ចង់បានសក់ស្អាតមិនពិបាកឡើយ!ហើយក៏មិនចាំបាច់ចំណាយប្រាក់អស់ច្រើនដែរ ក៏ព្រោះមានរូបមន្តបែបធម្មជាតិអាចជួយអ្នកបានយ៉ាងងាយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីរបៀបប្រើប្រាស់ប្រទាលកន្ទុយក្រពើដើម្បីជួយឱ្យសក់ស្រស់ស្អាតបែបធម្មជាតិ ៖
១. រូបមន្តជួយឱ្យសក់ឆាប់ដុះក្រាស់ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាសាច់ ឬជែលប្រទាលកន្ទុយក្រពើលើស្បែកក្បាលស្អាត។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។
២. រូបមន្តជួយឱ្យសក់កាន់តែទន់រលោងនិងភ្លឺជាងមុន ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រានតែម៉ាស្សាជែលប្រទាលកន្ទុយក្រពើស្រស់ៗផ្ទាល់លើស្បែកក្បាលនិងសក់ដើម្បីរំញោចលំហូរឈាម។ ទុកចោលសម្រាប់រយៈពេល ១៥ នាទីសឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហ។ អ្នកនឹងសម្គាល់ឃើញថាសក់មានភាពរលោងនិងភ្លឺជាងមុន។
៣. រូបមន្តកម្ចាត់អង្គែ ៖ មុនពេលងូតទឹក ចូរលាបទឹកប្រទាលកន្ទុយក្រពើលើសក់និងស្បែកក្បាល។ លាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃ។
៤. ដោះស្រាយបញ្ហាសក់ឡើងប្រេងខ្លាំង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយសាប៊ូកក់សក់ប្រភេទស្រាល ១ ពែងជាមួយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយនិងជែលប្រទាលកន្ទុយក្រពើ ១ ស្លាបព្រាកាហ្វេអោយសព្វចូលគ្នា។ បន្ទាប់មកកក់សក់ជាមួយសាប៊ូដែលលាយរួចដូចពេលធម្មតាអោយបានយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍។
សម្រាប់សាប៊ូដែលនៅសល់អ្នកអាចចាក់ចូលក្នុងដបស្អាតមួយរួចដាក់ចូលក្នុងទូរទឹកកកដើម្បីរក្សាទុកប្រើពេលក្រោយបានយូររហូតដល់ទៅ ១ សប្តាហ៍ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ