាក់ បង់​ក្លា​ដេ​ស​១០១៧៣​នាក់ ។ សម្តេច​បន្ត​ថា ទោះបីជា​ថៃ​បា​នប​ញ្ជូ​ល​ពលករ​ទៅ​ក្រៅប្រទេស​ច្រើន​ក្តី​តែ​ថា បាន​ត្រូវការ​ពលករ​ពី​កម្ពុជា​ប្រមាណ​១​លាន​នាក់ ភូមា​២​លាន ពី​ឡាវ​ជាង​កន្លះ​លាន​នាក់ ។ ហេតុ​អ្វី​ថៃ​បញ្ចូល​ពលករ​ទៅ​ក្រៅប្រទេស ? បើ​ថៃ​ត្រូវការ​ពលករ​ពី​កម្ពុជា មី​យ៉ា​ន់​ម៉ា និង​ពី​ឡាវ ។

សម្តេច​គូសបញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​អ្នក​ដែល​ចោទ​ខ្ញុំ​ថា ដឹកនាំ​ប្រទេស​ត្រឹមតែ​បញ្ចូល​មនុស្ស​ទៅ​ធ្វើ​ខ្ញុំគេ ? តើ​អ្នក​ចង់​សាក​ទេ ខ្ញុំ​អាច​ធ្វើ​បាន ដើម្បី​បញ្ចប់​នូវ​វត្តមាន​ពលករ​ខ្មែរ​នៅ​ក្រៅប្រទេស​អត់​លំបាក​ទេ ។ ម៉េច​ថា មិន​ពិបាក​នោះ គឺ​ខ្ញុំ​សុំ​លុប​កិច្ចព្រមព្រៀង​ឧទាហរណ៍ ៖ ជាមួយ​កូរ៉េ អំពី​កា​រប​ញ្ចូ​ន​ពលករ​មក​ធ្វើ​នៅ​កូរ៉េ ហើយ​បញ្ជូន​ទៅ​កម្ពុជា​វិញ ។ ក៏​ប៉ុន្តែ​បើ​ធ្វើ​តាម​ក្រុមប្រឆាំង​នេះ​អ្វី​ដែល​ខូចខាត គឺ​ក្មួយ​ៗ​ជា​ពលករ​តែ​ម្តង​» ។ សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា បើ​តាម​របាយការណ៍​ឯកអគ្គរដ្ឋទូត​កម្ពុជា​នៅ​កូរ៉េ​ពលករ​នៅ​កូរ៉េ​ប​ញ្ចូ​ន​ប្រាក់​ទៅ​ស្រុក​កំណើត​ក្នុង​មួយ​ឆ្នាំ​ៗ​ប្រមាណ​ជាង​៤០០​លាន​ដុល្លារ ។

សម្តេច​បញ្ជាក់​ថា​៖«​ខ្ញុំ​អាច​ធ្វើ​បានជា​មួយ​ថៃ ក៏​ខ្ញុំ​អាច​ធ្វើ​បាន​ខ្ញុំ​លុប​ចោល ហើយ​សុំ​បញ្ជូន​មក​វិញ​«….» តែ​ខ្ញុំ​មិន​ធ្វើ យើង​បាន​ខិតខំ​ធ្វើ​ចំពោះ​អ្នក​មិន​ស្របច្បាប់ ឲ្យ​ស្របច្បាប់​នៅ​ថៃ នៅ​ម៉ា​ឡេ​ស៊ី​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ