អ្នក​ធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​សុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​ខ្លាំង​នៅ​សៀមរាប


​រាជធានី​ភ្នំពេញ​៖ ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា​ដែល​តំណាង​ឱ្យ​ក្រុម​អ្នក​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​វិស័យ​ទេស​ចណ៍ស​ព្វ​ថ្ងៃនេះ​បាន​ស្នើ​សុំ​ទៅ​រាជរដ្ឋាភិបាល​ជា​ពិសេស​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ឱ្យ​ជួយ​ផ្តល់​ការ​លើកទឹកចិត្ត ឬ​ជួយ​ដោះស្រាយ​បញ្ហា​ដែល​កំពុង​រង​ផល​ប៉ះពាល់​ទាំង​នៅ​ពេល​បច្ចុប្បន្ន​និង​នៅ​ពេល​កន្លង​មក​។

​លោក ស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា​កាលពី​ថ្ងៃ​ទី​៣០ ខែមករា​ក្នុង​វេទិកាសាធារណៈ​ស្តី​ពី «​ការ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​និង​ច្បាប់​ថវិកា​២០២០» របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ថា ដោយសារ​វិស័យ​ទេសចរណ៍​នៅ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​មានការ​ថមថយ​ដែល​ធ្វើ​ឱ្យ​វិស័យ​ឯកជន​យើង​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​។ ​លោកស្រី​បាន​បន្ត​ថា ដូច្នេះ​តាង​នាម​ឱ្យ​ផ្នែក​ឯកជន​នៅ​ក្នុង​វិស័យ​ទេ​ចរណ៍​ទាំងអស់​សូម លោកស្រី​បាន​សួរ​ទៅ​ខាង​ស្ថាប័នរដ្ឋ​មាន​វិធានការ​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​អ្វីខ្លះ​ដែរ ឬ​អត់?។ ​លោក ស្រី ឆាយ ស៊ី​វលី​ន បាន​បញ្ជាក់​ថា «​ព្រោះ​យើង​មើលឃើញ​ថា​ទាំង​វិស័យ​សណ្ឋាគារ​, ភោជនីយដ្ឋាន​, អាហារ​ដ្ឋា​ន​,​ការ​ដឹក​ជញ្ជូន​និង​ក្រុម​អ្នក​ទេសចរណ៍​ទាំងអស់​កំពុង​រង​ផល​ប៉ះពាល់​មិនមែន​តែ​នៅ​ក្នុង​រយៈពេល​ថ្មី​ៗ​នេះ​ទេ​ដែល​បង្ក​ឡើង​ដោយ​វីរុស កូ​រ៉ូ​ណា​ទេ ។ តែ​ភាព​ជាក់ស្តែង​យើង​បាន​រង​ផល​ប៉ះពាល់​នេះ​មាន​រយៈពេល​ជាង​កន្លះ​ឆ្នាំ​មក​ហើយ​ដោយសារ​កត្តា​ខាងក្នុង​និង​ខាងក្រៅ​ប្រទេស​» ។ ​

លោកស្រី​ក៏​បាន​គូសបញ្ជាក់​ថា «​នៅ​ក្នុង​ឆ្នាំ​២០១៩ ថ្វី​ត្បិត​តែ​តួលេខ​ទេសចរណ៍​មានការ​កើនឡើង បើ​និយាយ​ទៅ​កន្លែង ឬ​ចំណុច​ដែល​យើង​ទទួល​រង​ផល​ប៉ះពាល់​ជាងគេ​គឺ​នៅ​ខាង​ខេត្តសៀមរាប​ឃើញ​ថា​មា​នា​ន​ការ​ថយ​ចុះ​ជា​ហេតុ​ធ្វើ​ឱ្យ​ផ្នែក​ឯកជន​រង​ផល​ប៉ះពាល់​។ តើ​រដ្ឋ​អាច​មាន​វិធានការ​ជួយ ឬ​មានការ​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន?​»​។ ​បន្ថែម​លើស​ពី​នេះ​លោកស្រី​លើក​ឡើង​ថា អ្វី​ដែល​យើង​អាច​ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​ច្រើន​គឺ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម (SMEs) យើង​ត្រូវ​ខ្លាំង តែ​ជា​រួម SMEs ក្នុងស្រុក​នៅ​ខ្សោយ ជា​ហេតុ​ធ្វើ​ឱ្យ​យើង​មិន​មាន​លទ្ធភាព​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​ដល់​ភ្ញៀវ​ទេសចរ​។ តើ​ឯកឧត្តម​មាន​យន្តការ​អ្វី​ជំរុញ​ឱ្យ SMEs ឱ្យ​ខ្លាំង​ដើម្បី​ទាញ​ភ្ញៀវ​ទេចរ​ឱ្យ​បាន​ស្នាក់​នៅ​បាន​យូរ ជា​ជាង​ឱ្យ​ភ្ញៀវ​ទេសចរ​ចូល​មក​កម្ពុជា​បាន​ត្រឹមតែ​ថត​នៅ​អង្គរ ឬ​ព្រះ​បរម​រាជវាំង​ហើយ​ពួក​គេ​ត្រលប់​ទៅ​វិញ​ហើយ​ស្ពាយ​លុយ​ទៅ​ចាយ​នៅ​ប្រទេស​ជិតខាង​កម្ពុជា​» ។

តាម​លោកស្រី ឆាយ ស៊ី​វលី​ន កាលពី​ឆ្នាំ​២០១៩ ក្រសួងទេសចរណ៍​បាន​ប្រជុំ​ជាមួយ​អន្តរក្រសួង​ពី​ផែនការមេ​មួយ​គ្រោង​ធ្វើការ​អភិវឌ្ឍ​ខេត្តសៀមរាប​ធ្វើ​ជា​ខេត្ត​គំរូ ។ ផ្នែក​ឯកជន​ចង់​ដឹង​ថា​តើ​នឹង​មានការ​ជំរុញ ឬ​ព​ន្លឿ​ន​ឱ្យ​មានការ​អភិវឌ្ឍ​ឱ្យ​បាន​ឆាប់​ៗ​ដែរ​ឬ​អត់ ស្ថិត​ក្នុង​កំពុង​ពេល​កំពុង​រង​ផល​ប៉ះពាល់​នេះ​អាច​ឆ្លៀតពេល​នេះ​អភិវឌ្ឍន៍​ខេត្តសៀមរាប​ឱ្យ​បាន​កាន់តែ​ឆាប់​នៅ​ពេល​មានការ​ធូរស្បើយ​ពី​ផល​ប៉ះពាល់​ទាំងឡាយ ជំនួស​មក​វិញ​ដោយ​ការ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ទទួលយក​ភ្ញៀវ​ទេសចរណ៍ ។

ស្ថិត​ក្នុង​ដំណាក់កាល​តំណាង​វិស័យ​ឯកជន​ស្នើ​សុំ​ឱ្យ​ក្រសួង​ជួយ​ដោះស្រាយ​ពី​បញ្ហា​ដែល​កំពុង​ផ្តល់​ផល​ប៉ះពាល់​នៅ​ខេត្តសៀមរាប បើ​ទោះបី​ក្នុង​វេទិការ​នេះ​ខាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មិន​ទាន់​អាច​ឆ្លើយ​តប​ថា​ត្រូវ​ជួយ​ដោះស្រាយ​ដោយ​របៀប​យ៉ាងណា តែ​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង​បាន​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​ប្រើ​លទ្ធភាព (​សំលេង​)​របស់​ខ្លួន ហើយ​បន្ទាប់​មក​រៀបចំ​សំណើរ​ឬ​ឯកសារ​គម្រោង​ស្នើ​សុំ​ដាក់​មក​ខាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជួយ​អ្វីខ្លះ​។

លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​លើក​ឡើង​ថា ក្នុង​នាម​ជា​អ្នក​គិតគូ​ពី​គោលនយោបាយ​តែងតែ​មានការ​ខ្វល់ខ្វាយ​។ ​លោក​បាន​ឆ្លើយ​តប​ថា «​ទេសចរណ៍​កម្ពុជា​វា​បាន​កើនឡើង​មាន​រយៈពេល​យូរណាស់​ដែរ​ហើយ ហើយ​រាជរដ្ឋាភិបាល​បាន​ប្រឹងប្រែង​ខ្លាំង​ណាស់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​អាច​ថា​ប្រទេស​កម្ពុជា​ជោគជ័យ​លើ​ក្នុង​វិស័យ​ទេស ។ ប៉ុន្តែ​យើង​ទាំងអស់​គ្នា​ត្រូវ​គិត​អំពី​យុទ្ធសាស្ត្រ​ឡើង​វិញ​ព្រោះ​បរិ​កា​បាន​ផ្លាស់​ប្តូ​រហើយ​ប្រភេទ​ភ្ញៀវ​ទេសចរណ៍​ក៏​មានការ​ផ្លាស់​ប្តូរ​ច្រើន​»​។

​ខណៈ​ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ខេត្តសៀមរាប​បង្ក​ឱ្យ​វិស័យ​ឯកជន​រង​ផល​ប៉ះពាល់​ហើយ​ស្នើ​ឱ្យ​មា​នក​អភិវឌ្ឍ​ស្រូប​យក​ភ្ញៀវ​ទេសចរណ៍​ត្រឡប់​មក​វិញ​នៅ​គ្រា​ណាមួយ​នោះ លោក​រដ្ឋលេខាធិការ​ចង់​ឃើញ​ផែនការមេ​របស់​ខេត្តសៀមរាប​ហើយ​លោក​រង​ចាំ​គាំទ្រ​។ ​ជាមួយ​គ្នា​នោះ​ផង​ដែរ គ្រឹះស្ថាន​អង្គរ​បាន​ប្រកាស​ឥ​ឲ្យ​ដឹងផង​ដែរ ថា​ក្នុង​ខែមករា ឆ្នាំ​២០២០ ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ក្នុង​ខេត្តសៀមរាប មាន​ចំនួន ២២២.៥៦១ នាក់ ថយ​ចុះ ១៧,៨៩% ធៀប​នឹង​ខែមករា ឆ្នាំ​២០១៩ ខណៈ​ចំណូល​ក្នុង​ខែមករា ឆ្នាំ​២០២០ ទទួល​បាន ១០.៥៤៧.៣៣២ ដុល្លារ គឺ​ថយ​ចុះ ១៤,៨១% ធៀប​នឹង​ខែមករា ឆ្នាំ​២០១៩ ។

គ្រឹះស្ថាន​អង្គរ​បាន​ចេញ​របាយការណ៍​កាលពី​ថ្ងៃ​ទី ១ ខែមករា ដោយ​បញ្ជាក់​ថា​នៅ​ឆ្នាំ​២០១៩ មាន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ចំនួន ២ ២០៥ ៦៩៧​នាក់ បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ និង​ទទួល​បាន​ចំណូល​សរុប ៩៩ ០៨៨ ៨៩៤ ដុល្លារ​អា​មេ​រិ​ក​។ ចំនួន​អ្នកទេសចរ​បរទេស និង​ប្រាក់​ចំណូល​ពី​រមណីយដ្ឋាន​អង្គរ នៅ​ឆ្នាំ​២០១៩ គឺ​បាន​ថយ​ចុះ​ជាង ១០% បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ហើយ​ក៏​មាន​តិច​ជាង​បណ្តា​ឆ្នាំ​កន្លង​មក​។

​វិស័យ​ទេសចរណ៍​កម្ពុជា​កាលពី​ឆ្នាំ​២០១៩​បើ​តាម​តំណាង​ក្រសួងទេសចរណ៍​បង្ហាញ​ថា​ឆ្នាំ​២០១៩​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​សរុប​ប្រមាណ​៦.៦​លាន​នាក់​កើនឡើង​ប្រមាណ​ជាង​៦% ។ ដោយឡែក​សម្រាប់​ភ្ញៀវ​ទេសចរណ៍​បរទេស​នៅ​ខេត្តសៀមរាប​ទទួល​បាន​ប្រមាណ​២​លាន​នាក់​ពោល​គឺ​ធ្លាក់​ចុះ​១៤% បើ​ប្រៀបធៀប​ឆ្នាំ​មុន ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ