សូម​បងប្អូន​ចូលរួម​សហការ ដើម្បី​បញ្ចៀស​ការ​ជន់​លិច​ក្រុងព្រះសីហនុ


ខេត្តព្រះសីហនុ ៖ នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​អង្គការ​ម្លប់​តា​ប៉ា​ង ​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ លោក​គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ មាន​ប្រសាសន៍​ថា ភូមិសាស្ត្រនៅ​ទី​នេះ ត្រូវ​បាន​រង​នូវ​ការ​ជន់​លិច​នៅ​រដូវវស្សា​ជា​រៀង​រាល់​ឆ្នាំ ដោយសារ​ការ​តំបន់​ទំនាប​មួយ​ចំនួន​ធំ ត្រូវ​បាន​​​ម្ចាស់​កម្មសិទ្ធ​ិដី គេ​ចាក់​ដី​អភិវឌ្ឍ​សំណង់​ផ្សេង​ៗ និង​តំបន់​មួយ​ចំនួន​តាម​បណ្ដោយ​ដងអូរ ត្រូវ​បាន​គេ​ចាក់​ដី​រំលោភ​លប់​អូរ សាងសង់​របង ផ្លូវផ្ទះ​ជាដើម នៅ​តាម​អូរប្រឡាយ ធ្វើ​ឱ្យ​ផ្ទៃ​ធារទឹក​ភ្លៀង​រួម​តូច និង​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង​រួម​តូច ចង្អៀត​បង្ករ​ឱ្យ​ទឹក ចាល់​ហូរ​មិន​ទាន់ ដែល​ធ្វើ​ឱ្យ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ក្រុង​រង​ការ​ជន់​លិច ​។

បច្ចុប្បន្ន រដ្ឋបាលខេត្ត​ព្រះ​សីហ​នុ កំពុង​ជម្រុញការ​ស្តារ​អូរប្រឡាយ៥​ខ្សែ ក្នុង​ក្រុងព្រះសីហនុ ដើម្បី​បញ្ចៀស​​កា​លិចលង់​នៅ​រដូវវស្សាបន្ត​ទៀត​ ។ ដូច្នេះ​ យើងត្រូវ​រួម​គ្នា គាំទ្រ​រដ្ឋបាល​ខេត្ត​ក្នុង​ការ​ស្តារ​អូ ប្រឡាយ​​ឡើង​វិញ ​។ ឆ្នាំ​២០២០​នេះ រដ្ឋបាលខេត្ត មាន​គម្រោង​អភិវឌ្ឍ​ផ្លូវ​មួយ​ចំនួន នៅ​ជុំវិញ​អង្គការ​ ហើយ​សង្ឃឹមថា នៅ​តយ​:​ពេល៣ទៅ៤​ខែ ខាង​មុខ នឹង​មាន​សមិទ្ធិ​ផល​ថ្មីជួយ​សម្រួលក្នុង​ការ​ធ្វើ​ចរាចរណ៍​នៅ​តំបន់​នេះ​ផង​ដែរ​។​ ជាមួយ​គ្នា​នោះ លោកបន្ត​ថា សូម​កោតសរសើរ​ចំពោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ ដែល​បាន​ចូលរួម​សហការទទួលស្គាល់យល់​ដឹង​ពី​ការ​ប៉ះពាល់​នៃ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ និង​ប្រព័ន្ធ​បង្ហូរ​ទឹកអូរប្រឡាយ ដើម្បី​ជា​ប្រយោជន៍​រួម​របស់ខេត្ដ និង​សម្រាប់​ប្រជាពលរដ្ឋ​ខេត្ដ​ព្រះ​សីហ​នុ​យើង​ទាំងអស់​គ្នា​។

​ជុំវិញ​ផល​ប៉ះពាល់​ពី​ការ​ស្ដារ​អូរ​ប្រឡាយ​​ផង​ដែរ​ ក្រុម​ប្រជាពលរដ្ឋ​ស្ទើរ​ទូ​ទាំង​ខេត្ត​ព្រះ​សីហ​នុ​ បាន​បង្ហាញ​ត្រេកអរ​យ៉ាង​ខ្លាំង​ ទៅ​នឹង​ចំណាត់ការ​អា​របប​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ ក្នុង​ការ​ស្ដារ​អូរ​ប្រឡាយ​ដើម្បី​ពេញ​ជៀស​ការ​ជន់​លិច​នៅ​រដូវវស្សា​ខាង​មុខ​ឲ្យ​ស្នើ​ឲ្យ​រដ្ឋបាល​ខេត្ត​មេត្តា​ព​ន្លឿ​ន​ការ​ស្ដារ​អូរ​ប្រឡាយ​ឲ្យ​បាន​ឆាប់​បន្ថែម​ទៀត​ជា​ពិសេស​នៅ​តាម​ប្រព័ន្ធ​អូ​មេ​ដែល​ត្រូវ​បាន​អ្នកមាន​អំណាច​បុណ្យស័ក្តិ​ចាក់​លុប​សាងសង់​អាគារ​ខ្ពស់​នៅ​លើ​ចំណី​អូរ​នា​ពេល​កន្លង​មក ។

​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ផង​ដែរ​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​តូច​ដែល​កំពុង​រស់នៅ​លើ​អូរ​ប្រឡាយ​ក៏​បាន​បង្ហាញ​ទស្សនៈ​ផង​ដែរ​ថា អ្វី​ដែល​រដ្ឋបាល​ខេត្ត​កំពុង​ធ្វើ​នេះ​ គឺ​ពួក​គាត់​ក៏​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ផង​ដែរ​គាត់​ពុំ​មាន​ចេតនា​ណាមួយ ​ក្នុង​ការ​រារាំង​ទប់ស្កាត់​មិន​ឱ្យ​រដ្ឋបាល​ខេត្ត​ ធ្វើការ​ស្ដារ​អូរ​ប្រឡាយ​នោះ​ទេ​ក៏​ប៉ុន្តែ​ពួក​គាត់​សុទ្ធតែ​ជា​ជន​ក្រី​ក្រពុំ​មាន​លទ្ធភាព​ទិញ​ដី​ស្របច្បាប់​ដែល​មាន​តម្លៃ​ខ្ពស់​ទើប​គាត់​សម្រេចចិត្ត​មក​សាង​សង់ផ្ទះ​នៅ​លើ​អូ​ប្រឡាយ​នានា​បើ​ទោះបី​គាត់​ដឹង​ថា​វា​ជា​អំពើ​ខុសឆ្គង​យ៉ាងណា​ក៏​ដោយ​។​

បរិស្ថាន

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ