ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​មិត្ត​ល្អ​មែន ! រង្វាន់ ៥០​លាន​រៀល​​ពី​ស្រា​បៀរ កម្ពុជា ចែក​គ្នា​៤​នាក់ ទោះ​មិនមែន​ជា​អ្នក​គាស់​ក៏​ដោយ

4 ឆ្នាំ មុន
  • ភ្នំពេញ

ការ​ជួបជុំ​មិត្ត​ភ័ក្តិ​ក្រោយ​បើក​ប្រាក់ខែ​ជា​រឿង​ធម្មតា​ទៅ​ហើយ ដើម្បី​បន្ធូរ​អារម្មណ៍ ។ ចុះបើ​ការ​ជួបជុំ​គ្នា​នាំ​មក​នូវ​សំណាងល្អ​បាន​ឈ្នះ​រង្វាន់​ធំ​ទៀត​នោះ មិន​កាន់តែ​ពិសេស ! លោក ហេង ឈុ​ន​អ៊ឹម ជា​បុគ្គលិក​នៅ​រោងចក្រ​មួយ…

ការ​ជួបជុំ​មិត្ត​ភ័ក្តិ​ក្រោយ​បើក​ប្រាក់ខែ​ជា​រឿង​ធម្មតា​ទៅ​ហើយ ដើម្បី​បន្ធូរ​អារម្មណ៍ ។ ចុះបើ​ការ​ជួបជុំ​គ្នា​នាំ​មក​នូវ​សំណាងល្អ​បាន​ឈ្នះ​រង្វាន់​ធំ​ទៀត​នោះ មិន​កាន់តែ​ពិសេស !

លោក ហេង ឈុ​ន​អ៊ឹម ជា​បុគ្គលិក​នៅ​រោងចក្រ​មួយ ដែល​ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ មានសំណាង​ត្រូវ​រង្វាន់​ទឹកប្រាក់ ៥០​លាន​រៀល ពី​ស្រា​បៀរ កម្ពុជា ថ្ងៃ​ទី​១០ ខែមករា ជា​ថ្ងៃ​បើកប្រាក់​ខែ​របស់​គាត់ ។

លោក​បាន​រៀបរាប់​ថា​៖ «​ថ្ងៃ​ឈ្នះ​ហ្នឹង​ខ្ញុំ​ចូល​លុយ​គ្នា​ទិញ កម្ពុជា មួយ​កេស ហូប​ជុំ​គ្នា​៤​នាក់ ហើយ​​កំប៉ុង​ដែល​មាន​តម្លៃ​ស្មើ ៥០​លាន​រៀល​នោះ គឺ​កំប៉ុង​ចុង​ក្រោយ គាស់​ដោយ​ខ្ញុំ​ខ្លួនឯង​ផ្ទាល់។ បើ​ទោះបីជា​អ៊ីចឹង​រង្វាន់ ៥០​លាន​រៀល​នេះ ខ្ញុំ​មិន​អាច​យក​តែ​ម្នាក់ឯង​ទេ ខ្ញុំ​នឹង​បែងចែក​គ្នា ៤​នាក់​ស្មើ​តែ​ម្តង ព្រោះ​នេះ​រាប់​ថា​ជា​សំណាង​រួម​» ។

លោក​បន្ត​ថា​៖ «​ចំណែក​ដែល​ខ្ញុំ​ត្រូវ​បាន​នោះ វា​បាន​ជួយ​ខ្ញុំ​សង​ធនាគារ​បង្ហើយ ដែល​ខ្ញុំ​តឹងទ្រូង​ត្រូវ​សង​អស់​រាប់​ឆ្នាំ​មក​ហើយ ។ ជា​ពិសេស​ខ្ញុំ​ត្រៀម​ទិញ​កាដូ​អនុស្សាវរីយ៍​ដល់​ភរិយា​ខ្ញុំ​នូវ​កងដៃ​មួយ​ឈុត​ផង​ដែរ សម្រាប់​ពាក់​ចូល​ឆ្នាំ​ចិន​» ។ ពិសា​ដោយ​ការ​ទទួលខុសត្រូវ ! ៕ ដោយ​សហ​ការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ