ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! បុរស​ម្នាក់​ប្រមាញ់​សត្វ​ស្វា​កន្ទុយ​.​ស ចៅ​ក្រុម​សម្រេច​ហើយ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ព្រានព្រៃ​ប្រមាញ់​សត្វ​ស្វា​កន្ទុយ​.​សម្នាក់​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​សម្រេច​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​ហើយ ។ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​បរបាញ់​សត្វ​ស្វា​កន្ទុយ​.​ស​ខាងលើ​នេះ…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ព្រានព្រៃ​ប្រមាញ់​សត្វ​ស្វា​កន្ទុយ​.​សម្នាក់​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​សម្រេច​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​ហើយ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​បរបាញ់​សត្វ​ស្វា​កន្ទុយ​.​ស​ខាងលើ​នេះ គឺជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៣ តាម​បញ្ញត្តិ​នៃ​ច្បាប់​ស្ដី​ពី​តំបន់ការពារធម្មជាតិ និង​បទ​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​តាម​មាត្រា​៤៩០ នៃ​ក្រមព្រហ្មទណ្ឌ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​ត្រូវ​ចោទ​ខាងលើ​នេះ ឈ្មោះ លី ឯក ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែន​ជម្រកសត្វព្រៃ​កែវ​សីមា ចាប់​ឃាត់ខ្លួន​បានជា​មួយ​វត្ថុ​តាង​ជាក់ស្ដែង ខណៈ​ជន​នេះ​បាន​បាញ់​សត្វ​ស្វា​កន្ទុយ​.​ស​១​ក្បាល (​ងាប់​) រួច​ដឹក​តាម​ម៉ូតូ កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​​ភ្នំ​ស្រឡៅ ស្ថិត​ក្នុងភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ក្នុង​ដែន​ជម្រកសត្វព្រៃ​កែវ​សីមា​។

បច្ចុប្បន្ន​សំណាក​សត្វ​ស្វា​កន្ទុយ​.​សត្រូវ​បាន​ដុត​កម្ទេច រីឯ​វត្ថុ​តាង​ជាក់ស្ដែង (​ម៉ូតូ​១​គ្រឿង​និង​អាវុធ​១​ដើម​) ត្រូវ​បាន​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ស្នាក់​ការ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ចំណែក​ជនជាប់ចោទ​ត្រូវ​បាន​ឃុំខ្លួន​ដាក់​ពន្ធនាគារ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ