ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាយបិណ្ឌដូចបាយបាត្រ! ជំនាញច្រើនពេក មួយឆ្លើយដាក់​មួយ​

4 ឆ្នាំ មុន
  • កំពត

ខេត្ត​កំពត ៖ រោងម៉ាស៊ីនកិនថ្ម​ចំនួន​៥កន្លែងមានប្រធានមន្ទីរ២​កំពុងឆ្លើយដាក់គ្នារឿងយកថ្មមកកិនហុយនៅតំបន់ទេសចរណ៍ ។ មានរោងម៉ាស៊ីនកិនថ្មចំនួន៥កន្លែងផ្សេងៗពីគ្នានៅអមសងខាងផ្លូវចូលទៅរមណីយ​ដ្ឋានទេសចរណ៍ភ្នំកំពង់ត្រាច ក្នុងស្រុកកំពង់​ត្រាច រងការរិះគន់ពី​ប្រជា​ពលរដ្ឋដែលរស់នៅជាប់​ភ្នំ និងភូមិដ្ឋានរបស់ពួកគាត់​ ។ រោងម៉ាស៊ីនកិនថ្មទាំងនោះត្រូវបានលួចដឹកថ្មមកពីភ្នំរមណីដ្ឋានទេសចរណ៍កំពង់ត្រាច…

ខេត្ត​កំពត ៖ រោងម៉ាស៊ីនកិនថ្ម​ចំនួន​៥កន្លែងមានប្រធានមន្ទីរ២​កំពុងឆ្លើយដាក់គ្នារឿងយកថ្មមកកិនហុយនៅតំបន់ទេសចរណ៍ ។ មានរោងម៉ាស៊ីនកិនថ្មចំនួន៥កន្លែងផ្សេងៗពីគ្នានៅអមសងខាងផ្លូវចូលទៅរមណីយ​ដ្ឋានទេសចរណ៍ភ្នំកំពង់ត្រាច ក្នុងស្រុកកំពង់​ត្រាច រងការរិះគន់ពី​ប្រជា​ពលរដ្ឋដែលរស់នៅជាប់​ភ្នំ និងភូមិដ្ឋានរបស់ពួកគាត់​ ។

រោងម៉ាស៊ីនកិនថ្មទាំងនោះត្រូវបានលួចដឹកថ្មមកពីភ្នំរមណីដ្ឋានទេសចរណ៍កំពង់ត្រាច និងភ្នំមួយចំនួនទៀតត្រូវបានគេដាក់រំសេវបំផ្ទុះហើយដឹកជញ្ជូនមកអោយរោងម៉ាស៊ីនកិនថ្មទាំង៥កន្លែងដែលមានទីតាំងនៅកៀក​នឹង​រមណីយដ្ឋានមួយនេះ ។

យោងតាមការអះអាងរបស់ប្រជាពលរដ្ឋនៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច បាននិយាយថាពួកគាត់មានការពិបាកទ្រាំដោយសាតែម៉ាស៊ីនកិនថ្មទាំង៥កន្លែងនេះកិនហើយថែមទាំងហុយផ្សែងថ្មសំពោងពេញៗមួយថ្ងៃ ធ្វើអោយមានការប៉ះពាល់ដល់​អ្នកភូមិ ជាពិសេសភ្ញៀវទេសចរតែម្ដង ដែលពួកគាត់ឆ្លងកាត់មកលេង​កម្សាន្ត​នៅរម​ណីយ​ដ្ឋានកំពង់ត្រាចនេះ ។​

កាលពីពេលថ្មីៗនេះ លោកសោម វិចិត្រ ប្រធានមន្ទីរ៉ែនិងថាមពលខេត្តកំពតបាននិយាយប្រាប់អ្នកយកព័ត៌​មានតាមទូរសព្ទ័ថា ពាក់ពន្ធ័រឿងដឹកជញ្ជូនថ្មចូលរោងម៉ាស៊ីនកិនថ្មនេះលោកធ្លាប់បានអោយខាងជំនាញ ហាមឃាត់ដែរ ប៉ុន្តែពួកអ្នកដឹកថ្មទាំងនោះច្រើនតែដឹកជញ្ជូនចូលរោងម៉ាស៊ីននៅពេលយប់។

លោកសោម វិចិត្រ ប្រធានមន្ទីររ៉ែថាមពលខេត្តកំពតនិយាយថា បើចង់ដឹងរោងម៉ាស៊ីនកិនថ្មទាំង៥កន្លែងនោះ បើចង់ដឹងអត់ច្បាប់ ឬមានច្បាប់អោយអ្នកកាសែតទៅសួរលោកសុខ គឹមជឿន ទៅ ព្រោះលោកជា​ប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្ត​កំពត និង​ជា​អាជ្ញាធរ​ទទួលបន្ទុក ។  

ចំណែក​លោកសុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្មបានប្រាប់អ្នកយកព័ត៌មានថា រោងម៉ាស៊ីនកិនថ្ម​ទាំងនោះគេមានច្បាប់រួចហើយ ប៉ុន្តែនៅរោងម៉ាស៊ី​នមួយកន្លែង ម្ចាស់សិប្បកម្មនោះរឹងរុសណាស់មិនព្រមធ្វើច្បាប់ទេ។ លោកសុខ គឹមជឿន និយាយប្រាប់បន្តថា ការហុយកម្ទេចថ្មប៉ះពាល់ដល់​អ្នកភូមិនោះជារឿងបរិស្ថានមួយទៀត ។ លោកសុខ គឹមជឿនបានបង្វែអោយអ្នកកាសែតសួរទៅលោកសោម វិចិត្រ ទៅបើចង់ច្បាស់​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ