ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន UFC បង្ហើប​ពី​អ្នក​បន្ទាប់ ដែល​ត្រូវ​​ប៉ះConor McGregor

4 ឆ្នាំ មុន

យោង​តាម​ប្រភព​ពី Sportbible បានឱ្យ​ដឹង​ថា ប្រធាន​កីឡា​គុន​ចម្រុះ UFC លោក Dana White បាន​និយាយ​ថា អ្នក​ឈ្នះ​ក្នុង​ការ​ប្រកួត​រវាង…

យោង​តាម​ប្រភព​ពី Sportbible បានឱ្យ​ដឹង​ថា ប្រធាន​កីឡា​គុន​ចម្រុះ UFC លោក Dana White បាន​និយាយ​ថា អ្នក​ឈ្នះ​ក្នុង​ការ​ប្រកួត​រវាង Khabib Nurmagomedov និង Tony Ferguson នឹង​ត្រូវ​ទៅ​ប៉ះ Conor McGregor​។

នៅ​ពេល​ដែល​ត្រូវ​បាន​សួរ​ថា តើ​អ្នក​ណា​ជា​អ្នក​ត្រូវ​ជួប McGregor នៅ​ក្នុង​កម្មវិធី Jim Rome Show ? លោក Dana White បាន​ឆ្លើយ​ថា​«​មុខជា​អ្នក​ឈ្នះ​រវាង​ការ​ប្រកួត​របស់ Khabib និង Tony»​។

មុន​ការ​ប្រកួត​រវាង​កីឡាករ​ទាំង​ពីរ​មក​ដល់ លោក​បាន​បង្ហើប​ថា​«​វា​គឺជា​ការ​ប្រយុទ្ធ​គ្នា​ដ៏​អស្ចារ្យ ខ្ញុំ​មិន​អាច​ដឹង​ថា​នរណា​ឈ្នះ​នោះ​ទេ ប៉ុន្តែ​មនុស្ស​ភាគច្រើន​គិត​ថា Khabib»​។

រំលឹក​ជូន​ថា Conor McGregor ទើបតែ​បាន​ផ្តួល​កីឡាករ​អា​មេ​រិ​ក Donald Cerrone កាលពី​ថ្ងៃ​ទី​១៨ ខែមករា កន្លង​ទៅ​ថ្មី​ៗ ដែល​ធ្វើ​ឡើង​ក្នុង​ទីក្រុង Las Vegas សហរដ្ឋ​អាម​រិ​ក ហើយ​ក៏​ជា​ការ​វិល​ត្រឡប់​មក​កាន់ UFC វិញ ចាប់តាំងពី​ការ​ប្រកាស​ចូល​និវត្តន៍​កាលពី​ថ្ងៃ​ទី​២៦ ខែ​មិ​នា ឆ្នាំ​២០១៩ ។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​រវាង​កីឡាករ Khabib Nurmagomedov និង Tony Ferguson នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២០ខាង​មុខ​នេះ នៅ​កីឡដ្ឋាន Barclays Center ទីក្រុង​ញូ​វ​
យ៉​ក សហរដ្ឋអាមេរិក​ ។

អត្ថបទសរសេរ ដោយ