ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ Novak Djokovic បន្ត​គ្រង​ជើងឯក Grand Slam ជា​លើក​ទី​១៧

4 ឆ្នាំ មុន

កីឡាករ Novak Djokovic បានការ​ពារ​តំណែង​ជើងឯក Australian Open របស់​គេ និង​ជា​ការ​ឈ្នះ​ជើងឯក Grand Slam…

កីឡាករ Novak Djokovic បានការ​ពារ​តំណែង​ជើងឯក Australian Open របស់​គេ និង​ជា​ការ​ឈ្នះ​ជើងឯក Grand Slam ជា​លើក​ទី​១៧ ក្នុង​អាជីព​ផង​ដែរ​។ បន្ទាប់​ពី​បាន​ផ្តួល​កីឡាករ​អូ​ទ្រី​ស Dominic Thiem នេះ​បើ​យោង​តាម​ប្រភព​ពី BBC​។

កីឡាករ​លំដាប់​លេខ​២ សញ្ជាតិ​ស៊ែ​ប៊ី​ វ័យ​៣២​ឆ្នាំ​ខាងលើ បាន​យកឈ្នះ​ក្នុង​លទ្ធផល​៦-៤ ៤-៦ ២-៦ ៦-៣ ៦-៤ សម្រាប់​ការ​ឈ្នះ​ពានរង្វាន់​ព្រឹត្តិការណ៍ Australian Open ជា​លើក​ទី​៨ នៅ​ឯ​កីឡដ្ឋាន Melbourne Park ។ ដោយឡែក​កីឡាករ Dominic Thiem លំដាប់​ទី​៥​ពិភពលោក​វ័យ​២៦​ឆ្នាំ នៅ​តែ​ទន្ទឹង​រង​ចាំ​ការ​ឈ្នះ​ជើងឯក Grand Slam លើក​ដំបូង​ក្នុង​អាជីព​របស់​ខ្លួន បន្ទាប់​ពី​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី​៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ