ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញខ្លួន​លើក​ដំបូង Bergwijn ស៊ុត​ឱ្យ Spurs យក​៣​ពិន្ទុ​ពី Man City

4 ឆ្នាំ មុន

ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​ផ្តួល​ក្រុម​ភ្ញៀវ​មេឃ​ខៀវ Manchester City ក្នុង​ជំនួប​ស​ប្តា​ហ៍​ទី​២៥​នៃ​ក្របខ័ណ្ឌ Premier League ដោយ​លទ្ធផល…

ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​ផ្តួល​ក្រុម​ភ្ញៀវ​មេឃ​ខៀវ Manchester City ក្នុង​ជំនួប​ស​ប្តា​ហ៍​ទី​២៥​នៃ​ក្របខ័ណ្ឌ Premier League ដោយ​លទ្ធផល ២-០​។

អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​គឺ​កីឡាករ​ចំណូល​ថ្មី Steven Bergwijn បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​ការ​បង្ហាញខ្លួន​លើក​ដំបូង​សម្រាប់ Spurs នៅ​នាទី​៦៣ មុន​ពេល​ដែល​កីឡាករ​កូរ៉េ Son Heung-min បន្ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទី​៧១​។

លទ្ធផល​នេះ​បាន​ធ្វើ​ឱ្យ Spurs បន្ត​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៥ ដោយ​មាន​៣៧​ពិន្ទុ ខណៈ​បរាជ័យ​យប់មិញ​បាន​ធ្វើ​ឱ្យ Man City កាន់តែ​បន្ថែម​គម្លាត​កាន់តែ​ឆ្ងាយ​ពី​ក្រុម​កំពូល​តារាង Liverpool រហូត​ដល់​២២​ពិន្ទុ​។

សូម​រំលឹក​ថា​ ខ្សែបម្រើ​ស្លាប​ឆ្វេង Steven Bergwijn បាន​ផ្លាស់​មក​ចូលរួម​ជាមួយ Spurs ពី​ក្លិប PSV ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា​ ដែល​ទើប​បិទទ្វារក្នុង​តម្លៃ​២៦.៧​លាន​ផោន​ ។

អត្ថបទសរសេរ ដោយ