ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាន់​​គ្នា​នៅ​ក្នុង​ពិធី​សាសនា​មួយ មនុស្ស​​​យ៉ាងតិច​២០​នាក់ត្រូវ​បាត់​បង់​ជីវិត

4 ឆ្នាំ មុន

ប្រទេស​តង់​ហ្សា​នី ៖ អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​រដ្ឋាភិបាល​តង់​ហ្សា​នី គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២​ ខែកុម្ភៈ ឆ្នាំ២០២០​នេះ​ថា មនុស្ស​យ៉ាងតិច​២០​នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត​ កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ដោយសារ​ការ​ជាន់​គ្នា​ក្នុង​ឱកាស​នៃ​ពិធី​សាសនា​មួយ ដែល​ធ្វើ​ក្នុង​ស្តា​ត​មួយ​នា​ភាគ​ខាងជើង​ប្រទេស​តង់​ហ្សា​នី​។…

ប្រទេស​តង់​ហ្សា​នី ៖ អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​រដ្ឋាភិបាល​តង់​ហ្សា​នី គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២​ ខែកុម្ភៈ ឆ្នាំ២០២០​នេះ​ថា មនុស្ស​យ៉ាងតិច​២០​នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត​ កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ដោយសារ​ការ​ជាន់​គ្នា​ក្នុង​ឱកាស​នៃ​ពិធី​សាសនា​មួយ ដែល​ធ្វើ​ក្នុង​ស្តា​ត​មួយ​នា​ភាគ​ខាងជើង​ប្រទេស​តង់​ហ្សា​នី​។

តុល្យការ​នៃ​ជន​រង​គ្រោះ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត ក្នុង​ការ​រត់​ជាន់​គ្នា​នៅ​ទីក្រុង​ម៉ូ​ស៊ី​នោះ​។ ការ​ជាន់​គ្នា ​គឹ​ក្នុង​ពេល​គ្រូ​ប្រដៅ​សាសនា​ដ៏​មាន​ប្រជាប្រិយ​ម្នាក់​បាន​ស្រោច​ប្រេង​សក្តិ​សិទ្ធិ ទៅ​លើ​ដី​ក្នុង​ស្តា​ត​មួយ​។ ពួក​អ្នកមាន​ជំនឿ​ស៊ុប​ពេល​នោះ បាន​សម្រុក​យកដៃ​ឲ្យ​មក​ប៉ះ​ប្រេង​នេះ ក្នុង​ក្ដី​សង្ឃឹមថានឹង​បានជា​សះស្បើយ​ពី​ជំងឺ តែ​មនុស្ស​យ៉ាងតិច​២០​នាក់​ត្រូវ​ជាន់​​គ្នា​បណ្តាល​ឱ្យ​បាត់​បង់​ជីវិត​។

អ្នក​ទទួលខុសត្រូវ​រដ្ឋាភិបាល​រូប​នេះ លោក​គីប​ពី​វ៉ា​រី​យ៉ូ​ប៊ី​យ៉ា​ ថ្លែងប្រាប់​ AFP ​ថា រ​ហូត​មក​ទល់​ពេល​នេះ ​យើង​រាប់​ឃើញ​អ្នក​បាត់​បង់​ជីវិត​ ​២០​នាក់ តែ​ចំនួន​នេះ​អាច​កើន​ថែម ព្រោះ​មាន​អ្នក​របួស​យ៉ាងតិច​១៦​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ