ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ស្តីទី​ស្នើ​សង្គម​ស៊ី​វិល​ផ្តល់​ព័ត៌មាន​ពិត​ពី​បង្ហាញ​ប្រឈម​នៅ​មូលដ្ឋាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធាន​នី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង នាយក​រដ្ឋមន្ត្រី​ស្តីទី បាន​ស្នើ​ដល់​គ្រប់​អង្គការ​សង្គម​ស៊ី​វិល​ទាំង​ផ្តល់​ព័ត៌មាន​ពិត ពី​បង្ហាញ​ប្រឈម​នៅ​តាម​មូលដ្ឋាន ដើម្បី​ដោះស្រាយ​បង្ហាញ​ចៀសវាង​បំប៉ោង​ព័ត៌មាន ។…

រាជធាន​នី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង នាយក​រដ្ឋមន្ត្រី​ស្តីទី បាន​ស្នើ​ដល់​គ្រប់​អង្គការ​សង្គម​ស៊ី​វិល​ទាំង​ផ្តល់​ព័ត៌មាន​ពិត ពី​បង្ហាញ​ប្រឈម​នៅ​តាម​មូលដ្ឋាន ដើម្បី​ដោះស្រាយ​បង្ហាញ​ចៀសវាង​បំប៉ោង​ព័ត៌មាន ។ សម្តេច ស ខេ​ង បាន​លើក​ឡើង​ថា ក្នុង​វេទិការ​ស្តី​ពី​ភាព​ជា​ដៃគូ​រវាង​រដ្ឋាភិបាល និង​សង្គម​ស៊ី​វិល លើក​ទី​៤ នា​ព្រឹក ថ្ងៃ​ទី​០៣ ខែកុម្ភៈ​នេះ នៅ​ទីស្តីការក្រសួង​យ៉ាង​ដូច្នេះ ៖«​រាជរដ្ឋាភិបាល​ស្វាគមន៍​ជា​និច្ច ចំពោះ​ការ​ផ្តល់​របាយការណ៍​របស់​សង្គម​ស៊ី​វិល​ពិតប្រាកដ​ពី​បញ្ហា​ប្រឈម​នៅ​តាម​មូលដ្ឋាន ដើម្បី​ដោះស្រាយ​ដោយ​ជៀសវាង​បំប៉ោង​ព័ត៌មាន​» ។

សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា កន្លង​មកនេះ​ក្រសួងមហាផ្ទៃ​បាន​ទទួល​តែ​២​ករណី​ប៉ុណ្ណោះ​ទាក់ទង និង​ការ​សួរនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន​ចំពោះ​អង្គការ​សគម​ន៍​ស៊ី​វិល គឺ​នៅ​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ។ ប៉ុន្តែ​ករណី​នេះ​ត្រូវ​បាន​ក្រុមការងារ​របស់​អន្តរក្រសួង​បាន​ធ្វើការ​ទាក់ទង​ទៅ​អង្គការ​ផ្ទាល់​ដោយ​បាន​ដោះស្រាយ​បាន​រួចរាល់​ជា​ស្ថា​រ​ព ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា កន្លង​មក​អង្គការ​សង្គម​ស៊ី​វិល​ខ្លះ​បាន​លើក​ឡើង​មាន​បញ្ហា​រាប់រយ​ករណី​យើងខ្ញុំ​មិន​បដិសេធន៍​ទេ ប៉ុន្តែ​មាន​ច​ម្ង​ល់​ថា ហេតុ​អ្វី​បើ​មាន​ករណី​បែប​នេះ​គាត់​បាន​យក​ទៅ​ផ្សព្វផ្សាយ​ដោយ​មិន​ផ្ទាល់​មក​សមត្ថកិច្ច​របស់​រាជរដ្ឋាភិបាល​ដោះស្រាយ​ទៅ ។

សម្តេច​បាន​បន្ថែម​ថា ការ​មិន​ផ្តល់​ព័ត៌មាន​នេះ​ប្រៀ​ម​ដូច​ជា មានការ​លាក់លៀម ហើយ​មិន​តម្លាភាព​ហើយ​មិនមែន​ជា​ការ​កសាង​ភាព​ជា​ដៃគូ​បែរជា​ការ​មើលបំណាំ​គ្នា​ទៅ​វិញ ។ សម្តេច​បញ្ជាក់​ថា ៖«​យើងខ្ញុំ​ស្វាគមន៍​ព្រោះថា យើង​មាន​យន្តការ​អចិន្ត្រៃយ៍​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា ហើយ​មាន​យន្តការ​វេទិកា​តាម​មូលដ្ឋាន ដើម្បី​ទទួល​ដោះស្រាយ​បញ្ហា ។ អី​ញ្ចឹ​ង​បើ​ពួក​គាត់​លាក់​អីចឹង​មិនដឹង​ដោះស្រាយ​យ៉ាងម៉េច0x017d7 តែបើ​គាត់​លាតត្រដាង និង​បើកចំហរ ហើយ​មិន​ដោះស្រាយ​នោះ​ជា​កំហុស​របស់​សមត្ថកិច្ច​របស់​មន្ត្រី​រាជរដ្ឋាភិបាល និង​កំហុស​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​» ។

សម្តេច​ក៏​បាន​លើក​ឡើង បើសិន​សង្គម​ស៊ី​វិល​ធ្វើការ​ផ្សាយ​ព័ត៌មាន​បញ្ហា​ទាំង​រឿង​ពិត និង​រឿង​មិន​ពិត នោះ​អាច​ចាត់​ទុក​ថា ជា​ភាព​ចន្លោះ​ប្រ​យោង ឬ​ស្មារតី​សហការ​ការ​កសាង​ភាព​ជា​ដៃគូរ​របស់​អង្គការ​សង្គម​ស៊ី​វិល​ជាមួយ​រដ្ឋាភិបាល​មិនល្អ ។ សម្តេច​សង្កត់ធ្ងន់​ថា ៖«​អី​ញ្ចឹ​ង​ខ្ញុំ​ស្នើ​ព័ត៌មាន​កុំ​លាក់ បើ​មាន​ព័ត៌មាន​នៅ​កន្លែង​ណា​ប្រាប់​មក បើ​លាក់​យើង​មិន​ដូច្នេះ​ដោះស្រាយ​បែប​ណា ។ ផ្ទុយ​ទៅ​វិញ​បើ​គាត់ ផ្សាយ​ប​ន្ទុះ​ព័ត៌មាន​ថា ឆ្នាំ​នេះ​មាន​រាប់រយ​ករណី ។ សុំ​ឲ្យ​គាត់​ផ្តល់​ព័ត៌មាន​ជាក់លាក់​មក តែ​គាត់​អត់​ហ៊ាន​ផ្តល់​ទេ អី​ញ្ចឹ​ង​បាន​ន័យ​ថា គាត់​បំប៉ោង​ព័ត៌មាន ។ ខ្ញុំ​អាច​និយាយ​អីចឹង​ពីព្រោះ​ថា ឲ្យ​គាត់​ប​ញ្ជូ​លន​បញ្ជី​បញ្ហា​នឹង​មក​យើងខ្ញុំ​ចង់បាន​ត្រង់​នឹង​» ។

សម្តេច​ក៏​បាន​កំណត់​ឲ្យ​ក្រុមការងារ​របស់​រាជរដ្ឋាភិបាល​កំណត់​៦​ខែ​ម្តង ធ្វើ​បញ្ជី​បូក​សរុប​ពី​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ថា អ្វីខ្លះ​បាន​ដោះស្រាយ ហើយ​អ្វីខ្លះ​បាន​កើតឡើង​បន្ត​ដើម្បី​ដោះស្រាយ​បន្ត​ទៀត ។ នាយក​រដ្ឋមន្ត្រី​ស្តីទី​បាន​ស្នើ​ដោយ​គូសបញ្ជាក់​ថា ៖«​អ​ម្នេះ​តទៅ​យើង​គួរ​ផ្តល់​ព័ត៌មាន​ឲ្យ​គ្នា​ព្រោះថា យើង​សមាគម​ន៍ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​អាច​ចែក​ជា​២​ប្រភេទ គឺ​ប្រភេទ​តស៊ូ​មតិ និង​ប្រភេទ​ចូលរួម​គាំទ្រ​កម្មវិធី​របស់​រាជរដ្ឋាភិបាល​» ។ សម្តេច​បាន​បន្ត​ថា ទោះបីជា​យ៉ាងណា​ក្តី​រាជរដ្ឋាភិបាល​ប្តេជ្ញា​លើកទឹកចិត្ត​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូរ​យ៉ាង​ពិតប្រាកដ​ជាមួយ​អង្គការ​សង្គម​ស៊ី​វិល​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​តាម​មូលដ្ឋាន ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ក្រសួងមហាផ្ទៃ​បាន​កំពុង​សហការ​ជាមួយ​កម្មវិធី​អភិវឌ្ឍន៍​នៃ​អង្គការសហប្រជាជាតិ ដោយ​មានការ​គាំទ្រ​ពី​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ពង្រឹងសមត្ថភាព​របស់​អង្គការ​សង្គម​ស៊ី​វិល និង​មន្ត្រី​រាជរដ្ឋាភិបាល​ក្នុង​ការ​ចូលរួម​ចំណែក​ពង្រីង ដំណើរ​លទ្ធិប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ