ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះបង្ក្រាបទីតាំង​ស្តុកឈើខុសច្បាប់​​នៅស្រុកកែវសីមា​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ខុសច្បាប់​នៅ​ចំណុច​​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ សេចក្តី​រាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​បាន​បង្ក្រាប​ទីតាំង​ជ្រៀក​ឈើ​ខុសច្បាប់​ចំនួន​៣​កន្លែង ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់…

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ខុសច្បាប់​នៅ​ចំណុច​​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។

សេចក្តី​រាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​បាន​បង្ក្រាប​ទីតាំង​ជ្រៀក​ឈើ​ខុសច្បាប់​ចំនួន​៣​កន្លែង ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ កាល​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយ​រឹបអូស​បាន​វត្ថុ​តាង​មាន ១-​ម៉ាស៊ីន​ជ្រៀក​ឈើ​ចំនួន​៣​គ្រឿង ២-​ឈើ​ប្រភេទ​សុ​ក្រំ​, ស្រឡៅ​, ផ្ចឹក និង​ឈ្លីក​សរុប​ចំនួន​២៥០​ដុំ​។

ជនសង្ស័យ​ឈ្មោះ ភួង ភាស់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កសិករ រស់​ភូមិ​ប៉ោ ឃុំ​ក្រ​ញូ​ង​សែន​ជ​យ័ ស្រុក​ស្នួល ខេត្តក្រចេះ ។

បច្ចុប្បន្ន វត្ថុ​តាង​ខាងលើ​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​សន្តិសុខ​៧៦១ ចំណែក​ជនសង្ស័យ​បាន​បញ្ជូន​ទៅ​ទីបញ្ជាការដ្ឋាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ