ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចាយវាយ​អត់​ប្រយោជន៍​ដែល​បុគ្គល​ជោគជ័យ​មិន​ចំណាយពេល​លុយ​លើ

4 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​បង្កើន​ប្រាក់​ចំណូល​របស់​ខ្លួន​ដោយ​បង្កើត​អាជីវកម្ម​លើ​ប្រព័ន្ធ​សង្គម​ដើម្បី​លក់​ផលិតផល​ផ្សេង​ៗ ប៉ុន្តែ​សម្រាប់​បុគ្គល​មួយ​ចំនួន​ទៀត ពួក​គេ​កសាង​ទ្រព្យសម្បត្តិ​ខ្លួន​តែ​ពី​ទម្លាប់​ចាយវាយ​និង​សន្សំ​លុយ​ដែល​ឆ្លាត​វៃ​តែ​ប៉ុន​នោះ​។ បុគ្គល​ដែល​ជោគជ័យ​កម្រ​ចាយវាយ​ខ្ចះ​ខ្ជាយ​លើ​ផលិតផល ឬ​សេវាកម្ម​ដែល​មិន​ផ្តល់​ផល​ចំណេញ​ដល់​ពួក​គេ​វិញ​ណាស់​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ក្លាយជា​មនុស្ស​ក្នុង​ចំណោម​បុគ្គល​ជោគជ័យ​ទាំងនោះ អ្នក​គួរ​ឈប់​ចំណាយ​ពេលវេលា និង​ថវិកា​លើ​ការ​ចាយវាយ​ខាងក្រោម​នេះ​៖ ១. ប្រាក់​ពិន័យ​ព្រោះ​ការ​យឺតយ៉ាវ…

មនុស្ស​ជា​ច្រើន​បង្កើន​ប្រាក់​ចំណូល​របស់​ខ្លួន​ដោយ​បង្កើត​អាជីវកម្ម​លើ​ប្រព័ន្ធ​សង្គម​ដើម្បី​លក់​ផលិតផល​ផ្សេង​ៗ ប៉ុន្តែ​សម្រាប់​បុគ្គល​មួយ​ចំនួន​ទៀត ពួក​គេ​កសាង​ទ្រព្យសម្បត្តិ​ខ្លួន​តែ​ពី​ទម្លាប់​ចាយវាយ​និង​សន្សំ​លុយ​ដែល​ឆ្លាត​វៃ​តែ​ប៉ុន​នោះ​។

បុគ្គល​ដែល​ជោគជ័យ​កម្រ​ចាយវាយ​ខ្ចះ​ខ្ជាយ​លើ​ផលិតផល ឬ​សេវាកម្ម​ដែល​មិន​ផ្តល់​ផល​ចំណេញ​ដល់​ពួក​គេ​វិញ​ណាស់​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ក្លាយជា​មនុស្ស​ក្នុង​ចំណោម​បុគ្គល​ជោគជ័យ​ទាំងនោះ អ្នក​គួរ​ឈប់​ចំណាយ​ពេលវេលា និង​ថវិកា​លើ​ការ​ចាយវាយ​ខាងក្រោម​នេះ​៖

១. ប្រាក់​ពិន័យ​ព្រោះ​ការ​យឺតយ៉ាវ
បុគ្គល​ដែល​ជោគជ័យ​មិន​ធ្វើ​ឲ្យ​ខ្លួន​ធ្លាក់​ក្នុង​ស្ថាន​ការ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​បង់ថ្លៃ​ពិន័យ​ព្រោះតែ​ការ​យឺតយ៉ាវ​របស់​ខ្លួន​ទេ​។ ការ​បង់ថ្លៃ​សេវា​អ្វីមួយ​មិន​ទៀងពេល​អាច​ធ្វើ​ឲ្យ​មនុស្ស​ខាតបង់​ប្រាក់​ចំណូល​ជា​រៀង​រាល់​ខែ ដូច្នេះ​អ្នក​គួរ​ទេ​មាន​ទម្លាប់​ចេះ​គ្រប់គ្រង​ការ​ចាយវាយ​ទាំងនេះ​ឲ្យ​បាន​ច្បាស់លាស់​។

២. ការ​ទិញ​តាម​ចិត្ត​ចង់
តើ​អ្នក​ធ្លាប់​ទៅ​ហាង​ទំនិញ​ដើម្បី​ទិញ​អ្វីមួយ​តែ​ត្រលប់​មក​ផ្ទះ​វិញ​ជាមួយនឹង​ទំនិញ​មួយ​ស្បោង​ធំ​ទេ? មិន​ថា​ហាង​នោះ​មានការ​លក់​បញ្ចុះតម្លៃ ឬ​មានការ​ទិញ​មួយ​ថែម​មួយ​ទេ ទម្លាប់​ចាយវាយ​ទាំងនេះ​អាច​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​របស់​អ្នក​។ បុគ្គល​ដែល​ជិ​គ​ជ័យ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​គ្រោងទុក​មុន ហើយ​ការ​ទិញ​តាម​ចិត្ត​ចង់​ជា​អ្វី​ដែល​ពួក​គេ​ជៀសវាង​ដាច់ខាត​។

៣. អចលនទ្រព្យ​ដែល​មិនល្អ
លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) មិន​ដែល​ប្តូរ​លំនៅ​ដ្ឋា​ន​ម្តង​ទេ​តាំងពី​លោក​ប្តូរ​ទៅ​រស់នៅ​ផ្ទះ​ដែល​លោក​បាន​ទិញ​ក្នុង​ឆ្នាំ ១៩៥៨ ក្នុង​តម្លៃ ៣១,៥០០​ដុល្លារ​មក​។ ប៉ុន្តែ​កាលពី​ឆ្នាំ ១៩៧១ លោក​បាន​ទិញ​ផ្ទះ​មួយ​តម្លៃ ១៥០,០០០​ដុល្លារ និង​បាន​ដាក់​វាល​ក់លើ​ទីផ្សារ​ក្នុង​តម្លៃ ១១​លាន​ដុល្លារ​ផង​ដែរ​កាលពី​ដើមឆ្នាំ ២០១៧​កន្លង​មក​។

អ្នកជំនាញ​បាន​ផ្តល់​យោបល់​មក​ថា សម្រាប់​អ្នក​ដែល​រក​ទិញ​អចលនទ្រព្យ ពួក​គេ​គួរតែ​រក​អចលនទ្រព្យ​ដែល​ប្រៀប​បានជា​ក្បាលម៉ាស៊ីន​ក្នុង​ការ​រក​ប្រាក់​ចំណូល មិនមែន​ជា​កន្លែង​ដែល​ពួក​គេ​ចង់​ស្នាក់​នៅទេ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ