ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុស​កូ​រ៉ូ​ណា​ អ្នក​បាត់​បង់​ជីវិត​កើន​​ដល់​​៣៦២​នាក់​ហើយ ក្នុង​នោះ​​ម្នាក់​ក្រៅ​​ប្រទេស​ចិន

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ យោង​តាម​អាជ្ញាធរ​សុខាភិបាល​ចិន​ថា ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី បណ្ដាល​​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​​​ឡើង​ដល់​៣៦១​នាក់​ហើយ​នៅ​ចិន​ ភាគច្រើន​នៅ​ខេត្ត​ហ៊ូ​ប៉ី ​ដែល​មាន​ក្រុង​វូ​ហាន​ជាទី​ប្រជុំជន ប្រភព​ចាប់ផ្ដើម​នៃ​ការ​ចម្លង​វីរុស​នេះ ដែល​កាត់​ផ្ដាច់​រាល់​ការ​ចេញ​ចូល ខណៈ​ក្រុង​វេន​ហ្សួ​មាន​ប្រជាជន​៩​លាន​នាក់…

ប្រទេស​ចិន ៖ យោង​តាម​អាជ្ញាធរ​សុខាភិបាល​ចិន​ថា ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី បណ្ដាល​​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​​​ឡើង​ដល់​៣៦១​នាក់​ហើយ​នៅ​ចិន​ ភាគច្រើន​នៅ​ខេត្ត​ហ៊ូ​ប៉ី ​ដែល​មាន​ក្រុង​វូ​ហាន​ជាទី​ប្រជុំជន ប្រភព​ចាប់ផ្ដើម​នៃ​ការ​ចម្លង​វីរុស​នេះ ដែល​កាត់​ផ្ដាច់​រាល់​ការ​ចេញ​ចូល ខណៈ​ក្រុង​វេន​ហ្សួ​មាន​ប្រជាជន​៩​លាន​នាក់ ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​ទីក្រុង​ដែល​មានការ​រឹ​ត​ត្បិត​ដែរ ព្រោះ​មាន​អ្នក​ឆ្លង​២៦៥​នាក់​។

ជា​លើក​ដំបូង​ដែល​មាន​មនុស្ស​ម្នាក់​បាន​បាត់​បង់​ជីវិត​ ​នៅ​ក្រៅប្រទេស​ចិន គឺ​នៅ​ប្រទេស​ហ្វ៊ី​លី​ពីន​ ធ្វើ​ឲ្យ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​ឡើង​ដល់​៣៦២​នាក់​។ ​នេះ​បើ​យោង​តាម​អង្គការ​សុខភាព​ពិភព​លោក​ WHO​ ថា ហ្វ៊ី​លី​ពី​ន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ពី​ការ​បាត់​បង់​ជីវិត​ម្នាក់​​​ក្នុង​ទីក្រុង​ម៉ានីល នៃ​ជនជាតិ​ចិន​ម្នាក់នោះ​មាន​​អាយុ​៤៤​ឆ្នាំ មាន​ដើម​កំណើត​នៅ​ក្រុង​វូ​ហាន​។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ ខណៈ​ដែល​ប្រទេស​កាន់តែ​ច្រើន​បាន​បិទ​ព្រំដែន​របស់​ពួក​គេ ចំពោះ​បណ្ដា​មនុស្ស​មក​ពី​ចិន​។ វីរុស​នេះ​បាន​ឆ្លង​រាល​ដាន​ដល់​ប្រទេស​២៤​ហើយ​។

យោង​តាម​តុល្យការ​ចុង​ក្រោយ​ប្រកាស​នា​យប់​ថ្ងៃ​ទី​២​មក​ទី​៣​កុម្ភៈ​ថា ចំនួន​អ្នកបាត់​បង់​ជីវិត​​នៅ​ចិន​ឡើង​ដល់​៣៦១​នាក់ ក្នុង​នោះ​៥៧​នាក់ ​ក្នុង​ថ្ងៃ​ទី​២ ​កុម្ភៈ ​តែ​១​គត់​។ ចំណែក​អ្នក​ឆ្លង​នៅ​ចិន បាន​ឡើង​ដល់​ជាង​១៧.២០០​នាក់​។

ប្រឈម​មុខ​ចំពោះ​ការ​ឆ្លង​រាលដាល​នោះ​បណ្ដា​ប្រទេស​នៃ​ក្រុម ​G7 បើ​តាម​រដ្ឋមន្ត្រី​សុខាភិបាល​អា​ល្លឺ​ម៉​ង់​ថា នឹង​ផ្ដោត​លើ​ចម្លើយ​ឯកភាព​មួយ​។ លោក​ថា​ យើង​នឹង​បើក​ធ្វើ​សន្និសីទ​តាម​ទូរ​ស័ព្ទ​មួយ របស់​រដ្ឋមន្ត្រី​សុខាភិបាល​នៃ​ក្រុម​ប្រទេស​ G7​។ ចំណែក​អង្គការ​បណ្ដា​ប្រទេស​នាំ​ប្រេង​ចេញ ​OPEC និង​រុ​ស្ស៊ី​ជា​សម្ព័ន្ធមិត្ត នឹង​បើក​កិច្ចប្រជុំ​ខាង​បច្ចេកទេស​មួយ នា​ថ្ងៃ​ទី​៤ ​និង​ទី​៥ ​កុម្ភៈ​ នៅ​ទីក្រុង​វី​យែ​ន ដើម្បី​វិភាគ​ពី​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​ឆៅ​ទាក់​ទិ​នឹង​ការ​ឆ្លង​រាលដាល​នេះ ។

ប្រទេស​ម៉ុង​ហ្គោ​លី រុ​ស្ស៊ី នេ​ប៉ា​ល់​ បាន​បិទ​ព្រំដែន​គោក​របស់​ពួក​គេ​ជាមួយ​ចិន ហើយ​ប៉ា​ពូ​អា​ស៊ី​​នូ​វែ​ល​ហ្គី​ណេ បាន​បិទ​បណ្ដា​កំពង់​ផែ ​និង​ព្រ​លាន​យន្តហោះ​របស់​ខ្លួន សម្រាប់​ពួក​អ្នកដំណើរ​មក​ពី​អា​ស៊ី​។ សហរដ្ឋអាមេរិក អូស្ត្រាលី នូ​វែ​ល​ហ្សេ​ឡង់ អ៊ីរ៉ា​ក់ ​និង​អ៊ី​ស្រា​អែ​ល បាន​ហាមឃាត់​ជ ា​ពិសេស​មិន​ឲ្យ​ពួក​បរទេស​ដែល​ទើប​មក​ពី​ចិន​ចូល​ដែនដី​ពួក​គេ​។

ទន្ទឹម​នឹង​នេះ​ប្រតិបត្តិការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ពួក​ជនបរទេស​ដែល​ស្ថិត​នៅ​ប្រទេស​ចិន កំពុង​បន្ត​។ យន្តហោះ​បារាំង​ទី​២​ដែល​នាំ​ជនបរទេស មាន​៣០​សញ្ជាតិ​ខុស​គ្នា​មក​ពី​ក្រុង​វូ​ហាន បាន​ចុះ​ចត​នា​ថ្ងៃ​ទី​២ ​កុម្ភៈ ​នៅ​មូលដ្ឋាន​យោធា​មួយ​នា​ភាគ​អាគ្នេយ៍​បារាំង​។ នៅ​ម៉ា​រ៉ុ​ក​យន្តហោះ​១​គ្រឿង​ដែល​ដឹក​ជនជាតិ​ម៉ា​រ៉ុ​ក​១៦៧​នាក់ មក​ពី​ទីក្រុង​វូ​ហាន បាន​ចុះ​នៅ​ទីក្រុង​បេន​ស្លី​ម៉ា​ន​ស្ថិត​នៅ​ចន្លោះ​ក្រុង​រ៉ា​បាត ​និង​ក្រុង​កា​សា​ប្លង់​កា​។

នៅ​អ៊ី​តា​លី ​យន្តហោះ​យោធា​១​គ្រឿង​បាន​ហោះ​ចេញពី​ទីក្រុង​រ៉ូ​ម នា​ថ្ងៃ​ទី​២ ​កុម្ភៈ ​ទៅ​កាន់​ក្រុង​វូ​ហាន ហើយ​ត្រូវ​ជម្លៀស​មនុស្ស​៦៧​នាក់​ចេញពី​ទីនោះ​។ អាល់​ហ្សេ​រី​ក៏​ប្រកាស​ដែរ​ថា ខ្លូ​ន​នឹង​ធ្វើ​មាតុភូមិនិវត្តន៍ ជនជាតិ​ទុ​យ​នី​ស៊ី​១០​នាក់ ​និង​បណ្ដា​និស្សិត​លី​ប៊ី​ ជាប់​នៅ​វូ​ហាន តាម​សំណើ​របស់​​រដ្ឋាភិបាល​ប្រទេស​ទាំងនេះ រួម​នឹង​ជនជាតិ​អាល់​ហ្សេ​រី​៣៦​នាក់ ភាគច្រើន​ជា​និស្សិត​ដែល​ជាប់​គាំង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ