មានមនុស្សមិនតិចទេដែលជឿលើសម្តីហោរ
បច្ចុប្បន្នមានមនុស្សច្រើនណាស់ដែលមានជំនឿលើការសូត្រមន្ត ស្រោចទឹក រំដោះគ្រោះ សែនព្រេន ទស្សន៍ទាយ និងមន្តគាថា ដើម្បីលើករាសី បញ្ចៀសទុក្ខភ័យ គ្រោះចង្រៃ ឬសំណាងអាក្រក់នានា…
បច្ចុប្បន្នមានមនុស្សច្រើនណាស់ដែលមានជំនឿលើការសូត្រមន្ត ស្រោចទឹក រំដោះគ្រោះ សែនព្រេន ទស្សន៍ទាយ និងមន្តគាថា ដើម្បីលើករាសី បញ្ចៀសទុក្ខភ័យ គ្រោះចង្រៃ ឬសំណាងអាក្រក់នានា…
បច្ចុប្បន្នមានមនុស្សច្រើនណាស់ដែលមានជំនឿលើការសូត្រមន្ត ស្រោចទឹក រំដោះគ្រោះ សែនព្រេន ទស្សន៍ទាយ និងមន្តគាថា ដើម្បីលើករាសី បញ្ចៀសទុក្ខភ័យ គ្រោះចង្រៃ ឬសំណាងអាក្រក់នានា ដែលប៉ងចូលមកយាយីក្នុងដំណើរជីវិតរបស់ខ្លួន ។
ទន្ទឹមនឹងនេះដែរក៏មានមនុស្សមិនតិចនាក់ទេដែលមានជំនឿជឿលើការទស្សន៍ទាយជាខ្លាំង ។ អ្នករកស៊ី អ្នកធ្វើការ អ្នកតូច អ្នកធំ មួយចំនួនជាអ្នកមានជំនឿលើការទស្សន៍ទាយនេះដែរ ។ ដោយហោចទៅសូម្បីតែយុវវ័យ ភាគច្រើន ដែលស្រលាញ់គ្នា ឬត្រូវរៀបការជាមួយគ្នា ក៏បែរជាមានទម្លាប់ទៅរកគ្រូទាយដើម្បីទស្សន៍ទាយពីជោគជតារាសីពួកគេជាមុនសិនដែរ ដោយគំនិតថា គ្រូទាយអាចមើលឃើញពីអនាគត អាចដឹងថាមានសំណាងល្អ ឬសំណាងអាក្រក់ ដើម្បីការពារបញ្ចៀសពីគ្រោះចង្រៃផ្សេងៗបានទាន់ពេលវេលា ។
ជារួមមក ថ្វីបើមនុស្សតែងមានជំនឿលើការទស្សន៍ទាយរបស់គ្រូហោរក្តី ក៏យើងម្នាក់ៗមិនគួរមានទំនោរទៅលើសម្តីគ្រូទាយ ងប់ងល់ជ្រុលហួសពេកដែរ ជាពិសេសត្រូវមានការគិតពិចារណាឲ្យបានល្អិតល្អន់មុននឹងធ្វើតាមសម្តីគ្រូ ដើម្បីចៀសវាងការខាតបង់ពេលវេលា ឬក៏លុយកាក់ ទ្រព្យធនផ្សេងៗ ម្យ៉ាងទៀតកុំព្រោះតែសម្តីគ្រូធ្វើឱ្យកើតអពមង្គលនៃជីវិតក៏មិនប្រពៃ ។ សាន សារិន
ចែករំលែកព័តមាននេះ