ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ង និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ចុះ MoU អនុញ្ញាត​ឱ្យ​មាន​ដំណោះស្រាយ​ថ្មី​ក្នុង​ការ​ទូទាត់​ប្រាក់​ដល់​សមាជិក​របស់​​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារ​ឯកទេស​វី​ង ដែល​ជា​អ្នក​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ដែល​ជា​សមាគម​មាន​វិជ្ជាជីវៈ​លើ​ផ្នែក​គ្រឹះស្ថាន​មីក្រូហិ​រញ្ញវត្ថុ បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) អំពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ថ្មី​នៅ​ថ្ងៃ​ទី ៣១…

រាជធានី​ភ្នំពេញ ៖ ធនាគារ​ឯកទេស​វី​ង ដែល​ជា​អ្នក​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ដែល​ជា​សមាគម​មាន​វិជ្ជាជីវៈ​លើ​ផ្នែក​គ្រឹះស្ថាន​មីក្រូហិ​រញ្ញវត្ថុ បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) អំពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ថ្មី​នៅ​ថ្ងៃ​ទី ៣១ ខែមករា ឆ្នាំ ២០២០​។ តាម​រយៈ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា សមាជិក​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នឹង​អាច​បង់ថ្លៃ​សមាជិកភាព​របស់​ពួក​គេ​តាម​រយៈ​ភ្នាក់ងារ​វី​ង​ជាង ៧.៣០០​កន្លែង និង​តាម​រយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដោយ​ផ្តល់​ជា​ជម្រើស​កាន់តែ​ប្រសើរ​ក្នុង​ការ​ទូទាត់​ប្រាក់។

លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត បាន​មាន​ប្រសាសន៍​ថា «​ជាមួយនឹង វី​ង ការ​បង់ថ្លៃ​សមាជិកភាព​របស់ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា គឺ​អាច​ធ្វើ​ទៅ​បាន​ដោយ​ងាយស្រួល ដោយ​លោក​អ្នក​គ្រាន់តែ​ប្រើ​ម្រាមដៃ​ចុច​លើ កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ឬ ទៅ​បង់​តាម​បណ្តាញ​ភ្នាក់ងារ វី​ង ដែល​មាន​ទូ​ទាំង​ប្រទេស យើង​មាន​សេចក្តី​រីករាយ​ក្រៃ​លែង ក្នុង​ការ​ធ្វើ​ជា​ដៃគូ​ជាមួយ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ដើម្បី​ពាំនាំ​នូវ​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត និង​សមត្ថភាព ដើម្បី​ជួយ​គាំទ្រ​ការ​រីក​ចម្រើន​របស់​គ្រឹៈ​ស្ថាន​មីក្រូហិរញ្ញវត្ថុ នៅ​កម្ពុជា​» ។

ក្នុង​នាម​ជា​អ្នក​ឈានមុខ​គេ​ក្នុ​ការ​គាំទ្រ​ដាក់​បញ្ចូល​ហិរញ្ញវត្ថុ អស់​រយៈពេល​ជាង​១១​ឆ្នាំ​មកនេះ ធនាគារ​ឯកទេស វី​ង បាន​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ចល័ត​យ៉ាង​រឹង​មាំ ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាជន​កម្ពុជា នៅ​ទូ​ទាំង​ខេត្ត តាម​រយៈ​ការ​ផ្តល់​ជូន​នូវ​សេវាកម្ម​ជា​ច្រើន​ដូច​ជា ៖ ការ​ផ្ទេរ​ប្រាក់ ការ​ទូទាត់​វិក្កយបត្រ ការ​បញ្ចូល​ទឹកប្រាក់​តាម​ទូរស័ព្ទ និង​ការ​ទូទាត់​សាច់​ប្រាក់​តាម​រយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត និង​ក្រៅ​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​។

លោក ផល វ៉ា​ន់​ឌី នាយក​ប្រតិបត្តិ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា «​ការ​ប្រើប្រាស់ ជំរើស​នៃ​ការ​បង់ប្រាក់​ដែល​មាន​បណ្តាញ​ដ៏​រឹង​មាំ និង​ប្រកបដោយ​សុវត្ថិភាព​បែប​នេះ វា​ជា​ការ​បោះ​ជំ​ហ៊ាន​ដ៏​សំខាន់​សម្រាប់​យើង​។ ពួក​យើង​បាន ធ្វើការ​ស្វែងរក​មធ្យោបាយ​ជា​ច្រើន ដើម្បី​ផ្តល់​ជូន​អតិថិជន​របស់​យើង​ប្រកបដោយ​ភាព​ងាយស្រួល ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ៗ»​។

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៤ ក្នុ​គោលបំណង​ដើម្បី​ធានា​នូវ​ភាព​រុងរឿង និង​និរន្តរភាព​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា តាម​រយៈ​ការ​បង្កើត​បណ្តាញ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ក៏​ដូច​ជា​លើកតម្កើង​តម្លាភាព និង​គាំពារ​អតិថិជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

នៅ​ប្រទេស​កម្ពុជា មីក្រូហិរញ្ញវត្ថុ ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​សិទ្ធ​អំណាច​ស្ត្រី​ដែល​ជា​មេ​គ្រួសារ តាម​រយៈ​ការ​ផ្តល់​ចំណេះដឹង​ការ​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​។ យោង​តាម សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​បានឱ្យ​ដឹង​ថា ៨០% នៃ​អតិថិជន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា គឺ​កំពុង​រស់នៅ​តំបន់​ដាច់​ស្រ​យ៉ា​ល និង ៨០% នៃ​ពួក​គេ គឺជា​ស្ត្រី​។ មក​ដល់​ពេល​នេះ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា មាន​សមាជិក​ចំនួន​១០១​គ្រិះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ