ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ចំណាត់ការ​ចុះ​រុះរើ​តូប​លក់ដូរ​សង់​លើ​ប្រឡាយ​​និង​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដោយ​មានការ​ចូលរួម​ដោយ​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​អភិបាលរង​ខណ្ឌ​ប៉ា​ង លី​ដា បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ ​និង​រំដោះ​យក​ចិញ្ចើម​ផ្លូវ​ ព្រមទាំង​ប្រឡាយ​អម​ផ្លូវជាតិ​លេខ​៤ ​​ដោយ​បាន​ធ្វើការ​រុះរើ​តូប​លក់ដូរ​មិន​រឹង​មាំ​ជា​ច្រើន​តូប​ដែល​បាន​សង់​រំលោភ​លើ​ប្រឡាយ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤…

រាជធានី​ភ្នំពេញ ​៖ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដោយ​មានការ​ចូលរួម​ដោយ​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​
៣ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​អភិបាលរង​ខណ្ឌ​ប៉ា​ង លី​ដា បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ ​និង​រំដោះ​យក​ចិញ្ចើម​ផ្លូវ​ ព្រមទាំង​ប្រឡាយ​អម​ផ្លូវជាតិ​លេខ​៤ ​​ដោយ​បាន​ធ្វើការ​រុះរើ​តូប​លក់ដូរ​មិន​រឹង​មាំ​ជា​ច្រើន​តូប​ដែល​បាន​សង់​រំលោភ​លើ​ប្រឡាយ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ បង្ក​ភាព​អនាធិបតេយ្យ​ និង​បាត់បង់​សណ្ដាប់​ធ្នាប់​ចរាចរណ៍​សោភ័ណ​ភាព​ដងផ្លូវ ជា​ពិសេស​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​គ្រប់​មជ្ឈដ្ឋាន​ថា ​អាជ្ញាធរ​បណ្ដែតបណ្ដោយ​ឲ្យ​បញ្ហា​ខាងលើ​នេះ​កើតឡើង​ ។

ប្រតិបត្តិការ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​៣ ​កុម្ភៈ ឆ្នាំ​២០២០ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចាប់ពី​ត្រង់​ចំណុច​ភូមិ​ព្រៃ​ស្វាយ រហូត​ដល់​ភូមិ​អូរ​ដឹ​ម ជា​ពិសេស​មុខ​សាលា​បឋម​សិក្សា​អូរ​ដឹ​ម សង្កាត់​ចោម​​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

អាជ្ញាធរ​បាន​ប្រាប់​ឲ្យ​ដឹង​ថា សំណង់​តូប​លក់ដូរ​ដែល​ត្រូវ​ធ្វើការ​រុះរើ​ចេញ​នា​ពេល​នោះ​ ជា​សំណង់​មិន​រៀប​រាយ​និង​គ្មាន​លក្ខណៈ​រឹង​មាំ​នោះ​ទេ តែ​បាន​សង់​ពី​ឈើ​និង​ឫស្សី​ប្រក​តង់​ហើយ​បាត​ក្រោម​ក្រាល​ដើម​ឫស្ស ជា​តូប​សម្រាប់​លក់ដូរ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន​សង់​នៅ​លើ​ប្រឡាយ​និង​លើ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤​។​កន្លង​មក​អាជ្ញា​ធរមាន​ក្ដី​ព្រួយបារម្ភ​ខ្លាំង​ណាស់​ចំពោះ​សុវត្ថិភាព​របស់​ពួក​គាត់​ដែល​បាន​នាំ​គ្នា​មក​តាំង​កន្លែង​រក​សុ​ី​បែប​នេះ ទន្ទឹម​និង​ការ​ព្រួយបារម្ភ​នេះ​ដែរ​អាជ្ញាធរ​ចាប់ពី​ភូមិ សង្កាត់ រហូត​ដល់​ខណ្ឌ​ក៏​បាន​សំណូមពរ​ឲ្យ​ពួក​គាត់​ដែល​បាន​សង់​រួច​ធ្វើការ​រុះរើ និង​អ្នក​ដែល​ពុំ​ទាន់​សង់​និង​មាន​បំណង​សង់​ថ្មី​កុំ​សង់​អី ។

ប៉ុន្តែ​ពួក​គាត់​មិន​ព្រម​ស្ដាប់​សោះ ផ្ទុយ​ទៅ​វិញ​អ្នក​សង់​រួច​មិន​ព្រម​រុះ​ទេ ចំណែក​អ្នក​សង់​ក្រោយ​នៅ​តែ​នាំ​គ្នា​សង់​ជា​បន្តបន្ទាប់​ទៀត​ទើប​ពេល​នេះ​លោក​អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ប៉ា​ង លី​ដា បាន​ដឹកនាំ​កម្លាំង​ដោយ​នាំ​យក​ទាំង​គ្រឿងចក្រ​ទៅ​ជាមួយ​ផង​ចុះ​ធ្វើការ​រុះរើ​ចេញ​តែ​ម្ដង​។

ប្រភព​ដដែល​បាន​បន្ត​ថា អាជ្ញារ​ធរ​មិន​អាច​ទុក​ឲ្យ​មាន​សំណង់​អនាធិបតេយ្យ​ស្ថិត​នៅ​បែប​នេះ​បាន​ទ​ព្រោះ​វា​បង្ក​ផល​ប៉ះពាល់​ជា​ច្រើន​ក្នុង​នោះ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ សណ្ដាប់ធ្នាប់​ចរាចរ និង​បង្ក​ភាព​អាប់អួរ​ដល់​សោភ័ណ​ភាព​ផ្លូវ​តែ​ម្ដង ។​ដូច្នោះ​ហើយ​ទើប​ចុះ​ធ្វើការ​រុះរើ​ដើម្បី​រំដោះ​ចិញ្ចើម​ផ្លូវ​សម្រាប់​ទុក​ជូន​អ្ន​ដំណើរ​ថ្មើរជើង​បាន​ដើរ​ស្រួល បញ្ចៀស​នូវ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ ដល់​បងប្អូន​អ្នកដំណើរ​ក៏​ដូច​ជា​បងប្អូន​ដែល​ជា​អ្នក​លក់ដូរ​ទាំងនោះ ហើយ​ក៏​ធ្វើ​ឲ្យ​ដងផ្លូវ​ស្រឡះ​ទូលាយ ក្រៅពី​នេះ​ក៏​បាន​រំដោះ​ប្រឡាយ​អម​ផ្លូវជាតិ​នេះ​ផង​ដែរ​។​

មិនតែប៉ុណ្ណោះ​ក៏​ធ្វើការ​ស្ដារ​ប្រឡាយ​ភ្លាម​ៗ​បន្ទាប់​ពី​រុះរើ​តូច​នោះ​រួច ព្រោះ​ប្រឡាយ​នៅ​ចំណុច​នោះ​មាន​ការ​កកស្ទះ​ទៅ​ដោយ​សម្រាម​ជា​ច្រើន ហើយ​អាជ្ញាធរ​សង្ឃឹមថា​ចាប់ពី​ពេល​នេះ​តទៅ​បងប្អូន​ទាំងអស់​និង​ឈប់​សង់​តូប​នៅ​ចំណុច​នោះ​ទៀត​ហើយ​៕

អត្ថបទសរសេរ ដោយ