ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិសាខា​បង្ហាញ​ចក្ខុវិស័យ​អភិវឌ្ឍ​លើ​គ្រប់​​​វិស័យ​ ដើម្បី​ពង្រឹងសមត្ថភាព​យុវ​ជន​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្លិប​វិសាខា​កាលពី​ថ្ងៃ​ទី​២ កុ​ម្ភះ ឆ្នាំ​២០២០ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​មួយ​ដែល​មានឈ្មោះ​ថា «The warrior NIGHT»​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្លិប​វិសាខា…

រាជធានី​ភ្នំពេញ ៖ ក្លិប​វិសាខា​កាលពី​ថ្ងៃ​ទី​២ កុ​ម្ភះ ឆ្នាំ​២០២០ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​មួយ​ដែល​មានឈ្មោះ​ថា «The warrior NIGHT»​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្លិប​វិសាខា ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ថ្មី និង​អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ ។ កម្មវិធី​នេះ​រៀបចំ​ឡើង​ដើម្បី​បង្ហាញ នូវ​ចក្ខុវិស័យ​ធំ​ៗ​មួយ​ចំនួន ជា​ពិសេស​ការ​ពង្រឹង សមត្ថភាព​យុវជន ត្រៀម​ឆ្ពោះទៅ​រក​ភាព​ជោគ ជ័យ​ក្នុង​រដូវ​កាល​ថ្មី​។

លោក រ៉ា នូ​វិ​បុត្រ នាយក​ប្រតិបត្តិ​ក្លិប​បាល់ ទាត់​វិសាខា​បានឱ្យ​ដឹង​ថា ចក្ខុវិស័យ​របស់​ក្លិប​បាល់​ទាត់​វិសាខា​សម្រាប់​រដូវ​កាល​ថ្មី​ឆ្នាំ​២០២០​នេះ​មិន​ត្រឹមតែ​ចង់​ពង្រឹងសមត្ថភាព​យុវជន​លើ​ផ្នែក​កីឡា​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ គឺ​មាន​បំណង​ចង់​ពង្រឹង​ទាំង​ផ្នែក​ការ​សិក្សា​ចំណេះដឹង​ទូទៅ និង​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​ទីលាន​បាល់ទាត់ និង​បាល់ទះ​ទៀត​ផង ។ លោក​បន្ត​ថា ថ្វី​ដ្បិតតែ​ក្លិប​វិសាខា​ទើបតែ​បង្កើត​ឡើង​បាន​ប្រហែល​៥​ឆ្នាំ​ក្ដី​តែ​ក្លិប​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​ដើម្បី​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​និង​ធនធាន កីឡាករ ។

បច្ចុប្បន្ន​ក្លិប​វិសាខា​មាន​ក្រុម​យុវ​ជន អាយុ​ក្រោម​១៥​ឆ្នាំ និង​១៧​ឆ្នាំ ហើយ​ក៏​មាន​គម្រោង​ជ្រើស​រើស​យុវជន​អាយុ​ក្រោម​១៤​ឆ្នាំ​ទៀត​ផង ។ ចំណែក​ក្រុមកីឡា​បាល់ទះ​វិញ​គឺជា​មូលដ្ឋាន​បណ្ដុះ​បណ្ដាល​ដ៏​ធំ​របស់​ក្រុម​បាល់ទះ​ជម្រើសជាតិ​សម្រាប់​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​តំណាង​ឱ្យ​ជាតិ ។

លោកនាយក​ប្រតិបត្តិ​រូប​នេះ​បានឱ្យ​ដឹង​ទៀត​ថា ចំពោះ​ផែនការអភិវឌ្ឍន៍​ការ​សិក្សា​វិញ សព្វថ្ងៃ​ក្លិប​បាន​ផ្ដល់​នូវ​អាហារូបករណ៍​ដើម្បី​បន្ត​ការ​សិក្សា​សម្រាប់​កីឡាករ​ឈុត​ធំ​ទាំង​កីឡាបាល់ទាត់​និង​បាល់ទះ ហើយ​នៅ​មាន​បុគ្គលិក​ឬ​គ្រូ​ក៏​ដូច​គ្នា​ដែរ​បើ​មាន​អ្នក​ណា​ចង់​រៀន​ជំនាញ​អ្វី​បន្ថែម​ទៀត​នោះ​ក្លិប​នឹង​លើកទឹកចិត្ត​និង​ជួយ​ទៅ​តាម​ការ​ជាក់ស្ដែង​តាមតែ​អាច​ធ្វើ​ទៅ​បាន ។

ដោយឡែក​ចំពោះ​ចក្ខុវិស័យ​ក្នុង​ការ​អភិវឌ្ឍ​ទៅ​លើ​វិស័យ​កីឡា​វិញ​នោះ​បច្ចុប្បន្ន ក្លិប​មាន​ទីលាន​ប្រកួត​បាល់ទាត់​និង​បាល់ទះ​ផ្ទាល់ខ្លួន​ដ៏​ធំ​និង​មាន​លក្ខណៈ​គ្រប់គ្រាន់​តាម​ស្តង់ដា​អន្តរជាតិ​ត្រឹម​ត្រូវ ។ ទីលាន​ប្រកួត​បាល់ទាត់​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​រហូត​ដល់​ទៅ​៨​ពាន់​នាក់​ឯណោះ ប៉ុន្តែ​នៅ​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ​ក្លិប​នៅ​មាន​បំណង​ចង់​ពង្រីក​កន្លែង​អង្គុយ​ទស្សនា​ឱ្យ​បាន​ច្រើន​ជាង​នេះ​ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​របស់​អ្នកគាំទ្រ​ដែល​កំពុង​តែ​មានការ​កើន​ឡើងជា​លំដាប់ ។

មិនតែប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​លី​គ​កំពូល និង​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន​រដូវ​កាល​ថ្មី​នេះ​ទៀត​ក្លិប​បាល់ទាត់​វិសាខា​បាន​ត្រៀមខ្លួន​រួចរាល់​អស់ហើយ ដូច​ជា​ឈុត​សម្លៀក​បំពាក់​សម្រាប់​ការ​ប្រកួត​និង​ការ​ពង្រឹងសមត្ថភាព​កីឡាករ​ឱ្យ​កាន់តែ​ខ្លាំង​ជាង​មុន​ដើម្បី​ត្រៀម​ធ្វើការ​ប្រកួតប្រជែង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ