ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ ទៅ​សួរសុខទុក្ខ​និស្សិត​យើង​នៅ​វូ​ហាន​ឲ្យ​តែ​ចិន​អនុញ្ញាតិ

4 ឆ្នាំ មុន

កូរ៉េ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែង​អះអាង​ថា សម្តេច​នឹង​អាច​ទៅ​ក្រុង​វូ​ហាន ប្រទេស​ចិន ទីកន្លែង​ដែល​ផ្ទុះ​វីរុស ដើម្បី​ទៅ​សួរសុខទុក្ខ​និស្សិត​ខ្មែរ​នៅ​ទីនោះ បើសិនជា​រដ្ឋាភិបាល​ចិន​អនុញ្ញាត​ឲ្យ​សម្តេច​ទៅ…

កូរ៉េ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែង​អះអាង​ថា សម្តេច​នឹង​អាច​ទៅ​ក្រុង​វូ​ហាន ប្រទេស​ចិន ទីកន្លែង​ដែល​ផ្ទុះ​វីរុស ដើម្បី​ទៅ​សួរសុខទុក្ខ​និស្សិត​ខ្មែរ​នៅ​ទីនោះ បើសិនជា​រដ្ឋាភិបាល​ចិន​អនុញ្ញាត​ឲ្យ​សម្តេច​ទៅ ។ ថ្លែង​នៅ​ចំពោះ​មុខ​ពលករ​ខ្មែរ និង​ប្រជាជន​ខ្មែរ​ធ្វើការ និង​រស់នៅ​សាធារណរដ្ឋ​កូរ៉េ (​កូរ៉េ​ខាងត្បូង​) នា​ថ្ងៃ​ទី​០៣ ខែកុម្ភៈ​នេះ ។

សម្តេច​បាន​បញ្ជាក់​ថា មាន​អ្នក​ដៀមដាម​សម្តេច​ថា មិន​ហ៊ាន​ទៅ​សួរសុខទុក្ខ​ខ្មែរ​កំពុង​សិក្សា​នៅ​វូ​ហាន សម្តេច​តេ​ជោ​បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា «​ហ៊ុន សែន ហ៊ាន​ចូល​ប្រយុទ្ធ​ក្នុង​ភ្លើងសង្គ្រាម ហ៊ាន​យក​ក្បាល​ធ្វើ​ដើមទុន ដើម្បី​សង្គ្រោះ​ជាតិ ហ៊ាន​យក​ជីវិត​ធ្វើ​ដើមទុន ដើម្បី​បញ្ចប់សង្គ្រាម រឿង​អី ហ៊ុន សែន​មិន​ហ៊ាន​ទៅ​ក្រុង​វូ​ហាន ដើម្បី​សួរសុខទុក្ខ​និស្សិត​ខ្មែរ​ដែល​កំពុង​រៀន​ក្នុង​ទីក្រុង​វូ​ហាន​» ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ជា​ថ្មី​ទៀ​ផត​ថា «​ខ្ញុំ​ទៅ​សួរសុខទុក្ខ​និស្សិត​យើង​នៅ​វូ​ហាន ឲ្យ​តែ​ចិន​អនុញ្ញាតិ​» ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ