ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ម្ល៉េះ​! ដើរ​ចែកចាយ​ជិត​១​គីឡូ​នៅ​ចំណុច​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ទី​៧ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​ចាត់​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ដឹក​ជញ្ជូន​គ្រឿងញៀន​ជិត​១​គីឡូក្រាម ដើរ​ចែកចាយ​នៅ​ចំណុច​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ ។ ជនសង្ស័យ​ឈ្មោះ ប៉ិច…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ទី​៧ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​ចាត់​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ដឹក​ជញ្ជូន​គ្រឿងញៀន​ជិត​១​គីឡូក្រាម ដើរ​ចែកចាយ​នៅ​ចំណុច​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ ។

ជនសង្ស័យ​ឈ្មោះ ប៉ិច សុខ​ជា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២០ ។

លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែមករា កម្លាំង​ជំនាញ​ការិយាល័យ​ទី​៧ ដឹកនាំ​ដោយ​លោក យ៉េ​ង ប៊ុ​ន​ណា ក្រោម​ការ​សម្របសម្រួល​ពី​សំណាក់​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រើ​វិធាន​ញុះញុង​ចុះ​បង្ក្រាប​លើ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​១​ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​កំពុង​ធ្វើ​ចរាចរ​គ្រឿងញៀន​នៅ​ចំណុច​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ ស្ថិត​ក្នុង​ទឹកដី​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

លោក ឡឹ​ក វណ្ណៈ បន្ត​ថា ជា​លទ្ធផល​សមត្ថកិច្ច​ចាប់​យក​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​.​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​ជិត​១​គីឡូក្រាម ។

ក្រោយ​ការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​ផ្លូវច្បាប់ ហើយ​ជនសង្ស័យ​ក៏​ត្រូវ​បាន​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​.​ពី​បទ​ចែកចាយ និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​នឹង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើប​សួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ