ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នូ ស៊ិ​ប ប្រាប់​មូលហេតុ​អត់​សល់​ទ្រព្យ ទោះ​ងារ​ជាតា​រា​ធ្លាប់​ល្បីឈ្មោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​នូ ស៊ិ​ប បាន​ធ្លាក់ខ្លួន​ឈឺ​កាលពី​ប្រមាណ​២​ឆ្នាំ​មុន ហើយ​គេ​បាន​ភ្ញាក់​ផ្អើល​ពេល​ដឹង​ថា លោក​នៅ​តែ​ផ្ទះ​ជួល​គេ​រាប់​ឆ្នាំ ក្នុង​ប​ង្ទ​ប់​តូច​មួយ​តម្លៃ​៥០​ដុល្លារ​។ ហើយ​ក៏​មាន​មនុស្ស​មួយ​ចំនួន​គិត​ថា លោក​អាច​នឹង​យក​ប្រាក់​ដែល​ធ្លាប់​មានបាន​ទៅ​ហ៉ឺ​ហា…

រាជធានី​ភ្នំពេញ ៖ លោក​នូ ស៊ិ​ប បាន​ធ្លាក់ខ្លួន​ឈឺ​កាលពី​ប្រមាណ​២​ឆ្នាំ​មុន ហើយ​គេ​បាន​ភ្ញាក់​ផ្អើល​ពេល​ដឹង​ថា លោក​នៅ​តែ​ផ្ទះ​ជួល​គេ​រាប់​ឆ្នាំ ក្នុង​ប​ង្ទ​ប់​តូច​មួយ​តម្លៃ​៥០​ដុល្លារ​។ ហើយ​ក៏​មាន​មនុស្ស​មួយ​ចំនួន​គិត​ថា លោក​អាច​នឹង​យក​ប្រាក់​ដែល​ធ្លាប់​មានបាន​ទៅ​ហ៉ឺ​ហា ចត​ចំ​ផ្លូវខុស ទើប​មិន​អាច​ស្តារ​ស្ថាន​ការ​បាន​។

យ៉ាងណា​ច​ម្ង​ល់​ទាំងអស់​ត្រូវ​បាន​លោក នូ ស៊ិ​ប លាតត្រដាង​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង ដែល​បាន​ជួប​ដោយ​ចៃដន្យ​ពេល​លោក​កំពុង​ច្រៀង​នៅ​ហាង​មួយ​កន្លែង​។ ក្នុង​រាយ​កាយ​ស្លេកស្លាំង សាច់​បាក់ នៅ​សេសសល់​កម្លាំង​ល្មម​ៗ ប្រឹង​ឈរ​ទប់​លំនឹង​ឱ្យ​ល្អ ស្រែកច្រៀង ដើម្បី​យក​ប្រាក់​ទុក​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​អតីត​តារាចម្រៀង​ល្បីឈ្មោះ នូ ស៊ិ​ប ដែល​អ្នក​ណា​ក៏​មានការ​ចាប់​អារម្មណ៍ ពេល​ឮ​សំឡេង​ដ៏​ពីរោះ​របស់​លោក​នៅ​តែ​ទទួលយក​បាន បើ​ទោះជា​ធ្លាក់ខ្លួន​ឈឺ​យូរថ្ងៃ​ក៏​ដោយ​។

រៀបរាប់​ពេល​សម្រាក​ពី​ការ​ច្រៀង លោក នូ ស៊ិ​ប បាន​និយាយ​ថា «​មាន​គេ​សួរ​លោក​ថា អត់​មាន​ផ្ទះ​សេសសល់​នឹង​គេ ព្រោះ​អ្វី? ធាតុ​ពិត​កន្លង​មក លោក​ធ្លាប់​មានផ្ទះ​ដែរ នៅ​ម្តុំ​ទួល​គោក ជា​ផ្ទះ​ក្នុង​ដី​ឡូ​តិ៍​រួម​មាន​៤​ទៅ​១០​គ្រួសារ​។ ក្រោយមក​លក់​ជា​ចំណែក​ៗ​ចែក​គ្នា ហើយ​ផ្ទះ​លោក​តូច​ជាងគេ​តម្លៃ​ក៏​ទាប ពេល​បាន​លុយ​ក៏​ទៅ​ទិញ​ផ្ទះ​១​ទៀត​ទាំង​ប្រឹង លុយ​អត់​គ្រប់​។ ពេល​នោះ​ហើយ ច្រៀង​ចេះ​តែ​ខំ បែប​ណា​ក៏​បង់​រំ​លោះ​ផ្ទះ​មិន​គ្រប់ ផ្សំ​លោក​មាន​បញ្ហា​ខ្លះ​នៅ​ជាប់​វាក់​វិ​ន​ជីវិត​ផង ក៏​សុខចិត្ត​លក់​ផ្ទះ​តែ​ម្តង​។

តារា​វ័យ​ជាង​៧០​ឆ្នាំ​រូប​នេះ​បន្ត​ថា ទោះ​លោក​ល្បី​ចម្រៀង​ឡើង​ឆាក ឬ​ទៅ​ច្រៀង​នៅ​ខាងក្រៅ ក៏​មិន​បាន​ថ្លៃ​អី​ណាស់ណា​ទេ ណាមួយ​ទៀត​ក៏​យើង​ចាស់ ទើប​មិនសូវ​បាន​ច្រៀង​ពេញធឹង​ដូច​គេ​។ ផ្សំ​រឿង​ជំពាក់​លុយ​បង់​ផ្ទះ​ច្រើន ហើយ​លោក​មិន​ចង់​មានឈ្មោះ​ដេក​ភ័យ​ជំពាក់​គេ ក៏​លក់​ឆិ​ន​ឆៃ​សង​គេ​ឱ្យ​អស់ ស្រឡះ​ខ្លួន​ស្រណុកចិត្ត នៅផ្ទះ​ជួល​ក៏​បា ន​លោក​មិន​ចង់​ជំពាក់​គេ​ទេ មិន​ស្រួល​សុខចិត្ត​លំបាក​។

លោក​បន្ត​ថា ចាប់តាំងពី​ពេល​នោះ​មក វិស័យ​ដីធ្លី​ផ្ទះសម្បែង​កាន់តែ​ហក់​ឡើង​ៗ ទិញ​មិនកើត​ស្រប​ពេល​ជំងឺ​ក៏​មាន ការ​ច្រៀង​ក៏​បាត់​ទីផ្សារ​។ ទាក់ទិន​ជំងឺ​ពេល​នេះ លោក​មាន​អាកា​រៈ​ជើង​ខាងឆ្វេង​ដូច​ជា​ចង់​កៀប​សរសៃ អង្គុយ​យូរ​អត់​បាន ដើរ​បោះ​ជំ​ហ៊ាន​តិច​ៗ មិន​ខ្លាំង​ដូច​ជើង​ស្តាំ​។ មួយទៀត​លោក​ច្រៀង​នៅ​តែ​ឆាក​ណា​ទាប​ៗ បើ​ឆាក​ខ្ពស់​ឡើង​មិនកើត​ទេ ទើប​កម្មវិធី​ឆាក​ខ្ពស់​ៗ​តាម​ហាង​ការ លោក​ចោល​ច្រើន​រោង​កន្លង​មក​។

លោក​បន្ត​ទៀត​ថា សព្វថ្ងៃ​ក្រៅពី​ធ្វើទុក្ខ​ជើង មាន​តែ​បញ្ហា​ឡើង​ឈាម​ទេ ដែល​ភ័យ ព្រោះ​ហូប​តប​ក៏​លើស ដោយ​ម្តង​ៗ​ឡើង​ដល់​១៩​ក៏​ឃើញ ។ ម្ល៉ោះហើយ​ភ័យ​តែ​រឿង​លើសឈាម​នេះឯង ស្រប​ពេល​បេះដូង ក្រពះ​អី​លោក​នៅ​មិន​ធ្ងន់​ទេ​។

សព្វថ្ងៃ​លោក នូ ស៊ិ​ប ច្រៀង​ប្រចាំ​នៅ​ហាង​សេ​វិ​ន​ប្រាយ ដែល​ថៅកែ​ហាង​អាណិត​ឱ្យ​ច្រៀង​យូរ​មក​ហើយ ដោយ​មួយ​ថ្ងៃ​បាន​ពី​២០​ដុល្លារ ។ លោក​ពេល​ខ្លះ​បាន​ភ្ញៀវ​ស្គាល់​ខ្លះ​ហុច​ធីប​ក្រៅ ដើម្បី​ដោះស្រាយ​។ រាល់ថ្ងៃ​លោក​នៅផ្ទះ​ជួល មុខ​ពេទ្យ​រុ​ស្ស៊ី ដោយ​ចិញ្ចឹម​កូនធម៌​៣​នាក់​។ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ