Juventus ត្រៀម​១៥០​លាន​ផោន ​យក​តារា​ឆ្នើម​របស់Liverpool


យោង​តាម​កាសែត The Sun បាន​អះអាង​ថា ក្រុម​សេះបង្កង់ Juventus កំពុងសម្លឹងមើល​ការ​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក សម្រាប់​ការ​នាំ​យក​ខ្សែការពារ​ឆ្នើម Virgil van Dijk របស់​ក្រុម Liverpool នៅ​រដូវ​កាល​ក្រោយ​ ។

បេក្ខភាព​ដណ្តើម​ពានរង្វាន់ Ballon d’or រដូវ​កាល​មុន ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ក្រុម Liverpool ជាមួយ​កំណត់​ត្រា​ថ្មី​ៗ​ មិន​គួរ​ឱ្យ​ជឿ​របស់​គេ​ ។

ប្រភព​ដដែល​បាន​បន្ត​ថា Juventus ត្រៀម​កញ្ចប់​ទឹក​ថវិកា១៥០​លាន​ផោន ដើម្បី​នាំ​យក​ខ្សែការពារ​ហូ​ឡង់​វ័យ​២៨​ឆ្នាំ​រូប​នេះ មក​កាន់​ទឹកដី Allianz Stadium ហើយនឹង​ធ្វើ​ឱ្យ​រូបគេ​ក្លាយជា ខ្សែការពារ​ថ្លៃ​ជាងគេ​បំផុត​នៅ​លើ​ពិភព​លោក ជា​លើក​ទី​២ ខណៈ​ដែល​បច្ចុប្បន្ន Harry Maguire របស់​ក្រុម Manchester United គឺជា​ខ្សែការពារ​ថ្លៃ​បំផុត ​លើ​លោក​ជាមួយ​តម្លៃ៨៥​លាន​ផោន ។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ