ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៀសវាង​ដាច់ខាត​មិន​ត្រូវធ្វើ​រឿង​នេះ ពេល​អស់​លុយ​ពី​កាបូប !

4 ឆ្នាំ មុន

មិន​មាន​នរណា​ចូល​ចិត្ត​ចាយវាយ​លុយ​ដល់​អស់ពី​កាបូប​ទេ​ព្រោះ​វា​បង្ក​ជា​អារម្មណ៍​ស្ត្រេ​ស មិន​ស្រួល​ក្នុង​ខ្លួន និង​ប៉ះពាល់​ដល់​គោលដៅ​ផ្សេង​ៗ​ដែល​យើង​បាន​កំណត់​ទុក​សម្រាប់​ខ្លួនឯង​ជាដើម ។ ជាក់ស្តែង​ស្ថាន​ការ​ហិរញ្ញវត្ថុ​របស់​មនុស្ស​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​គេ​ទាំងស្រុង​ទេ ប៉ុន្តែ​មនុស្ស​នៅ​តែ​អាច​គ្រប់គ្រង​ផ្នែក​មួយ​ចំនួន​បាន​ដើម្បី​ជៀសវាង​ហានិភ័យ និង​បញ្ហា​សម្រាប់​ថ្ងៃ​មុខជា​ពិសេស​នៅ​ពេល​ដែល​អ្នក​មិន​មាន​លុយ​ច្រើន​សម្រាប់​ខែ​ថ្មី​នេះ ។ ប្រសិនបើ​អ្នក​ធ្លាក់ខ្លួន​ចូល​ក្នុង​ស្ថាន​ការ​ដូច​ខាងលើ ចូរ​ចៀសវាង​ដូច​តទៅ​៖…

មិន​មាន​នរណា​ចូល​ចិត្ត​ចាយវាយ​លុយ​ដល់​អស់ពី​កាបូប​ទេ​ព្រោះ​វា​បង្ក​ជា​អារម្មណ៍​ស្ត្រេ​ស មិន​ស្រួល​ក្នុង​ខ្លួន និង​ប៉ះពាល់​ដល់​គោលដៅ​ផ្សេង​ៗ​ដែល​យើង​បាន​កំណត់​ទុក​សម្រាប់​ខ្លួនឯង​ជាដើម ។ ជាក់ស្តែង​ស្ថាន​ការ​ហិរញ្ញវត្ថុ​របស់​មនុស្ស​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​គេ​ទាំងស្រុង​ទេ ប៉ុន្តែ​មនុស្ស​នៅ​តែ​អាច​គ្រប់គ្រង​ផ្នែក​មួយ​ចំនួន​បាន​ដើម្បី​ជៀសវាង​ហានិភ័យ និង​បញ្ហា​សម្រាប់​ថ្ងៃ​មុខជា​ពិសេស​នៅ​ពេល​ដែល​អ្នក​មិន​មាន​លុយ​ច្រើន​សម្រាប់​ខែ​ថ្មី​នេះ ។

ប្រសិនបើ​អ្នក​ធ្លាក់ខ្លួន​ចូល​ក្នុង​ស្ថាន​ការ​ដូច​ខាងលើ ចូរ​ចៀសវាង​ដូច​តទៅ​៖
១. ចៀសវាង​បង់​រំលស់​រថយន្ត​ថ្មី ឬ​គ្រឿង​អេ​ឡិច​ត្រូ​និក​ថ្មី​ៗ ។ ពេល​ដែល​អ្នក​មិន​មាន​លុយ​ច្រើន អ្នក​មិន​អាច​កាត់​បន្ថយ​ប្រាក់​ចំណូល​ប្រចាំខែ​របស់​ខ្លួន​បន្ថែម​ដោយ​បង់​រំលស់​ដើម្បី​ផលិតផល​អ្វីមួយ​ឡើយ​ព្រោះ​វា​ប្រៀប​បានជា​បង្កើន​បំណុល​សម្រាប់​ខ្លួនឯង​តែ​ប៉ុណ្ណោះ ។

២. ចៀសវាង​ឲ្យ​លុយ​អ្នក​ដទៃ​ខ្ចី ឬ​ធានា​ជំនួស​អ្នក​ដទៃ ។ ប្រសិនបើ​អ្នក​មិន​មាន​លុយ​សម្រាប់​ខ្លួនឯង​ហើយ វា​មាន​ន័យ​ថា​អ្នក​ក៏​មិន​មាន​លុយ​សម្រាប់​អ្នក​ដទៃ​ដែរ ។ ហើយ​ការ​ធានា​ឲ្យ​មនុស្ស​ម្នាក់​ទៀត​ខ្ចី​លុយ​អ្នក​ដទៃ​មាន​ន័យ​ថា​អ្នកមាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​សង​លុយ​ជំនួស​ពេល​ដែល​កូនបំណុល​មិន​អាច​សងបំណុល​ម្ចាស់​ដើម​បាន ។

៣. ចៀសវាង​កុហក​អ្នក​ដទៃ​ថា​អ្នកមាន​លុយ​ច្រើន​ជាង​ការ​ពិត​ជាក់ស្តែង ។ ប្រសិនបើ​មនុស្ស​ដទៃ​គិត​ថា​អ្នកមាន​លុយ ពួក​គេ​នឹង​រំពឹង​ទុក​ថា​អ្នក​នឹង​ចាយ​លុយ​ច្រើន​ដែរ​ហើយ ។ ដូច្នេះ​អ្នក​មិន​ចាំបាច់​ឲ្យ​អ្នក​ដទៃ​ដឹង​ពី​ស្ថាន​ការ​ហិរញ្ញវត្ថុ​របស់​អ្នក​ទេ តែ​អ្នក​ក៏​មិន​គួរ​កុហក​ពួក​គេ​ថា​អ្នកមាន​លុយ​ច្រើន​ដែរ ។

៤. ចៀសវាង​ចំណាយពេល​ទំនេរ​ធ្វើ​អ្វី​ដែល​មិន​មាន​ប្រយោជន៍​៖
មាន​កិច្ចការ​ជា​ច្រើន​ដែល​អ្នក​អាច​ធ្វើ​ពេល​ដែល​ខ្លួន​ទំនេរ​ពី​ការងារ​ដើម្បី​រក​លុយ​បន្ថែម ដូច​ជា​ការងារ​ក្រៅ​ម៉ោង អាជីវកម្ម​តូចតាច ឬ​ការ​សិក្សា និង​អភិវឌ្ឍន៍​ខ្លួន​បន្ថែម​ដើម្បី​ឲ្យ​អ្នក​អាច​សុំ​ថ្លៃ​បន្ថែម​ជាដើម ។

៥. ចៀសវាង​ខ្ជះខ្ជាយ​ភ្លើង និង​ទឹក ។ មាន​សេវា​សំខាន់​ៗ​ពីរ​ដែល​អ្នក​អាច​គ្រប់គ្រង​បាន គឺ​សេវា​អគ្គិសនី និង​ទឹក ។ ដូច្នេះ​អ្នក​អាច​សន្សំ និង​កាត់​បន្ថយ​ការ​ចំណាយ​ច្រើន​ដោយ​គ្រាន់តែ​បិទ​ភ្លើង​ពេល​ដែល​អ្នក​មិន​ប្រើ និង​កុំ​បើកទឹក​ចោល​ជាដើម ។

៦. ចៀសវាង​ការ​លេងល្បែង ។ ល្បែង​មិន​ដែល​ជា​គំនិតល្អ​ទេ ។ វា​អាច​ធ្វើ​ឲ្យ​មនុស្ស​ដែល​មានទ្រព្យ​សម្បត្តិ​បាត់បង់​អ្វី​គ្រប់យ៉ាង​ក្នុង​ពេល​តែ​មួយ​ពព្រិច​ភ្នែក ។ ហើយ​អ្នក​មិន​គួរ​ពឹងផ្អែក​វា​ដើម្បី​ផ្លាស់​ប្តូរ​ជោគវាសនា​របស់​អ្នក​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ