ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ វត្តមាន​ខ្ញុំ​នៅ​ក្រៅប្រទេស​តែងតែមាន​អ្នក​ស្វាគមន៍​ច្រើន​ជា​ក្រុមប្រឆាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រពល​រដ្ឋ និង​ពលករ សិស្ស និស្សិត នៅ​ក្នុង​ប្រទេស​កូរ៉េ​ប្រមាណ​ជាង​១​ពាន់​នាក់…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រពល​រដ្ឋ និង​ពលករ សិស្ស និស្សិត នៅ​ក្នុង​ប្រទេស​កូរ៉េ​ប្រមាណ​ជាង​១​ពាន់​នាក់ នា​រសៀល​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​អះអាង​ថា សម្តេច​តេ​ជោ​ទៅ​ទីណា ជា​ពិសេស​នោះ​នៅ​ក្រៅប្រទេស​មាន​អ្នក​ស្វាគមន៍​ច្រើន​ជា​ក្រុមប្រឆាំង ។

សម្តេច​បាន​បន្ត​ថា ៖«​ម្សិល​ថ្ងៃ​ឈប់ ខ្ញុំ​ស្មាន​តែ​មាន​បាតុកម្ម ឬ​មនុស្ស​ច្រើន​ជន់​លិច​ទីក្រុង​សេ​អ៊ូ​ល​ទៅ​ហើយ ។ តែ​មិ​ញ​នេះ​ខ្ញុំ​បើក​មើល​ហ្វេ​ស​ប៊ុ​ក​គេ​ប​ញ្ជូ​លម​ក​មាន​អ្នកស្រែ​កមួយ ហើយ​មាន​អ្នក​ស្រែក​ពីក្រោយ​ដោយ​ស្រែក​យ៉ាង​តឹក​លិ​ក​ៗ​ប៉ុន្មាន​នាក់ ហើយ​មក​ធ្វើ​បាតុកម្ម​ប្រឆាំង​ហ៊ុន សែន នោះ​មិន​អាច​ទៅ​រួច​ទេ​» ។ សម្តេច​តេ​ជោ​បាន​បន្ត​ថា ស្ថានភាព​ដូច​ជា មាន​ភាព​ខុស​គ្នា​ឆ្ងាយ​ទោះបី​គេ​បើក​ឲ្យ​ធ្វើ​តែ​មាន​ចំនួន​តិច​យ៉ាង​នឹង​ធ្វើ​អ្វី​កើត ជាក់ស្តែង​កាលពី​ម្សិលមិញ​ថ្ងៃ​ឈប់​គួរ​មាន​មនុស្ស​ច្រើន ។

សម្តេច​បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​ញូយ៉ក ទឹកដី​អា​មេ​រិ​ក​ក៏​នៅ​តែ​មាន​អ្នក​ស្វាគមន៍​ហ៊ុន សែន ច្រើន​ជាង ! ទៅ​បារាំង​ក៏​មាន​អ្នក​ស្វាគមន៍​ហ៊ុន សែន​ច្រើន​ជាង ! ទៅ​ប៊ែ​ល​ហ្វ្សិ​ក​ក៏​មាន​អ្នក​ស្វាគមន៍​ហ៊ុន សែន ច្រើន​ជាង ! តែ​លើកលែង​ទីក្រុង​ហ្ស៊ឺ​ណែវ​ទេ ពួក​បាតុករ​ធ្វើ​បាតុកម្ម​អត់​មាន​ទាល់តែ​សោះ មិនដឹង​ឆុង​អ្វី​ទេ0x017d7​» ។ សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា កាល​ទៅ​ទីក្រុង​ហ្ស៊ឺ​ណែវ​លើក​ក្រោយ ទាល់តែ ហ៊ុន សែន ចេញ​បាត់​ទើប​មាន​បាតុកម្ម​កើតឡើង ។ តែ​បាតុកម្ម​នេះ​មិន​មាន​លទ្ធផល​អ្វី​ទេ ។

សម្តេច​តេ​ជោ​បាន​បន្ថែម​ថា សម្រាប់​កម្មករ សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ដែល​មាន​ប្តី​ប្រពន្ធ​ជា​ជនជាតិ​កូរ៉េ​មក​ដល់​ពេល​នេះ​មាន​បញ្ហា​នោះ គឺ​សឹង​និយាយ​ដន្លង​នឹង​គ្នា​ទៅ​ហើយ ។ សម្តេច​បាន​គូសបញ្ជាក់​ថា ៖«​កម្ពុជា និង​កូរ៉េ បច្ចុប្បន្ន​នេះ​សឹង​ជា​ដន្លង​នឹង​ទៅ​ហើយដោយ​ទាំង​ស្ត្រី និង​បុរស​មាន​ប្រមាណ​ជាង​៨​ពាន់​នាក់​ដែល​មានគ្រួសារ​ជា​កូរ៉េ បើ​អី​ញ្ចឹ​ង​កូន​ឡើងជា​១​ម៉ឺន​នាក់​ហើយ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា សម្តេច​ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​កូរ៉េ ដោះស្រាយ​បញ្ហា​កូន​ៗ ចៅ​ដែល​ជា​កូនកាត់​ដែល​គេ​ចេះ​ទាំង​ភាសារ​ខ្មែរ​ផង និង​កូរ៉េ​ផង ។ សម្តេច​បាន​បន្ត​ថា ការ​ទំនាក់​ទំ​ណ​ង​កម្ពុជា​-​កូរ៉េ បាន​ធ្វើ​ទំនាក់ទំនង​ការទូត​ឆ្នាំ​១៩៩៦​មក​ម្លេះ ។ លោក​ឡុ​ង ឌី​ម៉​ង​ឯកអគ្គ​រាជ​រដ្ឋ​ទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណៈរដ្ឋ​កូរ៉េ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ទាំង​ប្រជាជន​ជាង​៦​ម៉ឺន​៥​ពាន់​នាក់​រស់នៅ​ប្រទេស​កូរ៉េ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ