ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លេចធ្លោ​ឡើង​ហ្វូណ​ន នគរ​ភ្នំ រដ្ឋ​ខ្មែរ​​ដំបូង

4 ឆ្នាំ មុន
  • ភ្នំពេញ

ជាបឋម​ត្រូវ​ជ្រាប​ថា ការ​កកើត​ឡើង​នៃ​រដ្ឋ​ខ្មែរ​ដំបូង គឺ​ហ្វូ​ណ​ន ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការ​អនុវត្ត នូវ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ឥណ្ឌា ដោយ​ការ​ផ្សំផ្គុំ​ជា​បន្តបន្ទាប់​នូវ​សហគមន៍​មន​-​ខ្មែរ​តូច​ធំ​ទាំងឡាយ ក្នុង​តំបន់​មួយ​ដែល​មាន​ទឹកដី​ដ៏​ធំធេង ឲ្យ​ក្លាយទៅជា​មជ្ឈមណ្ឌល​នយោបាយ​កណ្តាល​ដ៏​ធំ​អស្ចារ្យ ដែល​ឧត្តមភាព…

ជាបឋម​ត្រូវ​ជ្រាប​ថា ការ​កកើត​ឡើង​នៃ​រដ្ឋ​ខ្មែរ​ដំបូង គឺ​ហ្វូ​ណ​ន ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការ​អនុវត្ត នូវ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ឥណ្ឌា ដោយ​ការ​ផ្សំផ្គុំ​ជា​បន្តបន្ទាប់​នូវ​សហគមន៍​មន​-​ខ្មែរ​តូច​ធំ​ទាំងឡាយ ក្នុង​តំបន់​មួយ​ដែល​មាន​ទឹកដី​ដ៏​ធំធេង ឲ្យ​ក្លាយទៅជា​មជ្ឈមណ្ឌល​នយោបាយ​កណ្តាល​ដ៏​ធំ​អស្ចារ្យ ដែល​ឧត្តមភាព និង​វិសាលភាព​ខាង​ភូមិ សាស្ត្រ​ត្រូវ​បាន​កត់ត្រា​ជា លាយ​លាក់​ជា​អក្សរ​នៅ​ដើម​ស​.​វ​ទី​៣​ដោយ​អង្គទូត​ចិន ។ ដើម្បី​សែ្វ​ង​យល់​អំពី​ព្រឹត្តិការណ៍ ដ៏​សំខាន់​នេះ គប្បី​ត្រូវ​កត់​សម្គាល់ថា​ព្រឹត្តិ​ណា​រណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ ដែល​បាន​ឈាន​ឆ្ពោះទៅ​រក​ជោគជ័យ​បាន លុះត្រា​តែ​គេ​ត្រូវ​ផ្សារ​ភ្ជាប់​ជាមួយ​សកម្មភាព​នយោបាយ​នេះ និង​ភាព​ឆ្លាត​វៃ របស់​អ្នកដឹកនាំ​ខ្មែរ​ដែល​គួប​ផ្សំ​នឹង​អត្ថិភាព នៃ​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ​ផង​ដែរ ។

ឯកសារ​លោក​បណ្ឌិត​មី​សែ​ល ត្រា​ណេ បន្ត​ថា ម្យ៉ាងវិញទៀត ដូច​ពោល​ខាងលើ ការ​បង្កើត​រដ្ឋ​ភ្នំ​ខាងលើ​នេះ ដែល​ជា​ការ​ប្រមូលផ្តុំ​នៃ​ទីប្រជុំជន​ទាំងឡាយ ក៏​ទាមទារ​នូវ​ការ​បង្រួបបង្រួម ទីប្រជុំ​ជន ឬ​ទីក្រុង​តូច​ធំ​ទាំងនោះ ដែល​ស្ថិត​ក្នុង​អម្បូរ​មនុស្ស​តែ​មួយ ទោះបីជា​ទំនៀមទម្លាប់​ប្រពៃណី​មាន​លក្ខណៈ ខុស​ប្លែក​គ្នា​ពី​កុលសម្ព័ន្ធ​មួយ​ទៅ​កុលសម្ព័ន្ធ​មួយទៀត​យ៉ាងណា​ក៏​ដោយ ។

ជុំវិញ​ការ​លេចធ្លោ​ឡើង​នូវ​អំណាច​កណ្តាល ដែល​ជា​យន្តការ​មួយ​ថ្មី​ពុំ​ធ្លាប់​មាន​ពី​មុន​មក គេ​ឃើញ​​វត្តមាន​របស់​ព្រះមហាក្សត្រ ដ៏​ខ្លាំងពូកែ​ធ្លាប់​ជា​អតីត​មេកន្ទ្រាញ​ដែល​បាន​ក្លាយទៅជា​មេ​ស្ថាប័ន​ថ្មី ផ្នែក​នយោបាយ​ក៏​ដូច​ផ្នែក​សាសនា​។​គឺ​ក្នុង​បរិបទ​នេះ ហើយ​បានជា​យើង​ឃើញ​មាន​សង្គ្រាម​រវាង រដ្ឋអំណាច​កណ្តាល និង សហគមន៍​តូច​ធំ​ទាំងឡាយ ដើម្បី​បង្រួបបង្រួម ជាតិ​ជា​ធ្លុង​មួយ ។

កុំ​ភ្លេច​ថា​ហ្វូ​-​ណ​ន​ដែល​ជា​ក្សត្រ​រដ្ឋ តម្រូវ​ឲ្យ​មានការ​អនុវត្តន៍​នូវ​របៀប​គ្រប់គ្រង​បែប រាជាធិប​តេយ្យ​តាម​លំនាំ​ឥណ្ឌា ។ ពោល​គឺ ខុស​ប្លែក​ពី​សម័យ​បុរេប្រវត្តិសាស្ត្រ ដែល​គ្មាន​ការ​ប្រមូលផ្តុំ​អំណាច​នយោបាយ ជុំវិញ​មនុស្ស​តែ​ម្នាក់ ពីព្រោះ​សង្គម​នា​សម័យ​បុរេប្រវត្តិសាស្ត្រ គឺជា​សង្គម​មួយ​ដែល​ពុំ​ទាន់​មាន​អំណាច កណ្តាល សង្គម​ខ្មែរ​នា​សម័យ​ហ្វូ​ណ​ន​គឺជា​សង្គម​មួយ​ដែល​មាន​ផែនការ​អនុវត្តន៍​តាម​រចនាសម្ព័ន្ធ​នយោបាយ​ឥណ្ឌា យ៉ាង​ប្រាកដ ។

ចំពោះ​ការ​បង្រួបបង្រួម​ជាតិ​នេះ ក្នុង​អតីត​កាលដែល​បាន​ជម្រុញ​ឲ្យ​មានការ លេចធ្លោ​ឡើង​នូវ​នគរ​ភ្នំ​នោះ ដោយ​បាន​យក​របប​នយោបាយ​ឥណ្ឌា​មក​ធ្វើ​ជា​គំរូ យើង​មិន​ត្រូវ​ចាត់​ទុក​ថា ទ​ង្វើ​នេះ​ជា​ការ​ឈ្លានពាន ឬ​វាទ​ទី​និយម​ពី​ជនជាតិ​ខ្មែរលើ​បរទេស​នោះ​ទេ ក៏​ប៉ុន្តែ​រវាង​កុ​ល​សម្ព​ន្ធ័​ខ្មែរ​ដើម​ទាំងឡាយ ដូច​ករណី​ប្រទេស អ៊ី​តា​លី លើ​កុលសម្ព័ន្ធ​ហ្គោ​ល​ឡ័​រ (Gaulois) នៅ​ប្រទេស​ហ្គោ​ល​បុរាណ ( Gaule) បច្ចុប្បន្ន​ប្រទេស​បារាំង​បច្ចុប្បន្ន ។ តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​រ៉ូ​ម៉ាំង​វូប​នី​យ​កម្ម​បាន​ជុំរុញ​ឲ្យ​មានការ​អនុវត្ត​នូវ​នយោបាយ​ថ្មី​មួយ ដូច​អ្វីមួយ​ដែល​ឥណ្ឌា​បាន​ធ្វើ​ចំពោះ​កុលសម្ព័ន្ធ​មន​-​ខ្មែរ​ដែល​ជា​មូលហេតុ​នៃ​ការ​ផ្លាស់​ប្តូរ​ទម្រង់​សង្គម​និង​ការ​ផ្លាស់​ប្តូរ ជាក់ស្តែង​នូវ​ប្រព័ន្ធ​គំនិត។

ចំណែក​នៅ​ភូមិភាគ អាស៊ី​អាគ្នេយ៍​វិញ ផ្ទុយ​ពី​រ៉ូ​ម៉ាំង​វូប​នី​យ​កម្ម ដែល​បាន​នាំ​មក ការ​ផ្លាស់​ប្តូរ​ទម្រង់​សង្គម ដោយ​អំណាច​យោធា​មួយ ឥណ្ឌូ​វូប​នី​យ​កម្ម ត្រូវ​បាន​អនុវត្ត​ឡើង​យ៉ាង សន្សឹម​ៗ ដោយ​ពួក​អន្តោប្រវេសន៍​ជាតិ​ឥណ្ឌា ក្នុង​ទិដ្ឋភាព​មួយ​ប្រកបដោយ​សន្តិវិធី និង​ភាតរភាព​ប្រត្យក្ស ។ ភាព​ផ្ទុយ​គ្នា​រវាង​ការ​ផ្សព្វផ្សាយ​ឥទ្ធិពល​រ៉ូ​ម៉ាំង និង​ឥណ្ឌា​មាន​ភាព​យ៉ាង​ច្បាស់​ក្រឡែត កាលបើ​យើង​វិភាគ​ក្នុង​កំណត់ហេតុ​របស់​ទូត​ចិន​គឺ​លោក​កាំ​ង​ថៃ និង​ជូ​យ៉ឺ​ង ដែល​បាន​អញ្ជើញ​មក​នគរ​ភ្នំ​នៅ​ឆ្នាំ​២២៩​នៃ​គ​.​ស ។

ក៏​ប៉ុ​ន្តេ​ទោះជា​យ៉ាងនេះ​ក្តី កុំ​ភ្លេច​ថា ជនជាតិ​ឥណ្ឌា​នៅ​នគរ​ភ្នំ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​ប្រែក្លាយ​មុខមាត់​របស់​ភូមិភាគ​អាស៊ី​អាគ្នេយ៍​នេះ ជា​សង្គម​ដែល​មាន​លក្ខណៈ ជា​កុលសម្ព័ន្ធ ទៅ​ជា​ប្រទេស​ចក្រភព​ខុស​ពី​ជនជាតិ​រ៉ូ​ម៉ាំង ដែល​បាន​ដើរតួ​នាទី​ជា​ម្ចាស់​ស្រុក ជំនួស​ពួក​ហ្គោ​ឡ័​រ ដែល​ជា​បុព្វការី​ជន​បារាំង ពោល​គឺ​ចិន​មាន​ភាព​ស្មើរ​គ្នា ។

ដោយសារ​លទ្ធផល​ពី​ការ​វាយតម្លៃ​បែប​នេះ ប្រជាជន​មួយ​ភាគ​រីក​ចម្រើន​នៃ​ការ​ស្រាវជ្រាវ ពី​អ្នកឯកទេស ខាង​ប្រវត្តិសាស្ត្រ​ដូច​លោក​ប៉េ​លី​យ៉ូ យ៉ា​ម៉ា​មូ​តូ និង​លោក សូ​ហ្គី​ម៉ូតូ ជាដើម យើង​អាច​មើលឃើញ​នូវ​ការ​អភិវឌ្ឍ និង​ពង្រឹងពង្រីក​ផ្នែក​នយោបាយ​របស់​នគរ​ភ្នំ ចាប់តាំងពី​ដើម ស​.​វ​ទី​១ ជា​ពិសេស​ក្នុង​រជ្ជកាល​របស់​ព្រះបាទ ហ្វា​ន ស៊ុន មក ។

ជំពូក​ទី​៥៤ ច្បាប់​ពង្សាវតារ​ដដែល ក៏​បាន​ពិពណ៌នា​ការ​វិវឌ្ឍន​យោ​បាយ នគរ​ភ្នំ​ដូច​តទៅ​នេះ ព្រះបាទ​ហ្វា​ន ចេ​ម៉ា​ន់ ប្រឈួន ហើយ​បាន​បញ្ជូន​ព្រះរាជបុត្រ​ស្របច្បាប់​ព្រះ​នាម​គិ​ន ចេ​ង ឲ្យ​ជំនួស​ទ្រង់ (​ក្នុង​បេសកកម្ម​សឹក​)​។ បុត្រ​របស់​បងស្រី​ព្រះបាទ​ហ្វា​ន ចេ​ម៉ា​ន់ គឺ​ព្រះបាទ​ដែល​ជា​មេទ័ព​មាន​ទ័ព ២០០០​នាក់ ។ (​ដោយ​សារ​ពួក​គេ​) ព្រះបាទ​ធាន ក៏​បាន​ជ្រែករាជ្យ​ដោយ​ប្រកាស​ថា ជា​ព្រះមហាក្សត្រ ។ ទ្រង់​បញ្ជូន​មនុស្ស​ទៅ​បញ្ឆោត ហើយ​ធ្វើឃាត គិ​ន ចេ​ង ។

នៅ​ពេល​ដែល​ព្រះបាទ​ហ្វា​ន ចេ​ម៉ា​ន់ សោយ​ទិវង្គត​, ទ្រង់មាន​ព្រះរាជបុត្រ​មួយ នៅ​បៅដោះ​នៅ​ឡើយ ព្រះ​នាម​ថា ឆាង ដែល​រស់នៅ​ក្នុង​ចំណោម​ប្រជាជន​។ លុះ​ធំ​ឡើង​មាន​ព្រះ​ជន្ម​១២​ឆ្នាំ ទ្រង់​បាន​ប្រមូល​បក្សពួក​ស្មោះត្រង់ ទៅ​វាយ​ហើយ​សម្លាប់​ព្រះបាទ​ធាន ។ ឧត្តមសេនីយ៍​របស់​ព្រះបាទ​ធាន គឺ ហ្វា​ន ស៊ុន ដែល​បាន​ធ្វើ​គុត​ព្រះបាទ ឆាង វិញ​បាន ក៏​ប្រកាស​ថា ជា​ព្រះមហា​ក្សត្រ ហើយ​គ្រប់គ្រង​ព្រះរាជាណាចក្រ ។

ព្រះបាទ​ហ្វា​ន ចេ​ម៉ា​ន់ ជា​ព្រះមហាក្សត្រ​ខ្មែរ​ក្នុង​សម័យ​នគរ​ភ្នំ ដែល​មាន​ឫ​ទ្ឋា​នុ​ភាព​យ៉ាង ខ្លាំងក្លា ដោយ​កេរ្តិ៍ឈ្មោះ​រន្ទឺ​ខ្ចរខ្ចាយ ទូ​ទាំង​ចក្រភព​ហ្វូ​ណ​ន ។ ព្រះ​អង្គ​ទ្រង់​ប្រកាស​ជា​មហារាជ​នៃ​នគរ​ភ្នំ ហើយ​ទ្រង់​បាន​សុគត នៅ​ពេល​ដែល​លើកទ័ព​ទៅ​វាយ​អាណាចក្រ គិ​ន​លិ​ន ជ្រោយ​មល​យូ​បច្ចុ​ប្បន្ន ។ ព្រះមហាក្សត្រ​អង្គ​នេះ ដែល​បាន​សោយរាជ្យ​នៅ​ចន្លោះ​ឆ្នាំ ២២៥ ត្រូវ​បាន​ចិន​ឲ្យ​ព្រះ​នាម​ថា « មហា​ឧត្តមសេនីយ៍ នៃ​សមុទ្រ​នៅ​ភូមិភាគ ខាងត្បូង » ។

ក្នុង​វិស័យ​នយោបាយ​បង្រួបបង្រួម​ជាតិ កំណត់​ចិន​បាន​ឲ្យ​ដឹង​ថា ព្រះបាទ​ហ្វា​ន ចេ​ម៉ា​ន់ បញ្ជា​ឲ្យ​ធ្វើ​សំពៅ ធំ​ៗ​ជិះ​ទៅ​កាន់​សមុទ្រ​ទៅ​វាយ​បង្ក្រាប​បាន​នគរ​ជាង​១០ ដែល​មិន​ចុះចូល​នឹង​ព្រះ​អង្គ​ក្នុង​កោះមាន​នគរ​គី​វ ទូ​គុន​កៀវ ឆេ ទៀន​ស៊ុន ជាដើម ហើយ​ព្រឹត្តិការណ៍​ដែល​សំខាន់​ជាងគេ គឺ​ក្នុង​រជ្ជកាល​របស់​ស្តេច​អង្គ​នេះ ក្រោយ​ពី​បង្រួបបង្រួម ទឹកដី​រួច នគរ​ភ្នំ​មាន​ទំហំ​ធំធេង​ជាង​មុន រហូត​ដល់​៦០០០​លី ។ សូម​ជម្រាប​ថា ១​លី​ចិន​ត្រូវជា ៥​គីឡូម៉ែត្រ​៧៦ ។

ខាងលើ​នេះ​គឺជា​ទំហំ​ពិត របស់​ភូមិសាស្ត្រ​នៃ​នគរ​ភ្នំ​ឥត​ក្លែងក្លាយ គប្បី​យើង​មិន​ត្រូវ​មើល​រំលង ដើម្បី​ឈ្វេងយល់​ឫសកែវ​នៃ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ខ្មែរ ។

ទោះបី​វិសាលភាព​នៃ​ភូមិសាស្ត្រ ជា​ប្រវត្តិសាស្ត្រ​របស់ ហ្វូ​ណ​ន ដែល​ជា​ប្រវត្តិសាស្ត្រ​ខ្មែរ​ដំបូង​បង្អស់ ត្រូវ​បាន​បាត់បង់​យ៉ាងដំណំ​ក៏​ដោយ ការ​បង្កើត​រដ្ឋ​ទី​ជ័យ​នៅ​ស​.​វ​ទី​៧ និង​រដ្ឋ​ថៃ​នៅ ស​.​វ​ទី​១៣-១៤ នៅ​លើ​ដែនដី​ចាស់​របស់​ខ្លួន ក៏​ប៉ុន្តែ​ជា​ពិសេស​ខ្មែរ​នៅ​តែ​រក្សា​បាន​នូវ អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ខ្លួន ក្នុង​ឋានៈ​ជា​អរិយ​ប្រទេស​ឯករាជ្យ និង​មរតក​វប្បធម៌​បុរាណ ដោយ​បាន​បន្សល់​ទុក​បងប្អូន​រួម​ឈាមជ័រ យ៉ាងច្រើន​កុះករ​មិន​គ្រាន់តែ​នៅ​ថៃ លាវ វៀតណាម​ខាងត្បូង​តែ​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​នៅ​ជ្រោយ​ម៉ាឡាយូ​ផង​ដែរ ដែល​ជា​ភាគ​មួយ​នៃ​ហ្វ៊ូ​ណ​ន និង​ចក្រភព​កម្ពុជទេស ។

គឺ​ក្នុង​ករណី​នេះ​ហើយ ដែល​ព្រះរាជ​ពង្សាវតារ​ខ្មែរ តែងតែ​រំឭក​ឲ្យ​ដឹង​ថា ជនជាតិ​ខ្មែរ​ធ្លាប់តែ​ថ្កើង​ថ្កាន ហើយ​ទឹកដី​ខ្មែរ​ធ្លាប់តែ​ទូលំទូលាយ​អស្ចារ្យ ។ បើ​យោង​តាម​ការ​កំណតហេតុ​ចិន គួប​ផ្សំ​នឹង​ប្រភព​សិលាចារឹក ជា​ពិសេស សិលាចារឹក​ហាន់ជ័យ នៅ​ខេត្តកំពង់ចាម យើង​អាច​និយាយ​បាន​ថា ភូមិភាគ​ខាងត្បូង និង​កណ្តាល​នៃ​ប្រទេស​ថៃ បច្ចុប្បន្ន គឺ​ស្ថិត​ក្នុង​បង្គោល​សីមា​នៃ​ហ្វូ​៊​ណ​ន យ៉ាង​​ជាក់ច្បាស់ មុន​ការ​បង្កើត​នៃ​រដ្ឋ​មន ឈ្មោះ​ទ្វារ​វ​តី នៅ​លើ​ទឹកដី ចាស់​របស់​ហ្វូ​៊​ណ​ន ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ