ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុត​ប៉េ​ណា​ល់​ទី​២គ្រាប់​ ជួយ​ឱ្យ Ronaldo បង្កើត​កំណត់​ត្រា​មួយ​នៅ Juventus

4 ឆ្នាំ មុន

កីឡាករ Cristiano Ronaldo បាន​ស៊ុត​ពិន័យ​១១​ម៉ែត្រ​ពីរ​គ្រាប់​ក្នុង​ជ័យជម្នះ​៣-០​របស់ Juventus លើ​ក្រុម Fiorentina កាលពី​យប់មិញ បាន​ធ្វើ​ឱ្យ​រូបគេ​បង្កើត​កំណត់​ត្រា​មួយ​។ បើ​តាម​ប្រភព​ពី…

កីឡាករ Cristiano Ronaldo បាន​ស៊ុត​ពិន័យ​១១​ម៉ែត្រ​ពីរ​គ្រាប់​ក្នុង​ជ័យជម្នះ​៣-០​របស់ Juventus លើ​ក្រុម Fiorentina កាលពី​យប់មិញ បាន​ធ្វើ​ឱ្យ​រូបគេ​បង្កើត​កំណត់​ត្រា​មួយ​។

បើ​តាម​ប្រភព​ពី BBC បានឱ្យ​ដឹង​ថា ពីរ​គ្រាប់​នេះ​បាន​ធ្វើ​ឱ្យ​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ វ័យ​៣៤​ឆ្នាំ​រូប​នេះ ក្លាយជា​កីឡាករ​ដំបូង​ក្នុង​ក្រុម Juventus ដែល​អាច​ស៊ុត​បញ្ចូល​ទី​៩​ប្រកួត​ជាប់​គ្នា គិត​ចាប់តាំងពី​ជំនាន់​លោក David Trezeguet ដែល​ធ្វើ​បាន​កាលពី​ខែធ្នូ ឆ្នាំ​២០០៥​។

គិត​មក​ទល់​ពេល​នេះ C.Ronaldo បាន​ស៊ុត​បញ្ចូល​ទី​បាន​៥០​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ៧០​ប្រកួត​ចាប់តាំងពី​ចូលរួម​ជាមួយ​ក្លិប​យក្ស​អុី​តា​លី​មួយ​នេះ កាលពី​ឆ្នាំ​២០១៨ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ